ថ្ងៃអង្គារ៍ ទី២២ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ប្រជាពលរដ្ឋជួបបញ្ហាខ្វះខាតជីវភាព ៥៤២គ្រួសារក្នុងស្រុកស្ទឹងហាវទទួលអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្ត
Fri,07 August 2020 (Time 05:00 PM)
ដោយ ៖ (ចំនួនអ្នកអាន: 87នាក់)

ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃសុក្រ ៣រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ និងលោកជំទាវ ព្រមទាំងសមាជិកសមាជិកាសាខា បាននាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្ត ចែកជូនប្រជាពលរដ្ឋចំនួន ៥៤២ គ្រួសារ ដែលស្ថិតនៅភូមិ៣ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ដព្រះសីហនុ បានពាំនាំនូវក្តីនឹករលឹក ស្រលាញ់អាណិតពីសំណាក់សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះបងប្អូនប្រជាពលរដ្ឋដែលមានការខ្វះខាតជីវភាពប្រជាចាំថ្ងៃ ជាពិសេសនៅអំឡុងពេលនៃជំងឺកូវីដ១៩ កំពុងរាតត្បាតនៅទូទាំងពិភពលោក ក៏ដូចជានៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តម គួច ចំរើន មានប្រសាសន៍ថា ដោយមើលឃើញពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តព្រះសីហនុ សាខាកាកបាទក្រហមខេត្ត បាននាំយកអំណោយមនុស្សធម៌ មានគ្រឿងឧបភោគបរិភោគ និងថវិកាខ្លះផងដែរ ដើម្បីចាត់ចែងចែកជូនពលរដ្ឋក្រីក្រងាយរងគ្រោះនៅតាមមូលដ្ឋាននានាសម្រាប់ដោះស្រាយជីវភាព។បើទោះជាអំណោយនេះមិនច្រើនប៉ុន្តែវាអាជួយដោះការលំបាកពលរដ្ឋបានមួយគ្រាដែរ។
ជាមួយនេះឯកឧត្តម គួច ចំរើន បានណែនាំអាជ្ញាធរតាមមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់មើលសុខទុក្ខប្រជាជនក្នុងមូលដ្ឋានខ្លួនអោយបានល្អនិងត្រូវរាយការណ៍អោយបានទាន់ពេលក្នុងករណីពលរដ្ឋមានបញ្ហារងគ្រោះត្រូវការការជំនួយបន្ទាន់ដើម្បីមានវិធានការណ៍ដោះស្រាយអោយបានទាន់ពេលវេលាដោយមិនទុកអ្នកណាម្នាក់ចោលដោយមិនបានដឹងនោះឡើយ។ ឯកឧត្តម បានរំលឹកពលរដ្ឋទាំងអស់ត្រូវរក្សាសុខភាព ធ្វើអនាម័យតាមការណែនាំរបស់គ្រូពេទ្យ ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងត្រូវប្រុងប្រយត្ន័ចំពោះជំងឺកូវីដ១៩។
ក្នុងឱកាសនោះដែរ ឯកឧត្ដមក៏បានធ្វើការផ្សព្វផ្សាយពីការអនុវត្តកម្មវិធី «ឧបត្ថម្ភសាច់ប្រាក់ជូនពលរដ្ឋមានជីវភាពក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលជំងឺកូវីដ-១៩» របស់​រាជរដ្ឋាភិបាល​ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា ដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលបានទទួលកាតវីង ពីអាជ្ញាធរ ដើម្បីបើកប្រាក់ក្នុងការផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងបានផ្សព្វផ្សាយឲ្យបងប្អូនប្រជាពលរដ្ឋ ដែលមានផ្ទៃពោះទៅពិនិត្យនៅមណ្ឌលសុខភាពឲ្យបានទៀងទាត់ ដើម្បីធ្វើយ៉ាងណាទាំងម្ដាយ និងទារកនៅក្នុងផ្ទៃមានសុខភាពល្អ ហើយការទៅពិនិត្យសុខភាពទៀងទាត់ រាជរដ្ឋាភិបាលក៏មានកញ្ចប់ថវិកាសម្រាប់ឧបត្តម្ភ ជូនបងប្អូន ដែលបានទៅពិនិត្យផ្ទៃពោះនៅមណ្ឌលសុខភាពតាមការកំណត់របស់គ្រូពេទ្យផងដែរ។

អំណោយមនុស្សធម៌រួមមាន ៖ -ឃីត១សម្រាប់ (ភួយ១ មុង១ ក្រមា១ សារុង១) – អង្ករ១បាវ = ២៥គីឡូក្រាម -មី១កេស – ត្រីខកំប៉ុង១យួរ =១០កំប៉ុង – ទឹកស៊ីអីវ១យួរ = ៦ដប – ទឹកសុទ្ធ១កេស – ម៉ាស់១ប្រអប់- ថវិកា៥០,០០០ រៀល (ប្រាំម៉ឺនរៀល)៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ងួន រតនៈ បាននាំយកសាររំលែកមរណទុក្ខ និងបច្ច័យរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ប្រគល់ជូនដល់ក្រុមគ្រួសារសព ដែលស្លាប់ដោយសារឧបទ្ទវហេតុគ្រោះធម្មជាតិរន្ទះបាញ់ នៅក្នុង ស្រុករុក្ខគិរី ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម លោកជំទាវ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង បាននាំយកទេយ្យទាន ទេយ្យវត្ថុ គ្រឿងឧបរិភោគ និងបច្ច័យប្រគេនជូនព្រះសង្ឃ គង់នៅវត្តស្វាយដង្គំ ភូមិព្រែកឆ្តោ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តបាននាំយកទេយ្យទាន គ្រឿងបរិក្ខា និងបច្ច័យប្រគេនជូនព្រះសង្ឃចំនួន ៣ វត្ត ដែលស្ថិតនៅក្នុងឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់តំណែងស្នងការនគរបាលខេត្តឧត្តរមានជ័យ, ឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងខេត្តសៀមរាប ជំនួសឧត្តមសេនីយ៍ទោ ម៉ែន លី ដែលផ្ទេរទៅកាន់តំណែងជាស្នងការខេត្តកំពង់ធំ ()

ព័ត៌មានគួរចាប់អារម្មណ៍

វរសេនីយ៍ទោ លឹម ពុទ្ធីឡា ប្រគល់ភារកិច្ចថ្នាក់ដឹកនាំនៅអធិការដ្ឋាននគរបាលស្រុកបវេល​ ខេត្ត​បាត់ដំបង ()

វីដែអូ