ថ្ងៃអង្គារ៍ ទី២២ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ក្រសួងសុខាភិបាលអំពាវនាវដល់ប្រជាពលរដ្ឋបន្តការការពារការចម្លងវីរុសកូវីដ-១៩​ កុំឲ្យមានការឆ្លងចូលសហគមន៍
Fri,07 August 2020 (Time 09:36 AM)
ដោយ ៖ (ចំនួនអ្នកអាន: 80នាក់)

ភ្នំពេញ ៖ ក្រសួងសុខាភិបាល​ សូមអំពាវនាវ​ និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​សុំបន្តការការពារការចម្លងវីរុសកូវីដ-១៩​ កុំឲ្យឆ្លងមកបុគ្គល​ មកក្រុមគ្រួសារ​ និងកុំឲ្យមានការឆ្លងចូលសហគមន៍​ តាមរយ:ការអនុវត្តវិធានការសាមញ្ញៗ​ តាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងរបស់ក្រសួងសុខាភិបាល​ ព្រមទាំងត្រូវចេះការពារការចម្លងជំងឺផ្សេងៗទៀតដូចជាជំងឺគ្រុនឈីក​ គ្រុនឈាម​ គ្រុនចាញ់​ ជាដើម។

ការធ្វើដំណើរទៅទីណា​ កន្លែងណា​ ពេលណា​ ត្រូវតែពាក់ម៉ាស់ការពារជានិច្ច​ លាងដៃសម្អាតឲ្យបានញឹកញាប់​ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលលើសពីមួយម៉ែត្រកន្លះឡើង​ដើម្បីចៀសផុតការចម្លងវីរុសកូវីដ-១៩។ លុបបំបាត់ជម្រកមូសខ្លា​ សម្រាន្តក្នុងមុង​ ប្រើថ្នាំលាបដៃជើង​ការពារមូសខាំ​ (Repellent) ប្រើសម្លៀកបំពាក់វែងៗជិតដៃជើង​ ដាក់អាបែតក្នុងពាង​ ឫអាងទឹក​ អនាម័យបរិស្ថានជុំវិញផ្ទះកុំឲ្យមានទឹកដក់​ និងព្រៃស្តុកជាដើម​ ដើម្បីការពារជំងឺគ្រុនឈាម​ គ្រុនឈីក​ និងជំងឺផ្សេងៗទៀតដែលបង្កឡើងដោយសារមូសខាំ។

ការអំពាវនាវរបស់ក្រសួងសុខាភិបាលនេះធ្វើឡើងក្នុងកិច្ចការពារសុខភាពសម្រាប់បុគ្គលគ្រប់រូប​នាឱកាសឈប់សម្រាកសងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំប្រពៃណីយជាតិខ្មែ​រ និងនារដូវវស្សានេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ងួន រតនៈ បាននាំយកសាររំលែកមរណទុក្ខ និងបច្ច័យរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ប្រគល់ជូនដល់ក្រុមគ្រួសារសព ដែលស្លាប់ដោយសារឧបទ្ទវហេតុគ្រោះធម្មជាតិរន្ទះបាញ់ នៅក្នុង ស្រុករុក្ខគិរី ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម លោកជំទាវ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង បាននាំយកទេយ្យទាន ទេយ្យវត្ថុ គ្រឿងឧបរិភោគ និងបច្ច័យប្រគេនជូនព្រះសង្ឃ គង់នៅវត្តស្វាយដង្គំ ភូមិព្រែកឆ្តោ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តបាននាំយកទេយ្យទាន គ្រឿងបរិក្ខា និងបច្ច័យប្រគេនជូនព្រះសង្ឃចំនួន ៣ វត្ត ដែលស្ថិតនៅក្នុងឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់តំណែងស្នងការនគរបាលខេត្តឧត្តរមានជ័យ, ឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងខេត្តសៀមរាប ជំនួសឧត្តមសេនីយ៍ទោ ម៉ែន លី ដែលផ្ទេរទៅកាន់តំណែងជាស្នងការខេត្តកំពង់ធំ ()

ព័ត៌មានគួរចាប់អារម្មណ៍

វរសេនីយ៍ទោ លឹម ពុទ្ធីឡា ប្រគល់ភារកិច្ចថ្នាក់ដឹកនាំនៅអធិការដ្ឋាននគរបាលស្រុកបវេល​ ខេត្ត​បាត់ដំបង ()

វីដែអូ