ថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឧត្តមសេនីយ៍ទោ អ៊ុច សុខុន សួរសុខទុក្ខប្អូនៗ​កំពុងបន្សាបសារធាតុញៀន​នៅមជ្ឈមណ្ឌលពិភពនៃក្តីសង្ឃឹមស្រុកបវេល
Tue,15 September 2020 (Time 01:32 PM)
ដោយ ៖ (ចំនួនអ្នកអាន: 68នាក់)

នៅព្រឹកថ្ងៃ​ អង្គា​រ​ ១៣រោច​ ខែ​ភទ្របទ​ឆ្នាំជូតទោស័ក​ ព.ស.២៥៦៤​ ត្រូវនឹងថ្ងៃទី​ ១៥​ ខែ​ កញ្ញា​ ឆ្នាំ​២០២០​ឯកឧត្តម​ ឧត្តមសេនីយ៍ទោ​ អ៊ុច​ សុខុន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ បានដឹកនាំប្រតិភូរបស់ស្នងការដ្ឋានសួរ​សុខ​ទុក្ខប្អូនៗជា​យុ​វជនដែលកំពុងស្ថិតនៅបន្សាបសា​ធា​តុ​ញៀននៅមណ្ឌលពិភពនៃក្តីសង្ឃឹម​ ស្ថិត​នៅ​ភូមិ​ដំណាក់ដង្កោ​ ឃុំ​ក្តុលតាហែនស្រុកបវេល​ ខេត្តបា​ត់ដំ​បង​ ។

លោក​ ស៊ាន​ សុណាល់​ អ្នកគ្រប់គ្រងមជ្ឈម​ណ្ឌលបានធ្វេីរបាយការណ៍ស្វាគមន៍ចំពោះប្រតិ​ភូដោយលេីកបញ្ជាក់ថា​ មជ្ឈមណ្ឌលនៅ​ទីនេះទទួល​រាប់រងធ្វេីការអប់រំកែប្រែប្អូនៗដែលទទួល​រងនូវផលវិបាកពីបញ្ហាគ្រឿងញៀនមកពីតាមបណ្តាខេត្តជាច្រេីន ដែលរហូតមកដល់ពេល​នេះមានប្អូនៗចំនួន២៨០នាក់កំពុងស្ថិតនៅអប់រំបន្សា​ប​សាធាតុញៀន​ ។ ក្នុងចំណោមប្អូនៗទាំង​២៨​០​នាក់នេះមានប្អូនៗដែលមានមុខរបរធ្វេីការដោយកម្លាំងពលកម្ម(កម្មករ-ពលករ)និងប្អូនៗដែល​មិនមាន​មុខ​របរពិត​ប្រាកដមានចំនួនច្រេីនជាងគេ។

លោកបន្តថា​ បេីទោះបីជាប្អូនៗមួយចំនួនត្រូវបានអប់រំកែប្រែឱ្យសះស្បេីយពីបញ្ហានេះនិងត្រូវបានឱ្យវិលទៅសហគមន៍វិញក្តី​ តែបានកត់​សម្គា​ល់ឃេីញ​ថា​ មានប្អូនៗមួយចំនួនតូចត្រូវបានវិល​ត្រឡ​ប់មកមជ្ឈម​ណ្ឌល​នេះជាថ្មីឡេីងវិញដែរ។

ឯកឧត្តម​ ឧត្តមសេនីយ៍ទោ​អ៊ុច​ សុុខុន​ បានសំ​ណេះសំណាល​ណែ​នាំ​ផ្តាំផ្ញេីដល់ប្អូនៗដែលកំ​ពុងស្ថិតនៅក្នុងមជ្ឈមណ្ឌលនេះត្រូវខិតខំគោរ​ពប្រ​តិបត្តិនូវវិន័យផ្ទៃក្នុងរបស់មជ្ឈមណ្ឌល​ត្រូវខិតខំកែប្រែខ្លួនឱ្យបានល្អតាមរយៈវិធីសាស្រ្តជាក់ស្តែងរបស់អ្នកគ្រប់គ្រង​ដេីម្បីបានវិលបាន​ត្រឡប់ទៅរស់នៅក្នុងសហគមន៍វិញ​។ អ្វីដែល​ប្អូនៗទទួលបាននូវការអប់រំការណែនាំនិងបន្សាបឱ្យអស់នូវសារធាតុញៀនពីក្នុងខ្លួនដោយម​ជ្ឈម​ណ្ឌលនោះគឺជារឿងសំខាន់មួយហេីយ​ ប៉ុន្តែការតាំងចិត្តដោយផ្ទាល់ឬការប្តេជ្ញាចិត្តដោយផ្ទាល់របស់ប្អូនៗទេីបជារឿងសំខាន់​ជាង​ ហេីយពេលនោះប្អូនៗពិតជាមិនមាន​វត្តមានជាថ្មីម្តងទៀតនៅទីនេះនោះទេ។

