ថ្ងៃអង្គារ៍ ទី២២ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋបាលខេត្តបន្ទាយមានជ័យ លើកយកបញ្ហាសំខាន់ៗចំពោះមុខមួយចំនួន ដើម្បីពិភាក្សា និងស្វែងរកដំណោះស្រាយឱ្យទាន់ពេលវេលា
Wed,05 August 2020 (Time 07:04 AM)
ដោយ ៖ (ចំនួនអ្នកអាន: 90នាក់)

(បន្ទាយមានជ័យ)៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ក្រុមប្រឹក្សាខេត្តបានលើកយកជាច្រើនចំណុចសំខាន់ៗ មានមកដោះស្រាយរួមមាន៖ បញ្ហាប្រជាពលរដ្ឋខ្វះទឹកបរិភោគនិងប្រើប្រាស់ ប្រុងប្រយ័ត្នជំងឺកូវីដ-១៩ ការទប់ស្កាត់ជំងឺគ្រុនឈីក ការធ្វើអត្តសញ្ញាណកម្មអ្នកមានបន្លំធ្វើជនក្រីក្រយកមកដោះស្រាយជាដើម។

កិច្ចប្រជុំនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ ក្រោមអធិបតីភាពលោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុ រាត្រីអភិបាលខេត្ត និងការអញ្ជើញចូលរួមពីសំណាក់អភិបាលរងខេត្ត មន្ត្រីពាក់ព័ន្ធជាច្រើននាក់ផងដែរ។

ក្នុងកិច្ចប្រជុំនោះលោក ខេង ស៊ុម បានលើកយកបញ្ហាជាច្រើនចំណុចមកដោះស្រាយដូចជាផលប៉ះពាល់ផលដំណាំស្រូវ ពោតដំឡូង កំពុងប្រឈមត្រៀមនិងងាប់ព្រោះខ្វះទឹកស្រោចស្រប នៅក្រុងប៉ោយប៉ែតថ្មីៗនេះស្រាប់តែផ្ទុះជំងឺគ្រុនឈីកចំនួន ៦ភូមិ មន្ត្រីពាក់ព័ន្ធកំពុងនាំគ្នាធ្វើការទប់ស្កាត់។

បន្ថែមពីនេះលោក ខេង ស៊ុម បានឱ្យដឹងថា នៅឆ្នាំ២០២០នេះ ដល់ខែសីហាហើយ ទឹកនៅបាតស្ទឹងនៅឡើយរដ្ឋបាលខេត្តកំពុងមានការព្រួយបារម្មណ៍ខ្លាចប្រជាពលរដ្ឋប្រឈមនិងការខ្វះទឹកផឹក និងប្រើប្រាស់នៅថ្ងៃខាងមុខនេះ ក្នុងនោះបានលើកយកបញ្ហាប្រជាពលរដ្ឋគួរតែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់អំពីជម្ងឺកូវីដ-១៩នេះ បន្តនឹងការធ្វើអត្តសញ្ញាណកម្មអ្នកមានឆ្លៀតឱកាសបន្លំធ្វើជនក្រីក្រ បើកប្រាក់ដែលរដ្ឋាភិបាលផ្ដល់ជូនដល់អ្នកក្រីក្រក្នុងរដូវកូវីដ-១៩ កន្លងមកនេះ។

