ថ្ងៃអង្គារ៍ ទី២២ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋបាលខេត្តបាត់ដំបង រៀបចំកម្មវិធីជិះកង់ដើម្បីសុខភាព ទេសចរណ៍ និងបរិស្ថាន ដែលមានរយៈចម្ងាយ ៦០ គីឡូម៉ែត្រ ចាប់មុខសាលាខេត្តបាត់ដំបងឆ្ពោះទៅកាន់ទំនប់ស្ទាក់ទឹកកង្ហត ស្រុកបាណន់ ខេត្តបាត់ដំបង
Sat,08 August 2020 (Time 01:25 PM)
ដោយ ៖ (ចំនួនអ្នកអាន: 104នាក់)

នៅព្រឹកថ្ងៃសៅរ៍ ៤រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃ០៨ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ចូលរួមកម្មវិធីជិះកង់ដើម្បីសុខភាព ទេសចរណ៍ និងបរិស្ថាន ដែលមានរយៈចម្ងាយ ៦០ ៦០ គីឡូម៉ែត្រ (ទៅមក) ដោយចេញដំណើរនៅម៉ោង ៥ នឹង ៣០នាទីព្រឹកមុខសាលាខេត្តបាត់ដំបងឆ្ពោះទៅកាន់ទំនប់ស្ទាក់ទឹកកង្ហត ស្រុកបាណន់ ខេត្តបាត់ដំបង ដែលមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្ត និងបងប្អូនក្រុមជិះកង់នានាក្នុងខេត្តប្រមាណជាង ៤០០ នាក់ផងដែរ។

ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍ឱ្យដឹងថា បច្ចុប្បន្នខេត្តបាត់ដំបង មានក្រុមជិះកង់ផ្សេងៗគ្នាជាច្រើនក្រុម ដែលពួកគាត់ឧស្សាហ៍ក្រោកពីព្រលឹមជិះកង់ហាត់ប្រាណ ដើម្បីសុខភាពនាពេលព្រឹកឡើងផង ដោយសង្កេតឃើញដូច្នេះរដ្ឋបាលខេត្តបាត់ដំបង បានរៀបចំកម្មវិធីជិះកង់មួយ ដើម្បីធ្វើប្រមូលផ្តុំក្រុមជិះកង់ទាំងអស់មកចូលរួមជិះកង់កំសាន្ត និងដើម្បីសុខភាពផងដែរ។

ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ក៏បានអំពាវនាវស្នើសុំការយោគយល់អាធ្យាស្រ័យចំពោះ បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរលើដងផ្លូវ ជាពិសេសអ្នកបើកបរឡាន ម៉ូតូ សូមមេត្តាបន្ថយល្បឿននៅពេលឃើញក្រុមជិះកង់ផងដែរ។

នៅក្នុងកម្មវិធីជិះកង់នេះដែរ ឯកឧត្តម អភិបាលខេត្ត និងក្រុមជិះកង់ បានចូលពិនិត្យមើលទីតាំងអនុវិទ្យាល័យកន្ទឺ១ និងស្ពានចង្អូងថ្ម នៅក្នុងឃុំកន្ទឺ១ ជាអំណោយដ៏ថ្លៃងថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ងួន រតនៈ បាននាំយកសាររំលែកមរណទុក្ខ និងបច្ច័យរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ប្រគល់ជូនដល់ក្រុមគ្រួសារសព ដែលស្លាប់ដោយសារឧបទ្ទវហេតុគ្រោះធម្មជាតិរន្ទះបាញ់ នៅក្នុង ស្រុករុក្ខគិរី ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម លោកជំទាវ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង បាននាំយកទេយ្យទាន ទេយ្យវត្ថុ គ្រឿងឧបរិភោគ និងបច្ច័យប្រគេនជូនព្រះសង្ឃ គង់នៅវត្តស្វាយដង្គំ ភូមិព្រែកឆ្តោ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តបាននាំយកទេយ្យទាន គ្រឿងបរិក្ខា និងបច្ច័យប្រគេនជូនព្រះសង្ឃចំនួន ៣ វត្ត ដែលស្ថិតនៅក្នុងឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់តំណែងស្នងការនគរបាលខេត្តឧត្តរមានជ័យ, ឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងខេត្តសៀមរាប ជំនួសឧត្តមសេនីយ៍ទោ ម៉ែន លី ដែលផ្ទេរទៅកាន់តំណែងជាស្នងការខេត្តកំពង់ធំ ()

ព័ត៌មានគួរចាប់អារម្មណ៍

វរសេនីយ៍ទោ លឹម ពុទ្ធីឡា ប្រគល់ភារកិច្ចថ្នាក់ដឹកនាំនៅអធិការដ្ឋាននគរបាលស្រុកបវេល​ ខេត្ត​បាត់ដំបង ()

វីដែអូ