ថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សមត្ថកិច្ចឃាត់ខ្លួនបុរស២នាក់ ក្រោយឆបោកម៉ូតូ២គ្រឿងពីខេត្តបាត់ដំបង ដាក់តាមរថយន្តក្រុង
Wed,16 September 2020 (Time 08:22 PM)
ដោយ ៖ (ចំនួនអ្នកអាន: 81នាក់)

ដោយអនុវត្តន៍​តាម​ការ​ណែនាំ​បញ្ជា​ផ្ទាល់​ពី​ ឯកឧត្ដម​ ឧត្ដមសេនីយ៍​ទោ​ អ៊ុច​ សុខុន​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ និង​ មាន​ការ​សម្របសម្រួល​ទៅលេី​នីតិវិធី​ពី​ឯកឧត្ដម​ គឺ​ ប៊ុណ្ណារ៉ា​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​ អមសាលា​ដំបូង​ខេត្ត​បាត់ដំបង​ នៅ​ថ្ងៃទី​ ១៥​ ខែ​កញ្ញា​ ឆ្នាំ​២០២០​ នៅ​ចំណុច​ភូមិ​ក្រសាស់​ថ្មី​ ឃុំ​ឈូក​ ស​ ស្រុក​កំពង់​ត្រឡាច​ ខេត្ត​កំពង់​ឆ្នាំង​ វេលាម៉ោង​ ១៥:៣០​នាទី​​ លោក​វរសេនីយ៍ទោ​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​ និង​ លោក​វរសេនីយ៍ទោ​ ឈឿង​ គឹមសុង​ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ ខេត្ត​កំពង់​ឆ្នាំង​ ដែល​ដឹកនាំ​ដោយ​លោក​ ឧត្ដមសេនីយ៍​ត្រី​ ប៉ុល​ វុទ្ធី​ ស្នងការរង​ផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​ ខេត្ត​កំពង់​ឆ្នាំង​​ ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ ឆបោក​ (​ យក​ម៉ូតូ​ )​ មួយ​ករណី​ និង​បាន​ធ្វេីការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ០២​នាក់​ ។

១/ឈ្មោះ​ ផន​ ដារ័ត្ន​ ភេទប្រុស​ អាយុ​ ៤៤​ឆ្នាំ​ មានទីលំនៅ​ភូមិ​អូរកំបុត​ ឃុំ​ជ្រៃវៀន​ ស្រុក​ព្រៃ​ឈរ​ ខេត្ត​កំពង់ចាម​ ។
២/ឈ្មោះ​ អ៊ុក​ ថា​ ភេទប្រុស​ អាយុ​ ៣៨ឆ្នាំ​ មានទីលំនៅ​ភូមិ​អូរកំបុត​ ឃុំ​ជ្រៃវៀន​ ស្រុក​ព្រៃ​ឈរ​ ខេត្ត​កំពង់ចាម​ ។

​ជនសង្ស័យ​ខាងលេី​បាន​ធ្វេីសកម្មភាព​ ឆបោក​ (​ យក​ម៉ូតូ​ )​ របស់​ជនរងគ្រោះ​ឈ្មោះ​ ប៊ិន​ រ៉ាត់​ ភេទប្រុស​ អាយុ​ ៦៣​ឆ្នាំ​ មានទីលំនៅ​ភូមិ​បេង​ ឃុំ​អន្លង់​វិល​ ស្រុក​សង្កែ​ ខេត្ត​បាត់​ដំបង​ កាលពី​ថ្ងៃទី​ ១៤​ ខែ​កញ្ញា​ ឆ្នាំ​២០២០​ វេលាម៉ោង​ ០៨:៣០​នាទី​ នៅចំណុច​ភូមិ​អណ្តូងចេញ​ សង្កាត់​អូរចារ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។

សម្ភារៈ​ដកហូត​មាន​ ៖​
-​ ម៉ូតូ​ម៉ាក​ ហុងដា​ឌ្រីម​ សេ​ ១២៥​ ពណ៌​ខ្មៅ​ ចំនួន​ ០២​គ្រឿង​
-​ ស្លាកលេខ​ម៉ូតូ​ ចំនួន​ ០៣​សន្លឹក​
-​ ឧបករណ៍​សម្រាប់​កឹប​ស្លាកលេខ​ម៉ូតូ​ ចំនួន​ ០១​
-​ តួណឺវីស​ ចំនួន​ ០៣​
-​ ដង្កាប់​ ចំនួន​ ០២​
-​ កូន​សោរ​សម្រាប់​ដោះ​គ្រឿង​ម៉ូតូ​ ចំនួន​ ០៤​

​ បច្ចុប្បន្ន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ កំពុង​តែ​ធ្វេីការ​កសាងសំណុំរឿង​ ដេីម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាមនីតិវិធីច្បាប់​ ។

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស សុខា នាំអំណោយចែកជូនប្រជាពលរដ្ឋ៥០០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តបាត់ដំបង អញ្ជើញចូលរួមចុះចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ណុប ដារ៉ា អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង លោកអភិបាលក្រុង យុវជន ស.ស.យ.ក. ខេត្តនិងសហការីមួយចំនួន បានអញ្ជេីញសួរសុខទុក្ខ និងនាំអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ស សុខា និងលោកជំទាវ កែ សួនសុភី ជូនដល់បងប្អូនដែលកំពុងរងគ្រោះទឹកជំនន់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ងួន រតនៈ អញ្ជើញទទួលអំណោយពីសប្បុរសជនក្នុងការងារមនុស្សធម៌ សម្រាប់ជួយជនគ្រួសាររងគ្រោះដោយសារទឹកជំនន់ ()

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តបន្ទាយមានជ័យ រួមជាមួយសប្បុរសជនបន្តចុះនាំយកស្បៀងសង្គ្រោះបន្ទាន់ផ្តល់ជូនប្រជាពលរដ្ឋ ()

វីដែអូ