ថ្ងៃអង្គារ៍ ទី២២ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
គ្រួសាររងគ្រោះដោយអគ្គិភ័យចំនួន៤គ្រួសារ នៅសង្កាត់៣ ក្រុងព្រះសីហនុ ទទួលអំណោយពីសាខាកាតបាទក្រហមខេត្ត
Wed,26 August 2020 (Time 09:02 AM)
ដោយ ៖ (ចំនួនអ្នកអាន: 70នាក់)

ខេត្តព្រះសីហនុ ៖ ឯកឧត្តម គួច ចំរើនអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុនិងជា ប្រធានគណៈកម្មាធិការសាខាកាតបាទក្រហម និងលោកជំទាវ រួមដំណើរដោយ ឯកឧត្តម លោកជំទាវ អនុប្រធានកិត្តិយសសាខា សមាជិក សមាជិកាគណៈកម្មាធិការសាខា មន្ត្រីសាខា អនុសាខា និងម្ចាស់ក្រុមហ៊ុន សហគ្រាសជាច្រើនអ្នកបានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមជូនដល់គ្រួសាររងគ្រោះដោយអគ្គិភ័យចំនួន០៤គ្រួសារ រស់នៅភូមិ៣ សង្កាត៣ ខេត្តព្រះសីហនុ ដោយក្នុងនោះមាន ២គ្រួសាររងគ្រោះទាំងស្រុង ០១គ្រួសាររងគ្រោះឆេះមួយជំហៀងផ្ទះ និង០១គ្រួសាររងគ្រោះឆេះជញ្ជាំងមួយជំហៀង នៅរសៀលថ្ងៃអង្គារ ៧កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្តបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខនិងក្ដីនឹករលឹក អាណិតអាសូរក្រៃលែងពីសំណាក់ឯកឧត្តម ប្រធានកិត្តិយសសាខា ឯកឧត្តមប្រធានគណៈកម្មាធិការសាខា ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូសុខទុក្ខប្រជាពលរដ្ឋក្រីក្រមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ ដោយយកចិត្តទុកដាក់ខ្ពស់ និងមិនមានការរើសអើង វណ្ណៈ ជាតិសាសន៏ ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

ក្រោយពីមានករណីអគ្គិភ័យដែលទទួលរងគ្រោះនៅថ្ងៃនេះ ឯកឧត្តមសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ នៅអគ្គិភ័យកើតឡើងជាយុទ្ធហេតុ ដែលបណ្ដាលឱ្យបាត់បង់ទ្រព្យសម្បត្តិរបស់បងប្អូន។ ឯកឧត្តមក៏បានក្រើនរំលឹកសុំឲ្យមានការចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយនូវអត្រាស្លាប់ និងពិការភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍ និងការផាកពិន័យ។ ឆ្លៀតពេលនោះដែល ឯកឧត្តមបានធ្វើការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ការចម្លងក្នុងសហគមន៍ លើកកម្ពស់ការផ្លាស់ប្តូទម្លាប់អនាម័យពីអវិជ្ជមាន ទៅវិជ្ជមាន។

អំណោយដែលបានផ្ដល់ជូនក្នុង១គ្រួសារមាន ៖ អង្ករ២៥គីឡូ មី១កេស ទឹកស៊ីអ៊ីវ១យួរ កន្ទេល១ តង់ ១ អាវយឺត០៥ ទឹកសុទ្ធ១កេស ម៉ាស់៥០ម៉ាស ឃីត១ (ក្រម៉ា១ សារ៉ុង១ មុង១ និងភួយ១) ចំណែកគ្រួសារដែលរងគ្រោះធ្ងន់ចំនួន២គ្រួសារទទួលបានថវិកា១លានរៀល ក្នុងមួយគ្រួសារ គ្រួសាររងគ្រោះមធ្យម៥០ម៉ឺនរៀល និងគ្រួសាររងគ្រោះស្រាល៣០ម៉ឺនរៀល។ ក្នុងនោះដែរសប្បុរសជនម្ចាស់ក្រុមហ៊ុន សហគ្រាសជនជាតិចិនចូលរួមចំណែករំលែកទុក្ខដល់ជនរងគ្រោះមាន លោក តុងជា វែយាវផុន ជូនថវិកាមួយគ្រួសារ២០ម៉ឺនរៀល ក្រុមហ៊ុនទឹកសុទ្ធកាយឈានសានឈានជូនទឹកសុទ្ធមួយគ្រួសារ២៥យួរ ក្រុមហ៊ុនពន្លត់អគ្គិភ័យSHENG LI FEIជូនថវិកាមួយគ្រួសារ ១០០ដុល្លានិងទឹកភេសជ្ជៈ១កេស សមាជិកសហព័ន្ធពាណិជ្ជករចិនជូនថវិកាមួយគ្រួសារ១លានរៀល ក្រុមហ៊ុនអចលនទ្រព្យ ចុង យានជូនថវិកាមួយគ្រួសារ១០០ដុល្លារ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ងួន រតនៈ បាននាំយកសាររំលែកមរណទុក្ខ និងបច្ច័យរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ប្រគល់ជូនដល់ក្រុមគ្រួសារសព ដែលស្លាប់ដោយសារឧបទ្ទវហេតុគ្រោះធម្មជាតិរន្ទះបាញ់ នៅក្នុង ស្រុករុក្ខគិរី ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម លោកជំទាវ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង បាននាំយកទេយ្យទាន ទេយ្យវត្ថុ គ្រឿងឧបរិភោគ និងបច្ច័យប្រគេនជូនព្រះសង្ឃ គង់នៅវត្តស្វាយដង្គំ ភូមិព្រែកឆ្តោ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តបាននាំយកទេយ្យទាន គ្រឿងបរិក្ខា និងបច្ច័យប្រគេនជូនព្រះសង្ឃចំនួន ៣ វត្ត ដែលស្ថិតនៅក្នុងឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់តំណែងស្នងការនគរបាលខេត្តឧត្តរមានជ័យ, ឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងខេត្តសៀមរាប ជំនួសឧត្តមសេនីយ៍ទោ ម៉ែន លី ដែលផ្ទេរទៅកាន់តំណែងជាស្នងការខេត្តកំពង់ធំ ()

ព័ត៌មានគួរចាប់អារម្មណ៍

វរសេនីយ៍ទោ លឹម ពុទ្ធីឡា ប្រគល់ភារកិច្ចថ្នាក់ដឹកនាំនៅអធិការដ្ឋាននគរបាលស្រុកបវេល​ ខេត្ត​បាត់ដំបង ()

វីដែអូ