ថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តបាននាំយកទេយ្យទាន គ្រឿងបរិក្ខា និងបច្ច័យប្រគេនជូនព្រះសង្ឃចំនួន ៣ វត្ត ដែលស្ថិតនៅក្នុងឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង
Tue,15 September 2020 (Time 05:49 PM)
ដោយ ៖ (ចំនួនអ្នកអាន: 45នាក់)

នៅព្រឹកថ្ងៃអង្គារ ១៣រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត និងលោក តូច ឈួនសៅរិទ្ធ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ខេត្ត និងសហការី បាននាំយកទេយ្យទាន គ្រឿងបរិក្ខា និងបច្ច័យប្រគេនជូនព្រះសង្ឃចំនួន ៣ វត្ត រួមមានវត្តក្បាលដំរី ហៅវត្តឡាក់ហុកពីរ វត្តបឹងអូរជាង និងវត្តកំរៀងមានជ័យ ហៅវត្តកំរៀង ដែលស្ថិតនៅក្នុងឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ។

លោក ក៏បានបញ្ជាក់ថា នៅពេលថ្មីនេះខេត្តបាត់ដំបង មានករណីក្ដៅខ្លួន លើសពី៣៧.៥អង្សា កើតឡើងចំពោះព្រះសង្ឃចំនួន៤៦អង្គ មានព្រះជន្មពី១១ទៅ១៩ព្រះវស្សា គង់នៅវត្តស្វាយដង្គំ ស្រុកឯកភ្នំ ដែលនិមន្តមកពីតាមខេត្តនានា ដើម្បីសិក្សានៅសាលាពុទ្ធិករបឋមសិក្សា អស់រយៈពេល៦ថ្ងៃមកហើយ ដែលមានអាការៈក្អក ហៀរសំបោរ ហើយទទួលបានការព្យាបាលបានធូរស្រាលខ្លះៗហើយ ហើយក្រុមការងារមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានយកសំណាកkហើយចំពោះព្រះសង្ឃដែលមានកម្ដៅ និងថ្ងៃស្អែកនឹងបន្តការយកសំណាកបន្តទៀត និងព្រះសង្ឃគង់នៅវត្តអាពាធ ដែលស្ថិតនៅស្រុកមោងឫស្សី ចំនួន ៥២ អង្គ បានជាសះស្បើយចំនួន ៤៩ អង្គ និងកំពុងសម្រាកព្យាបាលចំនួន ២អង្គផងដែរ។

ឆ្លៀតក្នុងឱកាសនោះ លោក ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ លោកយាយ លោកតា ពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ ប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះការថែរក្សាសុខភាព ត្រូវឧស្សាហ៍សំអាតដៃនឹងសាប៊ូ ឬអាកុល ពាក់ម៉ាសពេលចេញទៅក្រៅម្ដងៗ ត្រូវសំអាតអនាម័យក្នុងផ្ទះ និងជុំវិញផ្ទះ ព្រោះរដូវនេះជារដូវវស្សាផង ដែលងាយបង្កជាសំបុកមូសខ្លាញី បង្កជាជម្ងឺគ្រុនឈាម អ្វីដែលជាពិសេសទៅទៀត គឺថែរក្សាសុខភាពក្នុងអំឡុងពេលរិករាលដាលនៃជម្ងឺកូវីដ-១៩នេះតែម្ដង ព្រោះជម្ងឺកូវីដ-១៩នេះ មិនទាន់មានវ៉ាក់សាំងអាចការពារប្រជាពលរដ្ឋមិនឲ្យឆ្លងជម្ងឺនេះបានទេ ដូច្នេះត្រូវទាមទារឲ្យចូលរួមពីអ្នកទាំងអស់គ្នា ក្នុងការមិនឲ្យមានការឆ្លងជម្ងឺនេះ តាមរយៈការថែរក្សាអនាម័យនេះជាដើម ។

នៅក្នុងនោះលោកអភិបាលរង នៃគណៈអភិបាលខេត្ត ក៏បានប្រគល់អណ្តូងស្នប់ ដែលជាអំណោយរបស់ប្រជាជនជប៉ុនតាមរយៈ លោក យឹម សៀប អភិបាលរង នៃគណៈអភិបាលខេត្ត និងតាមរយៈរូបលោកផ្ទាល់ សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត និងអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំរៀងផងដែរ។

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ងួន រតនៈ បាននាំយកសាររំលែកមរណទុក្ខ និងបច្ច័យរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ប្រគល់ជូនដល់ក្រុមគ្រួសារសព ដែលស្លាប់ដោយសារឧបទ្ទវហេតុគ្រោះធម្មជាតិរន្ទះបាញ់ នៅក្នុង ស្រុករុក្ខគិរី ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម លោកជំទាវ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង បាននាំយកទេយ្យទាន ទេយ្យវត្ថុ គ្រឿងឧបរិភោគ និងបច្ច័យប្រគេនជូនព្រះសង្ឃ គង់នៅវត្តស្វាយដង្គំ ភូមិព្រែកឆ្តោ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តបាននាំយកទេយ្យទាន គ្រឿងបរិក្ខា និងបច្ច័យប្រគេនជូនព្រះសង្ឃចំនួន ៣ វត្ត ដែលស្ថិតនៅក្នុងឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់តំណែងស្នងការនគរបាលខេត្តឧត្តរមានជ័យ, ឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងខេត្តសៀមរាប ជំនួសឧត្តមសេនីយ៍ទោ ម៉ែន លី ដែលផ្ទេរទៅកាន់តំណែងជាស្នងការខេត្តកំពង់ធំ ()

ព័ត៌មានគួរចាប់អារម្មណ៍

វរសេនីយ៍ទោ លឹម ពុទ្ធីឡា ប្រគល់ភារកិច្ចថ្នាក់ដឹកនាំនៅអធិការដ្ឋាននគរបាលស្រុកបវេល​ ខេត្ត​បាត់ដំបង ()

វីដែអូ