ថ្ងៃអង្គារ៍ ទី២២ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តម ជាវ តាយ ដឹកនាំកិច្ចប្រជុំពិភាក្សាលើការបន្ធូរបន្ថយទោស និងលើកលែងទោសក្នុងឱកាសបុណ្យអុំទូក
Wed,05 August 2020 (Time 04:51 PM)
ដោយ ៖ (ចំនួនអ្នកអាន: 100នាក់)

ខេត្តកំពត ៖ ព្រឹកថ្ងៃពុធ ១រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែសីហា​ ឆ្នាំ២០២០ ឯកឧត្តម​ ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពតបានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសបុណ្យអុំទូក អកអំបុក សំពះព្រះខែ នាពេលខាងមុខនេះ។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំមាន ឯកឧត្តម អភិបាលរងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កងកម្លាំង អង្គភាពពន្ធនាគារខេត្ត មន្ត្រីជំនាញចំណុះសាលាខេត្ត សរុប១៤នាក់។

ទណ្ឌិតដែលស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសចំនយន៤៥នាក់ ស្រី០១នាក់រួមមាន ៖ ស្នើសុំបន្ធូរបន្ថយទោសរយៈពេល ៦ខែ មានចំនួន ២២នាក់ ស្រី០១នាក់។ ស្នើសុំបន្ធូរបន្ថយទោសរយៈពេល ៩ខែ មានចំនួន ០៩នាក់ ស្រី០០នាក់។ ស្នើសុំបន្ធូរបន្ថយទោស រយៈពេល ១២ខែ មានចំនួន ០៣នាក់ ស្រី០០នាក់ និងស្នើសុំលើកលែងទោស មានចំនួ១១នាក់។

ថ្លែងក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ជាវ តាយ មានប្រសាសន៍ ស្នើឲ្យសមាជិក សមាជិកាអង្គប្រជុំ ត្រូវតែពិនិត្យពិចារណាឲ្យល្អិតល្អន់ ថាតើទណ្ឌិតទាំងអស់នេះសាកសមនឹងបន្ធូរបន្ថយទោស រឺមិនគួរ ដោយផ្អែកទៅលើប្រភេទបទល្មើស រយៈពេលនៃការអនុវត្តទោស និងការកែខ្លួនរបស់ទណ្ឌិត ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ ក៏ដូចជាទណ្ឌិតដែលមានការកែប្រែខ្លួន។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើឲ្យពិចារណា បន្ធូរបន្ថយទោស ឬលើកលែងទោសដល់អ្នកប្រើប្រាស់ និងជួញដូរគ្រឿងញៀន កម្រិតតិចតួច ដើម្បីបន្ធូរបន្ថយការចំណាយរបស់រដ្ឋ ក៏ដូចជាការកាត់បន្ថយការណែនចង្អៀតក្នុងពន្ធនាគារ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ងួន រតនៈ បាននាំយកសាររំលែកមរណទុក្ខ និងបច្ច័យរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ប្រគល់ជូនដល់ក្រុមគ្រួសារសព ដែលស្លាប់ដោយសារឧបទ្ទវហេតុគ្រោះធម្មជាតិរន្ទះបាញ់ នៅក្នុង ស្រុករុក្ខគិរី ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម លោកជំទាវ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង បាននាំយកទេយ្យទាន ទេយ្យវត្ថុ គ្រឿងឧបរិភោគ និងបច្ច័យប្រគេនជូនព្រះសង្ឃ គង់នៅវត្តស្វាយដង្គំ ភូមិព្រែកឆ្តោ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តបាននាំយកទេយ្យទាន គ្រឿងបរិក្ខា និងបច្ច័យប្រគេនជូនព្រះសង្ឃចំនួន ៣ វត្ត ដែលស្ថិតនៅក្នុងឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់តំណែងស្នងការនគរបាលខេត្តឧត្តរមានជ័យ, ឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងខេត្តសៀមរាប ជំនួសឧត្តមសេនីយ៍ទោ ម៉ែន លី ដែលផ្ទេរទៅកាន់តំណែងជាស្នងការខេត្តកំពង់ធំ ()

ព័ត៌មានគួរចាប់អារម្មណ៍

វរសេនីយ៍ទោ លឹម ពុទ្ធីឡា ប្រគល់ភារកិច្ចថ្នាក់ដឹកនាំនៅអធិការដ្ឋាននគរបាលស្រុកបវេល​ ខេត្ត​បាត់ដំបង ()

វីដែអូ