ថ្ងៃអង្គារ៍ ទី២២ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
វិទ្យាល័យបវេល ក្នុងខេត្តបាត់ដំបង ត្រូវបានសាងសង់ និងជួសជុលអគារសិក្សា សាងសង់ក្លោងទ្វារ និងសួនច្បារ
Fri,11 September 2020 (Time 08:15 PM)
ដោយ ៖ (ចំនួនអ្នកអាន: 53នាក់)

(បាត់ដំបង)៖ លោក ណុប ដារ៉ា អភិបាលរងខេត្តបាត់ដំបង តំណាងលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ និងលោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានចុះសំណេះសំណាល ជាមួយសិក្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងបាននាំមកនូវអាល់កុល ម៉ាស់ជាអំណោយលោក ស សុខា និងលោកស្រី កែ សួនសុភី។

បន្ទាប់មកលោកបានបន្តចុះពិនិត្យវឌ្ឍនភាពការងាររួមមាន៖ ការសាងសង់ និងជួសជុលអគារសិក្សា សាងសង់ក្លោងទ្វារ និងសួនច្បារក្នុងបរិវេណវិទ្យាល័យបវេលទាំងមូល នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០។

ក្នុងឱកាសនេះ លោកបានជំរុញ និងលើទឹកចិត្តឱ្យគ្រប់សាលារៀនទាំងអស់ បង្កើនការអនុវត្តវិធានការសុវត្ថិភាព ដើម្បីបង្ការការឆ្លងមេរោគកូវីដ-១៩ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដូចជា ក្រៅពីការបាញ់កម្ដៅ លាងសម្អាតដៃជាមួយសាប៊ូ និងទឹកស្អាត ឬអាល់កុល និងរក្សាគម្លាតសុវត្ថិភាព ត្រូវបង្កើតកន្លែងលាងដៃ និងសាប៊ូឱ្យបានច្រើន។

លោកគ្រូ អ្នកគ្រូ ត្រូវធ្វើជាគំរូដល់សិស្សក្នុងការអនុវត្តនូវវិធានការអនាម័យ និងសុវត្ថិភាព ដើម្បីឱ្យសិស្សក្លាយទៅជាទម្លាប់ ហើយពួកគាត់នឹងទៅបង្រៀនដល់ក្រុមគ្រួសារ គាត់ឱ្យអនុវត្តន៍ វិធានការសុវត្ថិភាពនេះដែរ។

លោកបានបន្តថា ការចូលរៀនឡើងវិញ សម្រាប់តែថ្នាក់មធ្យមសិក្សាមានថ្នាក់ទី៩ និងទី១២ សិស្សត្រូវសិក្សាចំនួន ១៨ម៉ោង ក្នុងមួយសប្ដាហ៍ ចំណែកសិស្សបឋមសិក្សាចំនួន ៨ម៉ោង ក្នុងមួយសប្ដាហ៍ និងមានចែកជាបីក្រុម។

លោកបញ្ជាក់ថា «រាជរដ្ឋាភិបាល បានប្រកាសបិទសាលារៀនទាំងអស់នៅទូទាំងប្រទេស នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០កន្លងទៅ ដោយសារវិបត្តិនៃជំងឺកូវីដ-១៩។ បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាល ក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណឹងជាបន្តបន្ទាប់ស្តីពី ដំណើរការបើកសាលារៀនឡើងវិញ ជា៣ដំណាក់កាល រួមមាន៖ ដំណាក់កាលទី១-សាលារៀនមានស្តង់ដារសុវត្ថិភាពខ្ពស់។ ដំណាក់កាលទី២-សាលារៀនមាន ស្តង់ដារមធ្យម និងដំណាក់ កាលទី៣-សាលារៀនមានស្តង់ដារអប្បបរមា»៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ងួន រតនៈ បាននាំយកសាររំលែកមរណទុក្ខ និងបច្ច័យរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ប្រគល់ជូនដល់ក្រុមគ្រួសារសព ដែលស្លាប់ដោយសារឧបទ្ទវហេតុគ្រោះធម្មជាតិរន្ទះបាញ់ នៅក្នុង ស្រុករុក្ខគិរី ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម លោកជំទាវ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង បាននាំយកទេយ្យទាន ទេយ្យវត្ថុ គ្រឿងឧបរិភោគ និងបច្ច័យប្រគេនជូនព្រះសង្ឃ គង់នៅវត្តស្វាយដង្គំ ភូមិព្រែកឆ្តោ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តបាននាំយកទេយ្យទាន គ្រឿងបរិក្ខា និងបច្ច័យប្រគេនជូនព្រះសង្ឃចំនួន ៣ វត្ត ដែលស្ថិតនៅក្នុងឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់តំណែងស្នងការនគរបាលខេត្តឧត្តរមានជ័យ, ឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងខេត្តសៀមរាប ជំនួសឧត្តមសេនីយ៍ទោ ម៉ែន លី ដែលផ្ទេរទៅកាន់តំណែងជាស្នងការខេត្តកំពង់ធំ ()

ព័ត៌មានគួរចាប់អារម្មណ៍

វរសេនីយ៍ទោ លឹម ពុទ្ធីឡា ប្រគល់ភារកិច្ចថ្នាក់ដឹកនាំនៅអធិការដ្ឋាននគរបាលស្រុកបវេល​ ខេត្ត​បាត់ដំបង ()

វីដែអូ