ថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម លោកជំទាវ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង បាននាំយកទេយ្យទាន ទេយ្យវត្ថុ គ្រឿងឧបរិភោគ និងបច្ច័យប្រគេនជូនព្រះសង្ឃ គង់នៅវត្តស្វាយដង្គំ ភូមិព្រែកឆ្តោ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង
Wed,16 September 2020 (Time 12:07 PM)
ដោយ ៖ (ចំនួនអ្នកអាន: 60នាក់)

នៅព្រឹកថ្ងៃពុធ ១៤រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត អមដំណើរដោយលោក អភិបាលរងខេត្ត និង ឯកឧត្តម លោកជំទាវ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាននាំយកទេយ្យទាន ទេយ្យវត្ថុ គ្រឿងឧបរិភោគ និងបច្ច័យប្រគេនជូនព្រះសង្ឃ ដែលគង់នៅវត្តស្វាយដង្គំ ភូមិព្រែកឆ្តោ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពីលោកនាយករដ្ឋបាលខេត្ត លោកអភិបាលស្រុក លោកអធិការស្រុក និងចាស់ព្រឹទ្ចាចារ្យ គណៈកម្មាធិការវត្តជាច្រើនរូបទៀត។

សូមជម្រាបជូនដែលថា ទេយ្យទាន ទេយ្យវត្ថុ គ្រឿងឧបរិភោគ និងបច្ច័យ ដែលបាននាំយកមកនាពេលនេះជាអំណោយរបស់ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត និងមានការចូលរួមពីឯកឧត្តម សេង យូអ៊ាន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឯកភ្នំ និងឯកឧត្តម ប៉ោ ទ្រីឌឿន ឯកឧត្តម គឹម ហួត និងលោកជំទាវ ដែលជាទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលនៅក្នុងរួមមាន អង្ករ ៥០០ គីឡូក្រាម ទឹកសុទ្ធ ៣០ កេស មី ៦០កេស ទឹកដោះគោឆៅ ៤ កេស ទឹកផ្លែឈើ ១០ កេស ម៉ាស ១៥០ បន្ទះ តែបៃតង ១០ យួរ ទឹកស៊ី ១០យួរ នងស៊ីអ៊ីវ ១០ យួរ និងថវិកា ២ លានរៀល ប្រគេនជូនព្រះសង្ឃ ដើម្បីចាត់ចែងតាមការគួរផងដែរ។

ព្រះតេជគុណ ចៅអធិការវត្តស្វាយដង្គំ បានមានសង្ឃដីកា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ដែលបានយកចិត្តទុកដាក់ចាត់មន្ត្រីជំនាញចុះមកពិនិត្យព្យាបាល និងយកសំណាកទាំងយប់ ដើម្បីធ្វើការពិនិត្យឱ្យបានទាន់ពេលវេលា ហើយជាលទ្ធផលអវិជ្ជាមាន(គ្មានព្រះង្ឃអង្គណាផ្ទុកកូវីដ១៩ទេ) ។បច្ចុប្បនេះមានព្រះសង្ឃគង់ និងសិក្សានៅក្នុងវត្តសរុប ១១៩ អង្គ ក្នុងនោះព្រះសង្ឃដែលមានអាការៈក្តៅព្រះកាយ និងផ្តាសាយចំនួន ៥៩ អង្គ ដែលធ្វើការពិនិត្យ និងមានព្រះសង្ឃអង្គខ្លះបានជាសះស្បើយជាបន្តបន្ទាប់ជាច្រើនអង្គទៀត និងមានព្រះសង្ឃចំនួន ៨ អង្គ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែស្រុក ដោយឡែកនៅព្រះសង្ឃ ដែលគង់នៅក្នុងទីវត្តអារាមមានលក្ខណៈប្រសើរជាងមុនច្រើនរហូតទៅ ៩០% ផងដែរ។

ព្រះចៅអធិការ ក៏មានសង្ឃដីកបន្តទៀតថា វត្តស្វាយដង្គំ ជាវត្តមួយមានលក្ខណៈដាច់ស្រយាលពីទីប្រជុំ ដូច្នេះហើយវត្តមានភាពអាត់តាខាត់បន្តិច ហើយការឆាន់របស់ព្រះសង្ឃមិនបានគ្រប់គ្រាន់ ម្យ៉ាងវិញទៀតព្រះសង្ឃត្រូវទឹកភ្លៀងប៉ុន្មានថ្ងៃជាប់គ្នាក្រោយមក ទើបបណ្តាលឱ្យមានជំងឺផ្តាសាយឆ្លងគ្នាយ៉ាងដូច្នេះផងដែរ។

ឯកឧត្តម ងួន រតនៈ ក៏បានអំពាវនាវដល់ពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ ជ្រាបផងដែរ ព្រះសង្ឃគង់នៅវត្តស្វាយដង្គំ គ្មានព្រះសង្ឃអង្គណាមួយមានផ្ទុកជំងឺកូវីដ ១៩ ទេ គឺគ្រាន់តែជាជំងឺផ្តាសាយធម្មតានោះទេ សូមកុំមានការខ្លាចរអា និងសូមចូលមកប្រតិបត្តិជាធម្មតា ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ១៖ រក្សាអនាម័យដៃស្អាតជានិច្ចដោយលាងសម្អាតដៃឱ្យញឹកញាប់ ពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាពផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ងួន រតនៈ គណៈប្រតិភូអមដំណើរ បានអញ្ជើញសំណេះសំណាលជាមួយព្រះសង្ឃ ដែលកំពុងសម្រាកព្យាបាលក្នុងវត្ត និងប្រគេនបច្ច័យបន្ថែម ១លានរៀល ជូនដល់ព្រះសង្ឃ ១អង្គ ដែលមានជំងឺគ្រុនឈាមកំពុងសម្រាកព្យាបាលព្យួរសេរ៉ូនៅក្នុងវត្តផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ងួន រតនៈ បាននាំយកសាររំលែកមរណទុក្ខ និងបច្ច័យរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ប្រគល់ជូនដល់ក្រុមគ្រួសារសព ដែលស្លាប់ដោយសារឧបទ្ទវហេតុគ្រោះធម្មជាតិរន្ទះបាញ់ នៅក្នុង ស្រុករុក្ខគិរី ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម លោកជំទាវ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង បាននាំយកទេយ្យទាន ទេយ្យវត្ថុ គ្រឿងឧបរិភោគ និងបច្ច័យប្រគេនជូនព្រះសង្ឃ គង់នៅវត្តស្វាយដង្គំ ភូមិព្រែកឆ្តោ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តបាននាំយកទេយ្យទាន គ្រឿងបរិក្ខា និងបច្ច័យប្រគេនជូនព្រះសង្ឃចំនួន ៣ វត្ត ដែលស្ថិតនៅក្នុងឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់តំណែងស្នងការនគរបាលខេត្តឧត្តរមានជ័យ, ឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងខេត្តសៀមរាប ជំនួសឧត្តមសេនីយ៍ទោ ម៉ែន លី ដែលផ្ទេរទៅកាន់តំណែងជាស្នងការខេត្តកំពង់ធំ ()

ព័ត៌មានគួរចាប់អារម្មណ៍

វរសេនីយ៍ទោ លឹម ពុទ្ធីឡា ប្រគល់ភារកិច្ចថ្នាក់ដឹកនាំនៅអធិការដ្ឋាននគរបាលស្រុកបវេល​ ខេត្ត​បាត់ដំបង ()

វីដែអូ