ក្នុងឱកាសបុណ្យកាន់បិណ្ឌ​ ភ្ជំបិណ្ឌប្រពៃណីជាតិខ្មែរនេះ​ ឯកឧត្តម​ សូមចែករំលែកនូវចំណែក​បុណ្យបានស្មេីៗគ្នាចំពោះប្អូនៗដែល​ស្ថិតនៅ​ទីនេះ​ ដោយសារប្អូនៗមិនបានទៅទីវត្តអារាម​ដេីម្បីធ្វេីបុណ្យ​ ឯកឧត្តម​បានផ្តាំផ្ញេីបន្ថែម​ទៀត​ចំពោះការរស់នៅទីនេះ​ សូមប្អូនៗ​រក្សាបាន​នូវអនាម័យ​ ទាំងការហូបចុក​ ការស្នាក់នៅនិងត្រូវរក្សាខ្លួនកុំឱ្យមានបញ្ហាទាក់ទងនឹងករណី​CO​VID-19ឱ្យសោះ ។

នាឱកាសដ៏ថ្លៃថ្លានេះឯកឧត្តមស្នងការបាននាំ​យកអំណោយរបស់ស្នងការដ្ឋាន​ អំណោយបាន​ពីការចូលរួមរបស់ថ្នាក់ដឹកនាំតាមអង្គភាពមន្រ្តីន​គរបាល អំណោយរបស់សប្បុរសជនទៅផ្តល់ជូនមជ្ឈមណ្ឌលដែលក្នុងនោះរួមមាន៖
១-អង្ករចំនួន២,២០០គីឡូក្រាម
២-ថវិការបស់ស្នងការដ្ឋាន​ចំនួន២,០០០,០០ ០រៀល
៣-ថវិការបស់អង្គភាពចំណុះស្នងការដ្ឋានចំនួន ២,០០០,០០០រៀល
៤-ទឹកក្រូចចំនួន៥០កេសនិង០៥យួរ
៥-លោក​ ឃុន​ សេងនិងលោក​ រិន​ ណូក​ សប្បុរ សជនថវិកាចំនួន៣០០ដុល្លាអាមេរិកសម្រាប់ចាក់​សាបក្នុងមជ្ឈមណ្ឌល។

ពេលបញ្ចប់កម្មវិធី​ ឯកឧត្តមស្នងការបានរៀបចំឱ្យប្អនៗបានទទួលទាននូវនំបញ្ចុករួមគ្នាមួយពេល​ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ងួន រតនៈ បាននាំយកសាររំលែកមរណទុក្ខ និងបច្ច័យរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ប្រគល់ជូនដល់ក្រុមគ្រួសារសព ដែលស្លាប់ដោយសារឧបទ្ទវហេតុគ្រោះធម្មជាតិរន្ទះបាញ់ នៅក្នុង ស្រុករុក្ខគិរី ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម លោកជំទាវ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង បាននាំយកទេយ្យទាន ទេយ្យវត្ថុ គ្រឿងឧបរិភោគ និងបច្ច័យប្រគេនជូនព្រះសង្ឃ គង់នៅវត្តស្វាយដង្គំ ភូមិព្រែកឆ្តោ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តបាននាំយកទេយ្យទាន គ្រឿងបរិក្ខា និងបច្ច័យប្រគេនជូនព្រះសង្ឃចំនួន ៣ វត្ត ដែលស្ថិតនៅក្នុងឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់តំណែងស្នងការនគរបាលខេត្តឧត្តរមានជ័យ, ឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងខេត្តសៀមរាប ជំនួសឧត្តមសេនីយ៍ទោ ម៉ែន លី ដែលផ្ទេរទៅកាន់តំណែងជាស្នងការខេត្តកំពង់ធំ ()

ព័ត៌មានគួរចាប់អារម្មណ៍

វរសេនីយ៍ទោ លឹម ពុទ្ធីឡា ប្រគល់ភារកិច្ចថ្នាក់ដឹកនាំនៅអធិការដ្ឋាននគរបាលស្រុកបវេល​ ខេត្ត​បាត់ដំបង ()

វីដែអូ