ថ្ងៃអង្គារ៍ ទី២២ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តម ស ថេត ណែនាំដល់ក្រុមការងារចុះជួយសង្កាត់បឹងទំពុនទី១ទាំងអស់ឲ្យយកចិត្តទុកដាក់បន្ថែមក្នុងការចុះជួបសួរសុខទុក្ខប្រជាពលរដ្ឋ
Fri,11 September 2020 (Time 07:43 PM)
ដោយ ៖ (ចំនួនអ្នកអាន: 42នាក់)

ភ្នំពេញ ៖ ឯកឧត្តម​ ស​ ថេត​ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់បឹងទំពុនទី១​ ខណ្ឌមានជ័យបានណែនាំដល់ក្រុមការងារចុះជួយសង្កាត់បឹងទំពុនទី១ ទាំងអស់ឲ្យយកចិត្តទុកដាក់បន្ថែមក្នុងការចុះជួបសួរសុខទុក្ខប្រជាពលរដ្ឋដើម្បីឲ្យបានដឹងច្បាស់ពីស្ថានភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាសិក្សាស្វែងយល់អំពីតម្រូវការ និងក្តីកង្វល់របស់ប្រជាពលរដ្ឋ។ ទន្ទឹមនោះ ឯកឧត្តមប្រធានក្រុមការងារបានណែនាំក្រុមប្រឹក្សាសង្កាត់ មន្ត្រីប៉ុស្តិ៍ទាំងអស់ត្រូវផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ធានាការពារសន្តិសុខសុវត្ថិភាពឲ្យបានល្អ។

ការណែនាំរបស់ឯកឧត្តមប្រធានក្រុមការងារបែបនេះ ធ្វើឡើងនៅព្រឹកថ្ងៃសុក្រ​ ទី១១​ ខែកញ្ញា​ ឆ្នាំ២០២០នេះ​ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងចែកអំណោយជូនដល់គ្រួសារក្រីក្រ​ នៅសង្កាត់បឹងទំពុន១​ ចំនួន​២១៦​គ្រួសារ​។ ពិធីនេះដែរក៏មានការចូលរួមពីឯកឧត្តម​ លោកជំទាវ​ លោក​ លោកស្រីអនុប្រធានក្រុមការងារ​ និងសមាជិកសមាជិការនៃគណបក្សប្រជាជនចុះជួយសង្កាត់បឹងទំពុន១​ ខណ្ឌមានជ័យ​។

ជាក់ស្តែងដោយពិនិត្យឃើញពីស្ថានភាពខ្វះខាតរបស់ប្រជាពលរដ្ឋនៅសង្កាត់បឹងទំពុន១​ ខណ្ឌមានជ័យ​ ឯកឧត្តមប្រធានក្រុមការងារ​ បាននាំយកអំណោយមួយចំនួនរបស់ឯកឧត្តមដើម្បីចែកជូន​ចៅសង្កាត់​ ក្រុមប្រឹក្សាសង្កាត់​ ប្រធានអនុប្រធានភូមិ​ ប្រជាការពារ​ ជាពិសេសប្រជាពលរដ្ឋក្រីក្រដែលខ្វះខាតជីវភាពចំនួន​២១៦គ្រួសារ​ ដោយក្នុងមួយគ្រួសារទទួលបានថវិកាចំនួន​ ១០០,០០០​ (ដប់ម៉ឺនរៀល)​ អង្ករ២បេ​ស្មើ១០០គីឡូក្រាម ទឹកក្រូច២កេស​ ទឹកសុទ្ធ២កេស​ មី១កេសតូច​ ត្រីខ១យួរ​ ទឹកត្រី១យួរ​ ប្រេងឆា​១ដប​ ប៊ីចេង១កញ្ចប់​ និងអំបិល១កញ្ចប់​។

ក្នុងពិធីជួបសំណេះសំណាលនេះដែរ ឯកឧត្តម​ ស​ ថេត​ ប្រធានក្រុមការងារ​បាននាំយកការសួរសុខទុក្ខពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់របស់គណបក្សប្រជាជនកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខរបស់ប្រជាពលរដ្ឋ នៅពេលដែលប្រជាពលរដ្ឋមួយចំនួនប្រឈមនឹងបញ្ហាជីវភាពក្នុងកំឡុងពេលពិភពលោកកំពុងជួបបញ្ហាវីរុសកូវីដ១៩។ បន្ថែមលើនេះ ឯកឧត្តមស្នងការក៏បានផ្តល់លេខទូរស័ព្ទរបស់ឯកឧត្តមផ្ទាល់ ដល់ប្រជាពលរដ្ឋដើម្បីងាយស្រួលទាក់ទងផ្ទាល់នៅពេលមានបញ្ហាផ្សេងៗកើតមានឡើងនៅក្នុងមូលដ្ឋាន​៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ងួន រតនៈ បាននាំយកសាររំលែកមរណទុក្ខ និងបច្ច័យរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ប្រគល់ជូនដល់ក្រុមគ្រួសារសព ដែលស្លាប់ដោយសារឧបទ្ទវហេតុគ្រោះធម្មជាតិរន្ទះបាញ់ នៅក្នុង ស្រុករុក្ខគិរី ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម លោកជំទាវ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង បាននាំយកទេយ្យទាន ទេយ្យវត្ថុ គ្រឿងឧបរិភោគ និងបច្ច័យប្រគេនជូនព្រះសង្ឃ គង់នៅវត្តស្វាយដង្គំ ភូមិព្រែកឆ្តោ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តបាននាំយកទេយ្យទាន គ្រឿងបរិក្ខា និងបច្ច័យប្រគេនជូនព្រះសង្ឃចំនួន ៣ វត្ត ដែលស្ថិតនៅក្នុងឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់តំណែងស្នងការនគរបាលខេត្តឧត្តរមានជ័យ, ឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងខេត្តសៀមរាប ជំនួសឧត្តមសេនីយ៍ទោ ម៉ែន លី ដែលផ្ទេរទៅកាន់តំណែងជាស្នងការខេត្តកំពង់ធំ ()

ព័ត៌មានគួរចាប់អារម្មណ៍

វរសេនីយ៍ទោ លឹម ពុទ្ធីឡា ប្រគល់ភារកិច្ចថ្នាក់ដឹកនាំនៅអធិការដ្ឋាននគរបាលស្រុកបវេល​ ខេត្ត​បាត់ដំបង ()

វីដែអូ