ថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋមន្រ្តីកសិកម្មបន្តនាំយកកូនត្រីអណ្តែង និងសម្ភារចិញ្ចឹមចែកជូនកសិករចំនួន ៦៣គ្រួសារក្នុងស្រុកព្រៃនប់
Sat,12 September 2020 (Time 10:00 AM)
ដោយ ៖ (ចំនួនអ្នកអាន: 47នាក់)

ខេត្តព្រះសីហនុ ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ នាព្រឹកថ្ងៃសៅរ៍ ១០រោច ខែ ភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ បានបន្តអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកកូនត្រីអណ្តែង និងសម្ភារចិញ្ចឹមមួយចំនួនទៀតចែកជូនកសិករចំនួន ៦៣គ្រួសារ នៅភូមិតាអោកធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលជាខេត្តចុងក្រោយនៃដំណើរបេសកកម្ម។

ពិធីនេះក៏មានអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួល បន្ទុកជាប្រធានរដ្ឋបាលជលផល លោកប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋានយ៉ាងច្រើនកុះករ។

ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើការសំណេះសំណាលដោយបានពាំ នាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹត្តបណ្ឌិតមកជូនប្រជាពលរដ្ឋ ព្រមទាំងជូនពរបងប្អូនប្រជាពលរដ្ឋគ្រប់ៗក្រុមគ្រួសារឲ្យជួបតែពុទ្ធពរទាំង ៤ប្រការកុំបីឃ្លាងឃ្លាតឡើយ។ ឯកឧត្តមរដ្ឋមន្រ្តីជម្រាបជូនអង្គពិធីផងដែរអំពីការងារបង្កបង្កើន ផល (ស្រូវ បន្លែ ដំណាំ មាន់ ទា ជ្រូក ត្រី និងកង្កែប) និងស្ថានភាពជារួមរបស់ប្រទេសជាតិ (សន្តិសុខ សេដ្ឋកិច្ច និងវិធានការសំខាន់ៗទាក់ទងការទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩។

ដោយឡែក ការងារវារីវប្បកម្ម ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថាតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ក្រសួងដែលមានរដ្ឋបាលជលផលជាសេនាធិការបានខិតខំយកអស់កំលាំងកាយចិត្តក្នុងស្មារតីទទួលខុសត្រូវខ្ពស់អនុវត្តអនុសាសន៍ដ៏ខ្ពស់ខ្ពស់របស់សម្តេចតេជោធ្វើយ៉ាងណាចូលរួមធានាសន្តិសុខស្បៀងក្នុងគ្រួសារ និងបង្កើនការផ្គត់ផ្គង់ ដោយសម្រេចទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យមន្ទីរ មន្រ្តីជំនាញរដ្ឋបាលជលផល និងអាជ្ញាធរមូលដ្ឋានត្រូវខិតខំពុះពារគ្រប់បែបយ៉ាងចុះមកជួយជំរុញការចិញ្ចឹមត្រី និងកង្កែប ដាំបន្លែ ចិញ្ចឹមសត្វ ធ្វើយ៉ាងណាបង្កើនផលិតភាពផលិតកម្មស្បៀង តាមរយៈការបង្កើនផលិតភាពផលិត ដើម្បីពង្រីក និងពង្រឹងសមត្ថភាពចិញ្ចឹមតាមគ្រប់រូបភាព។ មួយវិញទៀត ត្រូវធ្វើការតាមដាននូវរាល់សកម្មភាពរបស់វារីវប្បករដែលនឹងយកកូនត្រីទៅចិញ្ចឹមនាថ្ងៃនេះ ធ្វើយ៉ាង ណាឲ្យការចិញ្ចឹមទទួលបានផលល្អ។ ទន្ទឹមនោះមន្រ្តីជំនាញរដ្ឋបាលជលផលត្រូវបន្តចុះជួយផ្សព្វផ្សាយ បណ្តុះបណ្តាលបន្ថែមលើការងារបច្ចេកទេសចិញ្ចឹម បង្កាត់ ភ្ញាស់កូន វិធីលាយផ្សំចំណី ការថែទាំ និងប្រសិទ្ធភាពសេដ្ឋកិច្ច ហើយត្រូវបង្កើនសកម្មភាពចុះចែកកូនត្រី កូនកង្កែប និងតង់ចិញ្ចឹម ដល់គ្រួសារដែលចង់ពង្រីកអាជីវកម្មបន្ថែម និងអ្នកដែលចង់ចាប់ផ្តើមចិញ្ចឹម។ សម្រាប់ថ្ងៃនេះ កសិករចំនួន ៦៣គ្រួសារ គ្រួសារនីមួយៗទទួលបានកូនត្រីអណ្តែង ៧០០ក្បាល ចំណី ៤បាវ និងតង់ប្លាស្ទិកចិញ្ចឹមត្រី១។

បើតាមលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអានមតិស្វាគមន៍ និងរាយ ការណ៍ជូនអង្គពិធីជ្រាបដោយសង្ខេបអំពីវឌ្ឍនភាពនៃវិស័យកសិកម្មនៅទូទាំងខេត្ត ដោយបានរំលេចឲ្យឃើញថាវារីវប្បកម្មទឹកប្រៃមាន ១៧៦៧បែរ និង ១៩៩ស្រះ និងទឹកសាបមាន ១៦៣ ស្រះ ហើយទាំងទឹកប្រៃ និងទឹកសាបមានលទ្ធភាពផ្គត់ផ្គង់ឲ្យទីផ្សារក្នុងខេត្ត និងនាំទៅកាន់រាជ ធានីភ្នំពេញ។

សូមជម្របថា សរុបលទ្ធផលដែលទទួលបានពីយុទ្ធនាការចលនាជំរុញផលិតកម្មស្បៀងជាលក្ខណគ្រួសារ តាមរយៈការចិញ្ចឹមត្រីអណ្តែង និងកង្កែប ក្នុងរយៈពេលជិត ២ខែ ក្នុងខេត្តគោលដៅទាំង ១១ សម្រេចទទួលបាន ៖ មានគ្រួសារកសិករ ៥៨០ ក្នុងនោះ ២០៧គ្រួសារទទួលបានកូនកង្កែបសរុបកូនកង្កែប ៨២៨ ០០ក្បាល និង ៣៧៣គ្រួសារ បានទទួលកូនត្រីអណ្តែង សរុបកូនត្រីអណ្តែង ២៦១ ១០០ ក្បាល ចំណី ៥៨តោន វីតាមីន ១៧១៩កញ្ចប់ និងតង់ប្លាស្ទីក ៥៨០តង់៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ងួន រតនៈ បាននាំយកសាររំលែកមរណទុក្ខ និងបច្ច័យរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ប្រគល់ជូនដល់ក្រុមគ្រួសារសព ដែលស្លាប់ដោយសារឧបទ្ទវហេតុគ្រោះធម្មជាតិរន្ទះបាញ់ នៅក្នុង ស្រុករុក្ខគិរី ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម លោកជំទាវ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង បាននាំយកទេយ្យទាន ទេយ្យវត្ថុ គ្រឿងឧបរិភោគ និងបច្ច័យប្រគេនជូនព្រះសង្ឃ គង់នៅវត្តស្វាយដង្គំ ភូមិព្រែកឆ្តោ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តបាននាំយកទេយ្យទាន គ្រឿងបរិក្ខា និងបច្ច័យប្រគេនជូនព្រះសង្ឃចំនួន ៣ វត្ត ដែលស្ថិតនៅក្នុងឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់តំណែងស្នងការនគរបាលខេត្តឧត្តរមានជ័យ, ឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងខេត្តសៀមរាប ជំនួសឧត្តមសេនីយ៍ទោ ម៉ែន លី ដែលផ្ទេរទៅកាន់តំណែងជាស្នងការខេត្តកំពង់ធំ ()

ព័ត៌មានគួរចាប់អារម្មណ៍

វរសេនីយ៍ទោ លឹម ពុទ្ធីឡា ប្រគល់ភារកិច្ចថ្នាក់ដឹកនាំនៅអធិការដ្ឋាននគរបាលស្រុកបវេល​ ខេត្ត​បាត់ដំបង ()

វីដែអូ