ថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តម នេត្រ ភក្ត្រា ៖ យុវជនជាកម្លាំងចលករដ៏សំខាន់ជំរុញឱ្យមានការប្រែក្លាយចំណេះដឹងបរិស្ថានទៅជាប្រតិបត្តិមេត្រីភាពបរិស្ថាន
Tue,15 September 2020 (Time 07:55 AM)
ដោយ ៖ (ចំនួនអ្នកអាន: 45នាក់)

ភ្នំពេញ ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានគូសបញ្ជាក់ថា «យុវជនពិតជាដើរតួនាទីសំខាន់ជាកម្លាំងចលករជំរុញឱ្យមានការប្រែក្លាយពីចំណេះដឹងអំពីបរិស្ថានដែលប្រជាពលរដ្ឋ មានទៅជាប្រតិបត្តិមេត្រីភាពបរិស្ថានដើម្បីធ្វើឱ្យកម្ពុជាបៃតង មានបរិស្ថានស្អាតមានផាសុកភាព និងសោភ័ណភាពសម្រាប់ការរស់នៅរបស់ពលរដ្ឋខ្មែរ និងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនឡើងបន្ថែមទៀត»។

ឯកឧត្តមបញ្ជាក់បែបនេះនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ នេះក្នុងឱកាសឯកឧត្តមចូលរួមជាអធិបតីភាពក្នុងសិក្ខាសាលាបញ្រ្ជាបលិខិតបទដ្ឋានគតិយុត្តមេត្រីភាពបរិស្ថាន​ និងកម្មវិធីផ្តល់បណ្ណសរសើរមេត្រីភាពបរិស្ថាន​ ជូនដល់ក្រុមការងារយុវជនសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ​ និងមន្ទីរពាក់ព័ន្ធ​ ដែលមានចូលរួមអប់រំ​ ផ្សព្វផ្សាយអនាម័យបរិស្ថាន​ និងការគ្រប់គ្រងសំរាមនៅឱកាសបុណ្យអ៊ុំទូក​ បណ្តែតប្រទីប​ អកអំបុក​ និងសំពះព្រះខែឆ្នាំកន្លងទៅ។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថាការផ្តល់បណ្ណសរសើរមេត្រីបរិស្ថាននេះ គឺជាការថ្លែងអំណរគុណដល់អ្នកស្ម័គ្រចិត្តទាំងឡាយ ដែលតែងតែបានចូលរួមសកម្មភាពសម្អាតអនាម័យ បរិស្ថាននៅរាជធានីភ្នំពេញ ក្នុងពិធីបុណ្យជាតិធំៗដូចជាពិធីបុណ្យអ៊ុំទូកជាដើម និងក៏ជាការទទួលស្គាល់ចំពោះស្មារតីនៃការទទួលខុសត្រូវ ក្នុងនាមជាប្រជាពលរដ្ឋដែលបានលះបង់ពេលវេលា កម្លាំង

កាយកម្លាំងចិត្តចូលរួមសម្អាតអនាម័យបរិស្ថាន និងចូលរួមប្រតិបត្តិមេត្រីភាពបរិស្ថានបានល្អប្រសើរ។ ឯកឧត្តម នេត្រ ភក្ត្រា បានបន្តថា សកម្មភាពដែលក្រុមយុវជន ស្ថាប័ននិងអង្គភាពផ្សេងៗបានរួមគ្នា សម្អាតអនាម័យបរិស្ថាន នៅក្នុងពិធីបុណ្យជាតិធំៗគឺជាការចូលរួមអប់រំនិងផ្សព្វផ្សាយ បណ្តុះស្មារតី ប្រជាពលរដ្ឋឱ្យកាន់តែស្រឡាញ់បរិស្ថាន និងចូលរួមសម្អាតបរិស្ថានទាំងអស់គ្នា។

«ក្រសួងបរិស្ថានតែងតែលើកទឹកចិត្តនិងផ្តល់នូវសេចក្តីគោរពសរសើរចំពោះរូបវន្តបុគ្គលនិងនីតិបុគ្គលទាំងឡាយដែលបានប្រតិបត្តិមេត្រីភាពបរិស្ថានបានល្អប្រសើរ និងសូមលើកទឹកចិត្តដល់ប្រជា ពលរដ្ឋដទៃទៀត សូមចូលរួមប្រតិបត្តិមេត្រីភាពបរិស្ថានពោលគឺចូលរួមសម្អាតអនាម័យបរិស្ថាន ទុក ដាក់វេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ»។ ឯកឧត្តម នេត្រ ភក្ត្រា បញ្ជាក់យ៉ាងដូច្នេះ មុននឹងបន្ថែមថាពល រដ្ឋគ្រប់រូបមានភារកិច្ចចូលរួមសម្អាតបរិស្ថានជុំវិញខ្លួន និងចូលរួមថែរក្សាធនធានធម្មជាតិដែលមាន ហើយការលើកទឹកចិត្តចំពោះអ្នកដែលបានប្រតិបត្តិមេត្រីភាពបរិស្ថានល្អគឺជាភាពចាំបាច់ដើម្បីជំរុញ បំផុសស្មារតីស្រឡាញ់បរិស្ថានឱ្យកាន់តែច្រើនទៀតនៅក្នុងចំណោមប្រជាពលរដ្ឋ។