ក្នុងនោះបានប្រធានក្រុមប្រឹក្សាខេត្ត ក៏លើកយកចំណុចសំខាន់ៗដែលមន្ទីរអង្គភាពបានអនុវត្តកន្លងកសាងផែនការ និងលើកទិសដៅប្រចាំខែប្រចាំឆ្នាំរបស់ខេត្ត មន្ទីរ និងអង្គភាពទទួលបានលទ្ធផលល្អ សមត្ថកិច្ចក្នុងខេត្តថែរក្សាសណ្តាប់ធ្នាប់សាធារណៈ រក្សាបាននូវសុខសន្តិភាពបង្កលក្ខណៈឱ្យប្រជាពលរដ្ឋសម្បូរសប្បាយ ធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍបានមួយកម្រិតបញ្ហាការទប់ស្កាត់ក្នុងការសាងសង់សំណង់ខុសបច្ចេកទេសកុំឱ្យកើតមានឡើងក្នុងការបាក់់ស្រុតត្រូវបន្តទប់ស្កាត់ អប់រំ និងត្រូវណែនាំប្រជាពលរដ្ឋឱ្យបានយល់ដឹងពីគ្រោះថ្នាក់ នៃគ្រឿងញៀន និងជាសឱ្យឆ្ងាយពីគ្រឿងញៀន ដើម្បីឈានទៅលុបបំបាត់ការជួញដូរនិងការប្រើប្រាស់គ្រឿងញៀនដែលកើតមានឡើងនៅក្នុងខេត្ត។ បញ្ហាទំនាស់ដីធ្លី និងសំណង់អនាធិបតេយ្យនៅក្នុងខេត្ត ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងខេត្តឱ្យបានល្អបន្តទៀត។

លោក អ៊ុ រាត្រី បានលើកឡើងថា ដើម្បីកែលំអរនូវប្រព័ន្ធអភិបាលកិច្ចល្អ នៅតាមថ្នាក់រដ្ឋបាលនានា ដើម្បីជំរុញដល់លទ្ធិប្រជាធិបតេយ្យនៅក្នុងភូមិដ្ឋាន ការជំរុញអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចនៅក្នុងមូលដ្ឋាន ការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រទូទាំងខេត្តផងដែរហើយសព្វថ្ងៃនេះរដ្ឋាភិបាលកំពង់ប្តេជ្ញាចិត្តក្នុងការធ្វើការកែទម្រង់រដ្ឋាភិបាលថ្នាក់ក្រោមជាតិឱ្យមានលក្ខណៈសីជម្រៅ និងយូរអង្វែងទាំងផ្នែករដ្ឋបាល និងផ្នែកនយោបាយ តាមរយៈការបង្កើតក្រុមប្រឹក្សាខេត្ត។

លោក អ៊ុ រាត្រី ក៏បានយកបញ្ហាទាំងអស់នេះ ដើម្បីយកទៅពិភាក្សានៅក្នុងអង្គប្រជុំរបស់ក្រុមប្រឹក្សាខេត្តបន្តទៀត ដើម្បីរកដំណោះស្រាយជូនប្រជាពករដ្ឋឱ្យទាល់តែបាននៅថ្ងៃខាងមុខនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ងួន រតនៈ បាននាំយកសាររំលែកមរណទុក្ខ និងបច្ច័យរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ប្រគល់ជូនដល់ក្រុមគ្រួសារសព ដែលស្លាប់ដោយសារឧបទ្ទវហេតុគ្រោះធម្មជាតិរន្ទះបាញ់ នៅក្នុង ស្រុករុក្ខគិរី ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម លោកជំទាវ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង បាននាំយកទេយ្យទាន ទេយ្យវត្ថុ គ្រឿងឧបរិភោគ និងបច្ច័យប្រគេនជូនព្រះសង្ឃ គង់នៅវត្តស្វាយដង្គំ ភូមិព្រែកឆ្តោ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តបាននាំយកទេយ្យទាន គ្រឿងបរិក្ខា និងបច្ច័យប្រគេនជូនព្រះសង្ឃចំនួន ៣ វត្ត ដែលស្ថិតនៅក្នុងឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់តំណែងស្នងការនគរបាលខេត្តឧត្តរមានជ័យ, ឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងខេត្តសៀមរាប ជំនួសឧត្តមសេនីយ៍ទោ ម៉ែន លី ដែលផ្ទេរទៅកាន់តំណែងជាស្នងការខេត្តកំពង់ធំ ()

ព័ត៌មានគួរចាប់អារម្មណ៍

វរសេនីយ៍ទោ លឹម ពុទ្ធីឡា ប្រគល់ភារកិច្ចថ្នាក់ដឹកនាំនៅអធិការដ្ឋាននគរបាលស្រុកបវេល​ ខេត្ត​បាត់ដំបង ()

វីដែអូ