ថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បាននាំយកទេយ្យទាន-ទេយ្យវត្ថុគ្រឿងឧបភោគ-បរិភោគរួម និងបច្ច័យចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី១២ក្នុងវត្តពោធិ៍វាល ស្ថិតក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង
Mon,14 September 2020 (Time 03:48 PM)
ដោយ ៖ (ចំនួនអ្នកអាន: 50នាក់)

នៅព្រឹកថ្ងៃចន្ទ ១២រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បាននាំយកទេយ្យទាន-ទេយ្យវត្ថុគ្រឿងឧបភោគ-បរិភោគរួម និងបច្ច័យចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី១២ក្នុងវត្តពោធិ៍វាល ស្ថិតក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ក្នុងឱកាសនោះដែរ ក៏មានការអញ្ជើញចូលរួមដោយប្រធានមន្ទីរជំនាញក្នុងខេត្តបាត់ដំបង មន្រ្ដីរាជការគ្រប់ជាន់ថ្នាក់ និងពុទ្ធបរិស័ទចំរុះជើងវត្តពោធិ៍វាលផងដែរ ។

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថា បច្ច័យដែលបានចូលរួមទាំងនេះគឺជាសទ្ធាដ៏ជ្រះថ្លារបស់ឯកឧត្តម លោកជំទាវ និងអស់លោក លោកស្រី ជាមន្ត្រីរាជការផ្ទាល់ ដែលមានសទ្ធាជ្រះថ្លាក្នុងការរួមចំណែកចូលរួមជាមួយវេនបិណ្ឌទី១២ថ្ងៃនេះ ដើម្បីវេរនិងប្រគេនដល់ព្រះសង្ឃ ដែលកំពុងតែគង់ចាំព្រះវស្សានៅក្នុងទីអារាមមួយនេះនិងមានព្រះសង្ឃក៏មានច្រើនជាងវត្តដទៃទៀត ក្នុងខេត្តបាត់ដំបង ហើយទេយ្យទានទេយ្យវត្ថុ និងសម្ភារៈបរិក្ខារទាំងនេះ គឺដើម្បីជាប្រយោជន៍និងជាតម្រូវការក្នុងវត្តនេះផងដែរ។

ឯកឧត្តម ក៏បានបញ្ជាក់ថា នៅពេលថ្មីនេះខេត្តបាត់ដំបង មានករណីក្ដៅខ្លួន លើសពី៣៧.៥អង្សា កើតឡើងចំពោះព្រះសង្ឃចំនួន៤៦អង្គ មានព្រះជន្មពី១១ទៅ១៩ព្រះវស្សា គង់នៅវត្តស្វាយដង្គំ ស្រុកឯកភ្នំ ដែលនិមន្តមកពីតាមខេត្តនានា ដើម្បីសិក្សានៅសាលាពុទ្ធិករបឋមសិក្សា អស់រយៈពេល៦ថ្ងៃមកហើយ ដែលមានអាការៈក្អក ហៀរសំបោរ ហើយទទួលបានការព្យាបាលបានធូរស្រាលខ្លះៗហើយ ហើយក្រុមការងារមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានយកសំណាកចំនួន២១អង្គមកហើយចំពោះព្រះសង្ឃដែលមានកម្ដៅ និងថ្ងៃស្អែកនឹងបន្តការយកសំណាកបន្តទៀត ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ លោកយាយ លោកតា ពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ ប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះការថែរក្សាសុខភាព ត្រូវឧស្សាហ៍សំអាតដៃនឹងសាប៊ូ ឬអាកុល ពាក់ម៉ាសពេលចេញទៅក្រៅម្ដងៗ ត្រូវសំអាតអនាម័យក្នុងផ្ទះ និងជុំវិញផ្ទះ ព្រោះរដូវនេះជារដូវវស្សាផង ដែលងាយបង្កជាសំបុកមូសខ្លាញី បង្កជាជម្ងឺគ្រុនឈាម អ្វីដែលជាពិសេសទៅទៀត គឺថែរក្សាសុខភាពក្នុងអំឡុងពេលរិករាលដាលនៃជម្ងឺកូវីដ-១៩នេះតែម្ដង ព្រោះជម្ងឺកូវីដ-១៩នេះ មិនទាន់មានវ៉ាក់សាំងអាចការពារប្រជាពលរដ្ឋមិនឲ្យឆ្លងជម្ងឺនេះបានទេ ដូច្នេះត្រូវទាមទារឲ្យចូលរួមពីអ្នកទាំងអស់គ្នា ក្នុងការមិនឲ្យមានការឆ្លងជម្ងឺនេះ តាមរយៈការថែរក្សាអនាម័យនេះជាដើម ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានឧបត្ថម្ភជាសាច់ប្រាក់ក្នុងការព្យាបាលបកភ្នែកដល់លោកតា ភឹម រិន្ទ អ្នកថែទាំសួនច្បារសាធារណៈចំនួន២០០ដុល្លា ដើម្បីឲ្យលោកតាអាចយកទៅព្បាបាលភ្នែកនៅមន្ទីរពេទ្យឯកជនមួយកន្លែងផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ងួន រតនៈ បាននាំយកសាររំលែកមរណទុក្ខ និងបច្ច័យរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ប្រគល់ជូនដល់ក្រុមគ្រួសារសព ដែលស្លាប់ដោយសារឧបទ្ទវហេតុគ្រោះធម្មជាតិរន្ទះបាញ់ នៅក្នុង ស្រុករុក្ខគិរី ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម លោកជំទាវ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង បាននាំយកទេយ្យទាន ទេយ្យវត្ថុ គ្រឿងឧបរិភោគ និងបច្ច័យប្រគេនជូនព្រះសង្ឃ គង់នៅវត្តស្វាយដង្គំ ភូមិព្រែកឆ្តោ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តបាននាំយកទេយ្យទាន គ្រឿងបរិក្ខា និងបច្ច័យប្រគេនជូនព្រះសង្ឃចំនួន ៣ វត្ត ដែលស្ថិតនៅក្នុងឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់តំណែងស្នងការនគរបាលខេត្តឧត្តរមានជ័យ, ឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងខេត្តសៀមរាប ជំនួសឧត្តមសេនីយ៍ទោ ម៉ែន លី ដែលផ្ទេរទៅកាន់តំណែងជាស្នងការខេត្តកំពង់ធំ ()

ព័ត៌មានគួរចាប់អារម្មណ៍

វរសេនីយ៍ទោ លឹម ពុទ្ធីឡា ប្រគល់ភារកិច្ចថ្នាក់ដឹកនាំនៅអធិការដ្ឋាននគរបាលស្រុកបវេល​ ខេត្ត​បាត់ដំបង ()

វីដែអូ