បើតាមការថ្លែងឱ្យដឹងរបស់ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន នៅក្នុងរយៈពេល ១០ ឆ្នាំ ចុងក្រោយនេះ ប្រជាពលរដ្ឋមានការយល់ដឹងច្រើនលើបញ្ហាបរិស្ថាន ប៉ុន្តែការចូលរួមនៅមានកម្រិតនៅឡើយ ហើយមានភាពចាំបាច់ណាស់ក្នុងការជំរុញការប្រែក្លាយពីការយល់ដឹងទៅជាប្រតិបត្តិមេត្រីភាពបរិស្ថានឱ្យកាន់តែច្រើនឡើង។ ឯកឧត្តមបានមានប្រសាសន៍ថា កម្ពុជាសម្បូណ៌ដោយបេតិកភណ្ឌវប្បធម៌ ធម្មជាតិ មានរមណីយដ្ឋានទេសចរណ៍ជាច្រើនដែលទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរ ជាតិឱ្យមកទស្សនាហើយបរិស្ថានស្ថាន ទេសភាពល្អស្អាតមិនបំពុលដោយសំណល់សំរាម សំណល់ ប្លាស្ទិក និងបរិស្ថានកខ្វក់ នឹងកាន់តែទាក់ទាញភ្ញៀវទេសចរថែមទៀត។ ដូច្នេះចាំបាច់ដែលយើងទាំងអស់គ្នាត្រូវចូលរួមសម្អាតអនាម័យបរិស្ថានប្រចាំ។

ជាមួយគ្នានេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាមានចក្ខុវិស័យកសាងកម្ពុជាជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងទៅជាប្រទេសដែលមានចំណូខ្ពស់នៅឆ្នាំ ២០៥០ ក្នុងចក្ចុវិស័យបរិស្ថាន គឺកម្ពុជា ឆ្នាំ២០៥០ គុណភាពបរិស្ថាន និងនិរនត្តរភាពបរិស្ថានត្រូវបានធានា ហើយប្រជាពលរដ្ឋនឹងមាន ចំណេះដឹងខ្ពស់និងចូលរួមកាន់តែសកម្មក្នុងបុព្វហេតុបរិស្ថាននិងធនធានធម្មជាតិស្របទៅតាមការ វិវឌ្ឍរបស់ប្រទេសនិងពិភពលោក៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ងួន រតនៈ បាននាំយកសាររំលែកមរណទុក្ខ និងបច្ច័យរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ប្រគល់ជូនដល់ក្រុមគ្រួសារសព ដែលស្លាប់ដោយសារឧបទ្ទវហេតុគ្រោះធម្មជាតិរន្ទះបាញ់ នៅក្នុង ស្រុករុក្ខគិរី ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម លោកជំទាវ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង បាននាំយកទេយ្យទាន ទេយ្យវត្ថុ គ្រឿងឧបរិភោគ និងបច្ច័យប្រគេនជូនព្រះសង្ឃ គង់នៅវត្តស្វាយដង្គំ ភូមិព្រែកឆ្តោ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តបាននាំយកទេយ្យទាន គ្រឿងបរិក្ខា និងបច្ច័យប្រគេនជូនព្រះសង្ឃចំនួន ៣ វត្ត ដែលស្ថិតនៅក្នុងឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់តំណែងស្នងការនគរបាលខេត្តឧត្តរមានជ័យ, ឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងខេត្តសៀមរាប ជំនួសឧត្តមសេនីយ៍ទោ ម៉ែន លី ដែលផ្ទេរទៅកាន់តំណែងជាស្នងការខេត្តកំពង់ធំ ()

ព័ត៌មានគួរចាប់អារម្មណ៍

វរសេនីយ៍ទោ លឹម ពុទ្ធីឡា ប្រគល់ភារកិច្ចថ្នាក់ដឹកនាំនៅអធិការដ្ឋាននគរបាលស្រុកបវេល​ ខេត្ត​បាត់ដំបង ()

វីដែអូ