ថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តម ជាវ តាយ អញ្ជើញសំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធគ្រប់គ្រប់ប្រភេទក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
Fri,11 September 2020 (Time 07:39 PM)
ដោយ ៖ (ចំនួនអ្នកអាន: 46នាក់)

ខេត្តកំពត ៖ ថ្ងៃសុក្រ ៩រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម អភិបាលខេត្ត បានអញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធគ្រប់គ្រប់ប្រភេទ ចំនួន ១២០២នាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២០ នៅសាលសន្និសីទបូកគោ។

បន្ទាប់ពីស្តាប់របាយការណ៍ស្វាគមន៍ របស់លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត ឯកឧត្តម អភិបាលខេត្ត បានថ្លែងកោតសរសើរដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលកន្លងមកបានចូលរួមគាំទ្រយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ស្របតាមតួនាទី និងភារកិច្ចរៀងៗខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបង្ការ និងទប់ស្កាត់រាលបញ្ហាកើតមានឡើងក្នុងភូមិសាស្ត្រខេត្តកំពត។

ឯកឧត្តម អភិបាលខេត្ត ក៏បានបន្តមានប្រសាសន៍ថា កម្លាំងសមត្ថកិច្ចគ្រប់ប្រភេទរបស់យើងតែងបានសហការជួយគ្នាទៅវិញទៅមកក្នុងការដោះស្រាយនិងបញ្ចៀសបាននូវរាល់ការកកស្ទះចរាចរណ៍ជូនដល់អ្នកធ្វើដំណើរគ្រប់ប្រភេទភេទដោយមិនខ្លាចនឿយហត់ទោះបីស្ថិតក្នុងអាកាសធាតុក្តៅខ្លាំងឬមានភ្លៀងធ្លាក់យ៉ាងណាក៏ដោយ។

ឯកឧត្តមបន្តទៀតថា បើយើងពិនិត្យទៅក្នុងស្ថានការណ៍បច្ចុប្បន្ននេះ ប្រទេសជាតិរបស់យើងកំពុងជួបប្រទះនូវបញ្ហាជំងឺកូវីដ១៩ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទក៏បានចូលរួមយ៉ាងសកម្មនៅក្នុងយុទ្ធនាការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ តាមរយៈយុទ្ធនាការផ្សព្វផ្សាយសារជាសំឡេងរបស់ក្រសួងសុខាភិបាល ស្តីពីវិធានការអនាម័យសុខភាពការត្រៀមបម្រុងនូវកន្លែងសម្រាប់ព្យាបាលអ្នកផ្ទុកជំងឺ ការស្រង់ស្ថិតិពលករដែលវិលត្រឡប់មកពីប្រទេសជិតខាង និងការចូលរួមអនុវត្តយ៉ាងសកម្មរាល់បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្ត។

ក្នុងពិធីសំណេះសំណាលនាថ្ងៃនេះ ឯកឧត្តម អភិបាលខេត្ត ក៏បានផ្ដល់ជូននូវថវិកាចំនួន ៥០,០០០រៀល ក្នុងម្នាក់ៗ ស្មើៗគ្នាំទាំងអស់៕ (ប្រភព ៖ រដ្ឋបាលខេត្ត)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ងួន រតនៈ បាននាំយកសាររំលែកមរណទុក្ខ និងបច្ច័យរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ប្រគល់ជូនដល់ក្រុមគ្រួសារសព ដែលស្លាប់ដោយសារឧបទ្ទវហេតុគ្រោះធម្មជាតិរន្ទះបាញ់ នៅក្នុង ស្រុករុក្ខគិរី ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម លោកជំទាវ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង បាននាំយកទេយ្យទាន ទេយ្យវត្ថុ គ្រឿងឧបរិភោគ និងបច្ច័យប្រគេនជូនព្រះសង្ឃ គង់នៅវត្តស្វាយដង្គំ ភូមិព្រែកឆ្តោ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តបាននាំយកទេយ្យទាន គ្រឿងបរិក្ខា និងបច្ច័យប្រគេនជូនព្រះសង្ឃចំនួន ៣ វត្ត ដែលស្ថិតនៅក្នុងឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់តំណែងស្នងការនគរបាលខេត្តឧត្តរមានជ័យ, ឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងខេត្តសៀមរាប ជំនួសឧត្តមសេនីយ៍ទោ ម៉ែន លី ដែលផ្ទេរទៅកាន់តំណែងជាស្នងការខេត្តកំពង់ធំ ()

ព័ត៌មានគួរចាប់អារម្មណ៍

វរសេនីយ៍ទោ លឹម ពុទ្ធីឡា ប្រគល់ភារកិច្ចថ្នាក់ដឹកនាំនៅអធិការដ្ឋាននគរបាលស្រុកបវេល​ ខេត្ត​បាត់ដំបង ()

វីដែអូ