ថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
គណៈកម្មការ​ព្រំដែន​កម្ពុជា​នឹង​ចុះទៅ​ជួប​ពលរដ្ឋ​នៅ​ខេត្ត​ត្បូងឃ្មុំដើម្បី​ពិនិត្យ​ករណី​ពលរដ្ឋអះអាងថា បាត់​ដី​
Wed,26 August 2020 (Time 08:58 AM)
ដោយ ៖ (ចំនួនអ្នកអាន: 71នាក់)

​ភ្នំពេញ ៖ ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​កិច្ចការ​ព្រំដែន និង​ជា​ប្រធាន​គណៈកម្មការ​ព្រំដែន​របស់ រាជរដ្ឋាភិបាល​កម្ពុជា ឯកឧត្តម វ៉ា គីម​ហុង មានប្រសាសន៍ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា ឯកឧត្តម និង​ក្រុមការងារ​ព្រំដែននឹង​ចុះទៅ​កាន់​ខេត្ត​ត្បូងឃ្មុំ បន្ទាប់ពី​បានទទួល​ចំណារ​ពីស​ម្តេច ហ៊ុន សែន ដើម្បី​ពិនិត្យ​ករណី​ពលរដ្ឋ អះអាងថា បាត់​ដី​នៅខេត្ត​ត្បូងឃ្មុំ។ ប៉ុន្តែ​លោក​មិនទាន់​បញ្ជាក់ អំពី​ពេលវេលា​ដែល​ត្រូវ​ចុះទៅ​ខេត្ត​ត្បូងឃ្មុំនៅឡើយ​ទេ ដោយ​លោក​គ្រាន់តែ​សង្កត់ធ្ងន់ថា មើល​តាម​កាល​វេលា​ជាក់ស្តែង​សិន​។​

​សូមជម្រាបថា ក្នុងឱកាស​អញ្ជើញ​ប្រជុំ​បូកសរុប​ការងារ​ឆមាស​ទី​៤ របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា ពិគ្រោះ និង​ផ្តល់យោបល់​, សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​បញ្ជា​ឱ្យឯកឧត្តម​ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ចុះទៅ​ជួប​ពលរដ្ឋ​មួយចំនួនដែល​អះអាងថា បាត់​ដី​នៅ​ខេត្ត​ត្បូងឃ្មុំ ដើម្បី​ចង់ដឹងថា តើ​ប្រជាពលរដ្ឋ​នៅ​ទីនោះចាញ់បោក​ការ​ញុះញង់ ឬ​យ៉ាងណា​។​

នេះ​បើ​យោងតាម​ការបញ្ជាក់​ពីឯកឧត្តម ឈឹម ផល​វរុណ ប្រធាន​លេខាធិការដ្ឋាន​ឧ​ត្ត​ម​ក្រុម ប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​កិច្ចប្រជុំ​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់យោបល់នា​រសៀល​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២០​នេះ​។​ ឯកឧត្តម ឈឹម ផល​វរុណ បាន​បញ្ជាក់ថា សំរាប់​ប្រជាពលរដ្ឋ​ណា​ដែល​មន្ទិល​រឿង​ព្រំដែនថា បាត់​ដី សូម​ជួប និង​បង្ហាញ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ដើម្បី​ស្រាវជ្រាវ​រក​ការពិត ឬ​ការ​ញុះញង់​៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ងួន រតនៈ បាននាំយកសាររំលែកមរណទុក្ខ និងបច្ច័យរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ប្រគល់ជូនដល់ក្រុមគ្រួសារសព ដែលស្លាប់ដោយសារឧបទ្ទវហេតុគ្រោះធម្មជាតិរន្ទះបាញ់ នៅក្នុង ស្រុករុក្ខគិរី ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម លោកជំទាវ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង បាននាំយកទេយ្យទាន ទេយ្យវត្ថុ គ្រឿងឧបរិភោគ និងបច្ច័យប្រគេនជូនព្រះសង្ឃ គង់នៅវត្តស្វាយដង្គំ ភូមិព្រែកឆ្តោ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តបាននាំយកទេយ្យទាន គ្រឿងបរិក្ខា និងបច្ច័យប្រគេនជូនព្រះសង្ឃចំនួន ៣ វត្ត ដែលស្ថិតនៅក្នុងឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់តំណែងស្នងការនគរបាលខេត្តឧត្តរមានជ័យ, ឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងខេត្តសៀមរាប ជំនួសឧត្តមសេនីយ៍ទោ ម៉ែន លី ដែលផ្ទេរទៅកាន់តំណែងជាស្នងការខេត្តកំពង់ធំ ()

ព័ត៌មានគួរចាប់អារម្មណ៍

វរសេនីយ៍ទោ លឹម ពុទ្ធីឡា ប្រគល់ភារកិច្ចថ្នាក់ដឹកនាំនៅអធិការដ្ឋាននគរបាលស្រុកបវេល​ ខេត្ត​បាត់ដំបង ()

វីដែអូ