ថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សេចក្តីបំភ្លឺជូនសាធារណជនករណីក្មេងប្រុសម្នាក់មាន(វិទ្យុទាក់ទង)នៅកន្លែងនគរបាលចរា​ច​រណ៍
Sat,12 September 2020 (Time 08:41 AM)
ដោយ ៖ (ចំនួនអ្នកអាន: 149នាក់)

ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបងមានកិត្តិយសសូមជម្រាបជូនសាធារណៈ ជនពិសេសបងប្អូនដែលនិយមប្រើ​ប្រាស់បណ្តាញសង្គមបានជ្រាបថា នៅថ្ងៃទី ១១ ខែ សីហា ឆ្នាំ២០២០ នេះ ពិនិត្យឃើញព័ត៌មានតាមបណ្តាញសង្គមបានបង្ហោះរូបភាពនៃការអនុវ​ត្តច្បាប់ចរាចរណ៍ផ្លូវគោក របស់មន្រ្តីនគរបាល នៅខេត្តបាត់ដំបង ដោយមានភ្ជាប់រូបភាពក្មេងប្រុ​សម្នាក់មាន(វិទ្យុទាក់ទង)នៅជាប់ខ្លួនផង ។

តាមរយៈរូបភាព មួយនេះ មហាជនមួយចំនួនក្នុងបណ្តាញសង្គមលោក មានការចាប់អារម្មណ៍ និងមានចម្ងល់ ថាតើរូបភាពក្មេង ប្រុសម្នាក់ដែលមា​ន​(​វិទ្យុទាក់ទង) នៅជាប់ខ្លួនហើយមានវត្តមាន​នៅកន្លែងមន្រ្តីនគរបាលបំពេញភារកិច្ចនោះតើគាត់មានភារកិច្ចអ្វីដែរ?

នៅថ្ងៃដដែលនេះក្រុមការងារប្រតិកម្មរហ័សនៃ​ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានទំនាក់​ទំនងជាមួយ ក្មេងប្រុសរូបនោះរួមជាមួយម្តាយ​របស់គាត់ផងដើម្បីធ្វើការបំភ្លឺជូនសាធារណជន​ចំពោះករណីនេះ ដូចមានខ្លឹមសារទាំងស្រុងនៅក្នុងឃ្លីបវីដេអូខាងក្រោមនេះ ។ ប៉ុន្តែមុនពេល​សាធារណជនលោក តាមដានទស្សនានូវឃ្លីប​វីដេអូរនេះ យើងខ្ញុំសូមជម្រាបបញ្ជាក់ជូនដូចខាងក្រោម៖
១-សមត្ថកិច្ចនគរបាលមិនបានប្រើក្មេងប្រុសដូចក្នុងរូបភាពផ្សព្វផ្សាយ ឱ្យមកធ្វើជាភ្នាក់ងារផ្តល់ព័ត៌មាន ពីករណីល្មើសច្បាប់ចរាចរណ៍ដល់មន្រ្តីនគរបាលចរាចរណ៍នោះទេព្រោះយេីងមានមន្រ្តីនគរ​បាលគ្រប់គ្រាន់ក្នុងការអនុវត្តតួនាទីនិងភារ​កិច្ចនេះហេីយ ។
៣-វត្តមានរបស់ក្មេងប្រុសរូបនេះនៅកន្លែងសម​ត្ថកិច្ចបំពេញភារកិច្ច គឺគាត់មកដោយខ្លួនគាត់ផ្ទា​ល់ ហើយវិទ្យទាក់ទងដែលមាននៅជាប់ខ្លួនគាត់​នោះគឺជាវិទ្យុទាក់ទង(ខូចប្រើមិនកើតទេ)​ ។
៤-សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ៗគ្នា ដើម្បីចៀសផុតពីការទទួលរងនូវផាកពិន័យរបស់មន្រ្តីនគរ​បាល​ចរាចរណ៍​ ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារ​ណៈជន អ្នកសារព័ត៌មានពិសេសបងប្អូនដែល​និយមប្រើប្រាស់បណ្តាញសង្គម មេត្តាជ្រាបហេីយឈប់មានការភាន់ច្រឡំ និងសូមបន្តចូលរួមសហការណ៍ជាមួយសមត្ថកិច្ចនគរបាលដោយភាតរភាពបំផុតសូមអរគុណ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ងួន រតនៈ បាននាំយកសាររំលែកមរណទុក្ខ និងបច្ច័យរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ប្រគល់ជូនដល់ក្រុមគ្រួសារសព ដែលស្លាប់ដោយសារឧបទ្ទវហេតុគ្រោះធម្មជាតិរន្ទះបាញ់ នៅក្នុង ស្រុករុក្ខគិរី ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម លោកជំទាវ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង បាននាំយកទេយ្យទាន ទេយ្យវត្ថុ គ្រឿងឧបរិភោគ និងបច្ច័យប្រគេនជូនព្រះសង្ឃ គង់នៅវត្តស្វាយដង្គំ ភូមិព្រែកឆ្តោ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តបាននាំយកទេយ្យទាន គ្រឿងបរិក្ខា និងបច្ច័យប្រគេនជូនព្រះសង្ឃចំនួន ៣ វត្ត ដែលស្ថិតនៅក្នុងឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់តំណែងស្នងការនគរបាលខេត្តឧត្តរមានជ័យ, ឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងខេត្តសៀមរាប ជំនួសឧត្តមសេនីយ៍ទោ ម៉ែន លី ដែលផ្ទេរទៅកាន់តំណែងជាស្នងការខេត្តកំពង់ធំ ()

ព័ត៌មានគួរចាប់អារម្មណ៍

វរសេនីយ៍ទោ លឹម ពុទ្ធីឡា ប្រគល់ភារកិច្ចថ្នាក់ដឹកនាំនៅអធិការដ្ឋាននគរបាលស្រុកបវេល​ ខេត្ត​បាត់ដំបង ()

វីដែអូ