ថ្ងៃអង្គារ៍ ទី២២ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋមន្ដ្រីកសិកម្មជំរុញឲ្យសមាគមវារីវប្បករកម្ពុជាយកចិត្តទុកដាក់បន្ថែមលើការអនុវត្តបច្ចេកទេសចិញ្ចឹម និងពង្រីកអាជីវកម្ម
Wed,05 August 2020 (Time 06:51 AM)
ដោយ ៖ (ចំនួនអ្នកអាន: 86នាក់)

ភ្នំពេញ ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មបានលើកទឹកចិត្ត និងជំរុញដល់សមាជិកសមាគមវារីវប្បករឲ្យយកចិត្តទុកដាក់បន្ថែមទៀតលើការអនុវត្តបច្ចេកទេសចិញ្ចឹម និងពង្រីកអាជីវកម្មចិញ្ចឹមដើម្បីច្បាមយក រួចប្រើប្រាស់កាលានុវត្តភាពនេះឲ្យកាន់តែមានប្រសិទ្ធភាពទាំងផ្នែកសេដ្ឋកិច្ច និងសង្គម។

ការជំរុញរបស់ឯកឧត្តមរដ្ឋមន្រ្តីបែបនេះធ្វើឡើងនារសៀលថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ ក្នុងឱកាសដែលឯកឧត្តមអនុញ្ញាតឲ្យសមាគមវារីវប្បករកម្ពុជា ដែលដឹកនាំដោយលោក សុខ រ៉ាដែន ចូលជួបសម្តែងការគួរសម និងរាយការណ៍ជូនជ្រាបអំពីការរីកចម្រើនរបស់សមាគម និងបញ្ហាប្រឈម សំខាន់ៗ ព្រមជាមួយគ្នានេះដែរសមាគមចង់ទទួលយកអនុសាសន៍ណែនាំ និងស្វែងយល់បន្ថែមអំពីគោលការណ៍របស់ក្រសួងក្នុងការជំរុញវិស័យវារីវប្បកម្មកម្ពុជាពីឯកឧត្តមរដ្ឋមន្រ្តី ដើម្បីយកទៅអនុវត្តឲ្យបានត្រឹមត្រូវ ល្អប្រសើរធ្វើយ៉ាងណាបង្កើនផលិតភាពផលិតកម្មចិញ្ចឹមត្រីគ្រប់ប្រភេទ បង្កង កន្ធាយ និងកង្កែប ទាំងបរិមាណ និងគុណភាព ធានាសុវត្ថិភាពស្បៀងក្នុងគ្រួសារ និងឈានទៅបង្កើនបរិមាណផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក ក្នុងខណ:សេដ្ឋកិច្ចជាតិកំពុងជួបវិបត្តិដោយសារជំងឺ ឆ្លងកូវីដ-១៩។

ក្នុងជំនួបនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល សមាជិកសមាគមវារីវប្បករអញ្ជើញមកពីតាមបណ្តាខេត្តទូទាំងប្រទេស តំណាងក្រុមហ៊ុនចិញ្ចឹមត្រី ផលិតចំណីត្រីនាំ មុខធំៗ និងមន្រ្តីជំនាញសំខាន់ៗមួយចំនួនទៀត។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានអបអរសាទរ គាំទ្រ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹង ប្រែង និងសមិទ្ធផលសំខាន់ៗដែលសមាគមវារីវប្បករកម្ពុជាសម្រេចទទួលបាននាពេលកន្លង មក។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា តួនាទី ភារកិច្ច និងសមិទ្ធផលដែលសមាគមសម្រេចបាន ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនបរិមាណផលចាប់មច្ឆជាតិពីវិស័យវារីវប្បកម្ម កាត់បន្ថយផលចាប់ពីប្រភពធម្មជាតិ ស្របតាមកំណើនប្រជាជន កំណើនតម្រូវការទីផ្សារ បង្កើតការងារនៅមូលដ្ឋាន បង្កើនប្រាប់ចំណូល និងធានាសន្តិសុខស្បៀងក្នុងគ្រួសារ ស្របពេលដែលវិស័យមួយចំនួនកំពុងប្រឈមនឹងវិបត្តិដោយសារជំងឺឆ្លងកូវីដ-១៩។ សំខាន់ជាងនេះទៅទៀត គឺស្របពេល និងទាន់សភាពការណ៍អនុវត្តជាក់ស្តែងតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី១៤ ខែកក្កដា នៅមជ្ឈ មណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប ខេត្តព្រៃវែង ថាវារីវប្បករគួរចងក្រងសមាគមដើម្បីបង្កើត ឬរួបរួមគ្នាជាកំលាំងសម្រាប់ធ្វើការតវ៉ាពីតម្លៃ ទទួលបានការបណ្តុះបណ្តាលបច្ចេកទេស ការផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តមួយចំនួនទៀត។ ជាងនេះទៅទៀតសម្តេចតេជោបានជួយឧបត្ថម្ភថវិកាចំនួន ២ ០០០លានរៀលដើម្បីពង្រីកការចិញ្ចឹមតាមគ្រួសារកសិករដែលមានបំណងចិញ្ចឹមក្នុងការបង្កើនប្រាក់ចំណូលក្នុងគ្រួសារ ដោយសម្តេចបានសន្យាថានឹងបន្ថែមថវិកាជូនបន្ថែមទៀតប្រសិនបើមានតម្រូវការចាំបាច់។

