ថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណិត និងលោក គង់ វិបុល ចុះសួរសុខទុក្ខ និងនាំអំណោយរបស់សម្តេចតេជោ ចែកជូនកងទ័ពទីបញ្ជាការដ្ឋានរថក្រោះ កងទ័ពជើងគោក ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង
Tue,15 September 2020 (Time 07:50 PM)
ដោយ ៖ (ចំនួនអ្នកអាន: 46នាក់)

(បាត់ដំបង)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច នៃក្រសួងការពារជាតិ និងលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ បានអញ្ជើញសំណេះសំណាល និងសាកសួរសុខទុក្ខយុទ្ធជនជានាយទាហាន នាយទាហានរង ពលទាហាន គ្រួសារកងទ័ព និងនិវត្តជន នៃទីបញ្ជាការដ្ឋានរថក្រោះ កងទ័ពជើងគោក ដែលមានភូមិសាស្រ្តស្ថិតនៅភូមិឥន្ទជិត ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។

ក្នុងឱកាសនោះ លោក គង់ វិបុល និងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីចែកជូនដល់បងប្អូនយុទ្ធជន ដែលជានាយទាហាន នាយទាហានរង ពលទាហាន គ្រួសារកងទ័ព និងនិវត្តជន។

ជាមួយគ្នានេះ ពិធីសំណេះសំណាលនេះ គឺជាការសួរសុខទុក្ខមុនពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីឆ្លៀតឱកាសអបអរសាទរ និងជូនពរដល់បងប្អូនយុទ្ធជនក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលនឹងឈានចូលមកដល់នាថ្ងៃពុធ ១៤រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញាខាងមុខនេះ។

ឆ្លៀតក្នុងឱកាសដ៏មានតម្លៃនេះដែរ លោក គង់ វិបុល ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តល់ការទុកចិត្ត និងបានអនុញ្ញាតឱ្យអគ្គនាយកដ្ឋានពន្ធដារ ចងសម្ព័ន្ធមេត្រីភាពជាមួយនឹងកងទ័ព កងពលរថក្រោះ ដែលឈរជើងបំពេញភារកិច្ចយ៉ាងម៉ឺងម៉ាត់ ក្នុងការងារការពារអធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាចូលរួមចំណែករក្សានូវស្ថិរភាព និងសុខសន្ដិភាពជូនប្រជាជនកម្ពុជា។

ក្នុងឱកាសនេះដែរ លោកបានគូសបញ្ជាក់ថា ខណៈដែលបងប្អូនជាយុទ្ធជនយើងកំពុងបម្រើការនៅសមរភូមិមុខ អគ្គនាយកដ្ឋានពន្ធដារ បាននិងកំពុងបំពេញតួនាទីរបស់ខ្លួនជាអង្គភាព នៅសមរភូមិខាងក្រោយក្នុងការខិតខំប្រមូលចំណូលជូនជាតិ តាមរយៈការធ្វើកំណែទម្រង់ និងទំនើបកម្មឥតឈប់ឈរ ដើម្បីបម្រើដល់តម្រូវការរបស់ប្រទេសជាតិ ក្នុងនោះរួមមានថវិកា ដែលបើកជូនដល់បងប្អូនជាកងទ័ពផងដែរ តាមរយៈក្រសួងការពារជាតិ។ លទ្ធភាពនៃការប្រមូលចំណូលពន្ធ ដែលអាចធ្វើទៅបានក៏ដោយសារប្រទេសជាតិយើងមានសុខសន្ដិភាព ស្ថិរភាព និងមានការរីកចម្រើនឥតឈប់ឈរ។

