ថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្តេចតេជោ ហ៊ុន សែន ប្រាប់មូលហេតុដែលសម្តេចមានថ្ងៃខួបកំណើតដល់ទៅ២
Wed,05 August 2020 (Time 08:18 AM)
ដោយ ៖ (ចំនួនអ្នកអាន: 89នាក់)

ភ្នំពេញ ៖ នៅថ្ងៃនេះ​គឺ​ជាថ្ងៃខួបកំណើតពិតប្រាកដរបស់សម្តេច ហ៊ុន សែន (៥ សីហា ១៩៥២ – ៥ សីហា ២០២០) ខណៈ​ថ្ងៃខួបកំណើតមួយទៀត គឺនៅខែមេសា។ ក្នុងន័យនេះ សម្តេចតេជោ បាន​បកស្រាយ​ពីឆ្នាំកំណើត​ទាំងពីរនៅលើទំព័រហ្វេសប៊ុកដូចខាងក្រោម៖

សូមអរគុណបងប្អូនដែលបានជូនពរខ្ញុំទោះបីខុសឆ្នាំក៏ដោយព្រោះខ្ញុំមានថ្ងៃកំណើតដល់ទៅពីរ៖

១. ថ្ងៃ៤មេសា១៩៥១ដែលខ្ញុំបានបកស្រាយម្តងរួចហើយគឺថ្ងៃ៤មេសាយកថ្ងៃចូលបម្រើកងទ័ពតាមការអំពាវនាវ របស់សម្តេចឪសម្តេចព្រះនរោត្តមសីហនុឆ្នាំ១៩៧០។ ឯឆ្នាំ១៩៥១ដោយអ្នកវាយអង្គលីលេខវាយច្រឡំនិងយកទៅផ្សាយល្ងាចថ្ងៃ ៨មករា១៩៧៩ក្រោយពេលខ្ញុំត្រូវបានជ្រើសតាំងជារដ្ឋមន្ត្រីការបរទេស។ ពេលនោះខ្ញុំមិនបានកែតម្រូវទេព្រោះចង់ឱ្យខ្លួនមានអាយុច្រើនបន្តិចដោយសារកាន់តំណែងជារដ្ឋមន្ត្រីការបរទេសអាយុមិនទាន់គ្រប់២៧ឆ្នាំផង។

២.ថ្ងៃកំណើតពិតប្រាកដរបស់ខ្ញុំគឺថ្ងៃ៥សីហា១៩៥២ត្រូវនឹងថ្ងៃអង្គារ១៥កើត ខែស្រាពណ៌ ឆ្នាំរោង ចត្វាស័ក ព.ស ២៤៩៦។

ទោះជូនពរ៦៩ឆ្នាំឬ៧០ឆ្នាំគឺទទួលបានទាំងអស់និងសូមអរគុណសម្រាប់ការ ស្រឡាញ់រាប់អាន។ ការបញ្ជាក់របស់ខ្ញុំខាងលើសំដៅបញ្ជាក់តើថ្ងៃកំណើតពិតប្រាកដមួយណា។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខសេចក្តីចម្រើន៕ (ហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ងួន រតនៈ បាននាំយកសាររំលែកមរណទុក្ខ និងបច្ច័យរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ប្រគល់ជូនដល់ក្រុមគ្រួសារសព ដែលស្លាប់ដោយសារឧបទ្ទវហេតុគ្រោះធម្មជាតិរន្ទះបាញ់ នៅក្នុង ស្រុករុក្ខគិរី ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម លោកជំទាវ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង បាននាំយកទេយ្យទាន ទេយ្យវត្ថុ គ្រឿងឧបរិភោគ និងបច្ច័យប្រគេនជូនព្រះសង្ឃ គង់នៅវត្តស្វាយដង្គំ ភូមិព្រែកឆ្តោ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តបាននាំយកទេយ្យទាន គ្រឿងបរិក្ខា និងបច្ច័យប្រគេនជូនព្រះសង្ឃចំនួន ៣ វត្ត ដែលស្ថិតនៅក្នុងឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់តំណែងស្នងការនគរបាលខេត្តឧត្តរមានជ័យ, ឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងខេត្តសៀមរាប ជំនួសឧត្តមសេនីយ៍ទោ ម៉ែន លី ដែលផ្ទេរទៅកាន់តំណែងជាស្នងការខេត្តកំពង់ធំ ()

ព័ត៌មានគួរចាប់អារម្មណ៍

វរសេនីយ៍ទោ លឹម ពុទ្ធីឡា ប្រគល់ភារកិច្ចថ្នាក់ដឹកនាំនៅអធិការដ្ឋាននគរបាលស្រុកបវេល​ ខេត្ត​បាត់ដំបង ()

វីដែអូ