ថ្ងៃអង្គារ៍ ទី២២ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋមន្រ្តីកសិកម្មប្រាប់ប្រជាកសិករឱ្យយកចិត្តទុកដាក់លើការងារបង្កបង្កើនផលធ្វើយ៉ាងណាធានាឱ្យបាននូវសន្តិសុខស្បៀង
Sat,08 August 2020 (Time 09:02 AM)
ដោយ ៖ (ចំនួនអ្នកអាន: 94នាក់)

ខេត្តកំពង់ឆ្នាំង ៖ រសៀលថ្ងៃសុក្រ ៣រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី ដោយមានឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងនាំយកកូនឈើហូបផ្លែ (ដូង ខ្មុរ មាន ឫស្សី ស្វាយ ត្របែក ស្វាយចន្ទី និងស្តៅ) ពូជមាន់ និងចំណីមាន់ មកចែកជូនប្រជាពលរដ្ឋចំនួន ២០០គ្រួសារសម្រាប់អនុវត្តន៍ប្រព័ន្ធកសិកម្មចំរុះ នៅភូមិសេរីវង្ស ឃុំពាម ស្រុកសាមគ្គីមានជ័យ។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់នូវចំណុចសំខាន់ៗនៃលទ្ធផលរបស់គម្រោងដែលសម្រេចបាននាពេលកន្លងមកជម្រាបជូនអង្គពិធីដូចជាការបណ្តុះបណ្តាលបុគ្គលិកគម្រោង និងមន្ត្រីពាក់ព័ន្ធ ការបណ្តុះបណ្តាលកសិករអំពី “បច្ចេកទេសអនុវត្តប្រព័ន្ធកសិកម្មចម្រុះ” បានដឹកនាំកសិកររៀបចំ ប្លង់កសិដ្ឋានប្រព័ន្ធកសិកម្មចម្រុះ បានរៀបចំសិក្ខាសាលាស្តីពី “ការគាំទ្រការសម្រេចចិត្តដោយមានការចូលរួម” ជាមួយកសិករ បានបណ្តុះបណ្តាលកសិករស្តីពី “បច្ចេកវិទ្យាក្រោយការប្រមូលផល” បាននិងកំពុងរៀបចំចងក្រងក្រុមកសិករបង្កើតជា ក្រុមសហគមន៍អនុវត្តប្រព័ន្ធកសិកម្មចម្រុះ។

ហើយក្រុមទាំងនេះនឹងក្លាយទៅជាបណ្តុំអាជីវកម្ម ដែលបង្កើនការផលិត និងភ្ជាប់កសិផលទៅកាន់ទីផ្សារ។ ក្រៅពីចំណេះដឹងដូចទាំងនេះ សម្រាប់ខេត្តកំពង់ឆ្នាំង កសិករចំនួន ៥០០ គ្រួសារ កំពុងចាប់ផ្តើមអនុវត្តប្រព័ន្ធកសិកម្មចំរុះក្នុងនោះទទួលបាន ៖ ឈើហូបផ្លែ មាន់ពូជ និងទា កូនត្រី និងកូនកង្កែប ចំណីមាន់ និងជីធម្មជាតិ។

ឯកឧត្តមរដ្ឋមន្ត្រី បានផ្តាំផ្ញើដល់ប្រជាកសិករឱ្យយកចិត្តទុកដាក់លើការងារបង្កបង្កើនផល (ចិញ្ចឹម សត្វ ត្រី កង្កែប ដាំបន្លែ និងឈើហូបផ្លែ) ធ្វើយ៉ាងណាធានាឱ្យបាននូវសន្តិសុខស្បៀងក្នុងគ្រួសារ ផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់តាមតម្រូវការប្រចាំថ្ងៃ។ ទន្ទឹមនោះឯកឧត្តម​រដ្ឋមន្ត្រីបានធ្វើការណែនាំដល់ប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្ន និងត្រូវធ្វើអនាម័យជាប្រចាំ ដើម្បីការពារពីជំងឺកូវីដ១៩ ហើយត្រូវអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា និងតាមគោលកាណ៍ ណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានជាប្រចាំ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ងួន រតនៈ បាននាំយកសាររំលែកមរណទុក្ខ និងបច្ច័យរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ប្រគល់ជូនដល់ក្រុមគ្រួសារសព ដែលស្លាប់ដោយសារឧបទ្ទវហេតុគ្រោះធម្មជាតិរន្ទះបាញ់ នៅក្នុង ស្រុករុក្ខគិរី ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម លោកជំទាវ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង បាននាំយកទេយ្យទាន ទេយ្យវត្ថុ គ្រឿងឧបរិភោគ និងបច្ច័យប្រគេនជូនព្រះសង្ឃ គង់នៅវត្តស្វាយដង្គំ ភូមិព្រែកឆ្តោ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តបាននាំយកទេយ្យទាន គ្រឿងបរិក្ខា និងបច្ច័យប្រគេនជូនព្រះសង្ឃចំនួន ៣ វត្ត ដែលស្ថិតនៅក្នុងឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់តំណែងស្នងការនគរបាលខេត្តឧត្តរមានជ័យ, ឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងខេត្តសៀមរាប ជំនួសឧត្តមសេនីយ៍ទោ ម៉ែន លី ដែលផ្ទេរទៅកាន់តំណែងជាស្នងការខេត្តកំពង់ធំ ()

ព័ត៌មានគួរចាប់អារម្មណ៍

វរសេនីយ៍ទោ លឹម ពុទ្ធីឡា ប្រគល់ភារកិច្ចថ្នាក់ដឹកនាំនៅអធិការដ្ឋាននគរបាលស្រុកបវេល​ ខេត្ត​បាត់ដំបង ()

វីដែអូ