ក្នុងឱកាសនោះ ប្រធានក្រុមប្រឹក្សាសមាគម សមាជិកសមាគម និងក្រុមហ៊ុនផលិតចំណីត្រី បានចូលរួមជាមតិយោបល់មួយចំនួនដូចជា៖ ទី១- អរគុណក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានរដ្ឋបាលជលផលជាសេនាធិការ និងជាពិសេសអរគុណសម្តេចអគ្គមហាសេនាបតីតេជោ ដែលបានជួយឧបត្ថម្ភ និងគាំទ្រនូវរាល់សកម្មភាពរបស់សមាគមវារីវប្បករកម្ពុជាក្នុងការលើកកម្ពស់ផលិតភាពផលិតកម្មវារីវប្បកម្មកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត។ ទី២- ក្នុងនាមឲ្យសមាគមវារីវប្បករ លោក សុខ រ៉ាដែន សន្យាថានឹងខិតខំបង្កើនផលិតភាពផលិតកម្មវារីវប្បកម្មឲ្យមានការរីកចម្រើនថែមទៀត ធ្វើយ៉ាងណាចូលរួមផ្គត់ផ្គង់ទាំងបរិមាណ និងគុណភាពឲ្យទីផ្សារក្នុងស្រុក និងឈានជាជំហានៗទៅធ្វើការនាំចេញ។ ទី៣- ស្នើសុំជួយធ្វើការទប់ស្កាត់ការនាំ ចូលត្រីខុសច្បាប់ និងទី៤- តាមរយ:ឯកឧត្តមរដ្ឋមន្ត្រី តំណាងសមាគមវារីវប្បករកម្ពុជា ស្នើសុំឲ្យស្ថាប័នពាក់ព័ន្ធជួយដោះស្រាយបញ្ហាទឹកសម្រាប់ចិញ្ចឹមត្រី បញ្ហាតម្លៃភ្លើង និងចំណីត្រី។

ឯកឧត្តមរដ្ឋមន្ត្រីបានទទួលយកសំណើរបស់សមាគម រួចថានឹងនាំយកសំណើនេះទៅជូនក្រសួង ពាក់ព័ន្ធធ្វើការពិនិត្យពិចារណាដោះស្រាយតាមការចាំបាច់។ ដោយឡែក ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ នឹងបន្តជំរុញការងារផ្សព្វផ្សាយបច្ចេកទេស ផលិតចំណី និងបង្កាត់ពូជឲ្យ បានទូលំទូលាយ ស៊ីជម្រៅ និងបានទៅដល់ប្រជាកសិករបានទាន់ពេល និងទាន់សភាពការណ៍ បច្ចុប្បន្ន៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ងួន រតនៈ បាននាំយកសាររំលែកមរណទុក្ខ និងបច្ច័យរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ប្រគល់ជូនដល់ក្រុមគ្រួសារសព ដែលស្លាប់ដោយសារឧបទ្ទវហេតុគ្រោះធម្មជាតិរន្ទះបាញ់ នៅក្នុង ស្រុករុក្ខគិរី ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម លោកជំទាវ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង បាននាំយកទេយ្យទាន ទេយ្យវត្ថុ គ្រឿងឧបរិភោគ និងបច្ច័យប្រគេនជូនព្រះសង្ឃ គង់នៅវត្តស្វាយដង្គំ ភូមិព្រែកឆ្តោ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តបាននាំយកទេយ្យទាន គ្រឿងបរិក្ខា និងបច្ច័យប្រគេនជូនព្រះសង្ឃចំនួន ៣ វត្ត ដែលស្ថិតនៅក្នុងឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់តំណែងស្នងការនគរបាលខេត្តឧត្តរមានជ័យ, ឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងខេត្តសៀមរាប ជំនួសឧត្តមសេនីយ៍ទោ ម៉ែន លី ដែលផ្ទេរទៅកាន់តំណែងជាស្នងការខេត្តកំពង់ធំ ()

ព័ត៌មានគួរចាប់អារម្មណ៍

វរសេនីយ៍ទោ លឹម ពុទ្ធីឡា ប្រគល់ភារកិច្ចថ្នាក់ដឹកនាំនៅអធិការដ្ឋាននគរបាលស្រុកបវេល​ ខេត្ត​បាត់ដំបង ()

វីដែអូ