លោក គង់ វិបុល បានរំលឹកដល់បងប្អូនយុទ្ធជន សូមរក្សាឱ្យបាននូវគោលជំហរនិងស្មារតីស្នេហាជាតិមោះមុត និងការពារឱ្យបានជាដាច់ខាតនូវរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបាន និងកំពុងអភិវឌ្ឍន៍ប្រទេសជាតិយ៉ាងសកម្មព្រមទាំងមានការគិតគូរ ជាពិសេសដល់បងប្អូនជាយុទ្ធជន តាមរយៈការដំឡើងនូវប្រាក់បៀវត្សជាបន្តបន្ទាប់។ ជាក់ស្ដែង ដូចការដែលបានសន្យា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានដំឡើងប្រាក់បៀវត្សយោធា (កងទ័ព) ខណៈដែលបៀវត្សដែលកើនឡើងនេះ មិនស្ថិតក្នុងពិតានជាប់ពន្ធលើប្រាក់បៀវត្សផងដែរ ក្នុងគោលដៅចូលរួមចំណែកលើកកម្ពស់កម្រិតជីវភាពរបស់បងប្អូនជាយុទ្ធជនឱ្យកាន់តែមានជីវភាពធូរធារ ក៏ដូចជាការសបញ្ជាក់អំពីលទ្ធភាពក្នុងការធ្វើឱ្យមានភាពប្រាកដនិយមតាមការសន្យា ដែលមិនមែនការសន្យាខ្យល់នោះទេ។

នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិនាពេលខាងមុខ សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តាំផ្ញើនូវការសាកសួរសុខទុក្ខ និងក្រើនរំលឹកឱ្យយុទ្ធជនយើងបន្តពង្រឹងការការពារ ក្នុងស្មារតីប្រុងប្រយ័ត្នខ្ពស់កុំឱ្យមានការឆ្លងរាលដាលនូវជំងឺកូវីដ-១៩ តាមរយៈលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល និងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ដោយបានផ្តល់ជូនអំណោយជាសម្ភារ គ្រឿងឧបភោគបរិភោគ និងភេសជ្ជៈ ព្រមទាំងថវិកាមួយចំនួន ដើម្បីជួយឧបត្ថម្ភនិងចែកជូនដល់នាយទាហាន នាយទាហានរង ពលទាហាន គ្រួសារកងទ័ព និងនិវត្តជន នៃទីបញ្ជាការដ្ឋានរថក្រោះ កងទ័ពជើងគោកដែលកំពុងបំពេញការងារយ៉ាងសកម្មក្នុងបុព្វហេតុការពារជាតិ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ងួន រតនៈ បាននាំយកសាររំលែកមរណទុក្ខ និងបច្ច័យរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ប្រគល់ជូនដល់ក្រុមគ្រួសារសព ដែលស្លាប់ដោយសារឧបទ្ទវហេតុគ្រោះធម្មជាតិរន្ទះបាញ់ នៅក្នុង ស្រុករុក្ខគិរី ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម លោកជំទាវ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង បាននាំយកទេយ្យទាន ទេយ្យវត្ថុ គ្រឿងឧបរិភោគ និងបច្ច័យប្រគេនជូនព្រះសង្ឃ គង់នៅវត្តស្វាយដង្គំ ភូមិព្រែកឆ្តោ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តបាននាំយកទេយ្យទាន គ្រឿងបរិក្ខា និងបច្ច័យប្រគេនជូនព្រះសង្ឃចំនួន ៣ វត្ត ដែលស្ថិតនៅក្នុងឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់តំណែងស្នងការនគរបាលខេត្តឧត្តរមានជ័យ, ឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងខេត្តសៀមរាប ជំនួសឧត្តមសេនីយ៍ទោ ម៉ែន លី ដែលផ្ទេរទៅកាន់តំណែងជាស្នងការខេត្តកំពង់ធំ ()

ព័ត៌មានគួរចាប់អារម្មណ៍

វរសេនីយ៍ទោ លឹម ពុទ្ធីឡា ប្រគល់ភារកិច្ចថ្នាក់ដឹកនាំនៅអធិការដ្ឋាននគរបាលស្រុកបវេល​ ខេត្ត​បាត់ដំបង ()

វីដែអូ