ថ្ងៃអង្គារ៍ ទី២២ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ក្រុមការងារអធិការកិច្ចមន្ទីរទេសចរណ៏ខេត្តបាត់ដំបង ចុះត្រួតពិនិត្យនៅតាមទីតាំងភោជនីយដ្ធាននានាជុំវិញក្រុង
Wed,26 August 2020 (Time 03:07 PM)
ដោយ ៖ (ចំនួនអ្នកអាន: 247នាក់)

(បាត់ដំបង)តាមសេចក្តីរាយការណ៏ នាយប់ថ្ងៃទី២៤នឹង២៥ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១០នឹង១០ នាទីយប់ ក្រុមការងារអធិការកិច្ចមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានសហការជាមួយកម្លាំងនគរបាលក្រុងចុះឆ្មក់មើលក្នុងភោជនីយដ្ឋានចំនួន២កន្លែងទី១ស្ថិតនៅក្នុងសង្កាត់ព្រែកព្រះស្តេចយីហោ(ldol)ទី២ឡឺវេល (អតីតក្លិបឡឺវែល) ស្ថិតក្នុងភូមិរំចេក៤សង្កាត់រតនៈ ក្រុង/ខេត្តបាត់ដំបង។ លោក អ៊ុច អ៊ុភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៏ខេត្តបានបញ្ជាក់ប្រាប់ឲ្យដឹងថា ជាលទ្ធផល ទីតាំងអាជីវកម្មនេះ មិនមានការប្រមូលផ្តុំ ចាក់ភ្លេងរាំ ឬបើកភ្លើងញាក់ឡើយ។ តាមការត្រួតពិនិត្យជាក់ស្តែង ឃើញថាបុគ្គលិកពាក់ម៉ាស់ មានអ្នកចាំបាញ់អាល់កុល វាស់កម្តៅ គម្លាតសុវត្ថិភាព និងបិតស្លាផ្សព្វផ្សាយពីកូវីដ ១៩ព្រមទាំងបានកត់ត្រាឈ្មោះ និងវាស់កម្តៅ បុគ្គលិករាល់ម៉ោងចេញចូលផងដែរ។លោកប្រធានមន្ទីរដដែលបានបន្តទៀតថា ក្រុមការងារក៏បានណែនាំអោយគាត់បិតគំនូសផ្លូវចេញចូល និងគំនូសគម្លាតសុវត្ថិភាពនៅកន្លែងរង់ចាំបន្ថែម ព្រមទាំងកាត់បន្ថយម៉ាស៊ីនត្រជាក់ក្នុងទីតាំងភោជនីយដ្ឋានតែម្តង។លោកប្រធានមន្ទីរទេសចរណ៍ខេត្តបានសង្កត់ធ្ងន់ថារាជរដ្ឋាភិបាលមិនទាន់អនុញ្ញាតអោយបើកដំណើរការខារ៉ាអូខេ ឬក្លិបកម្សាន្តនៅឡើយទេ ក្នុងករណីដែលអាជីវកម្មណាមួយបំពានខុសពីកិច្ចសន្យាដែលបានធ្វើជាមួយមន្ទីរទេសចរណ៍ នោះនឹងត្រូវអនុវត្តតាមច្បាប់ជាធរមាន។ មន្ទីរទេសចរណ៍ខេត្ត នឹងបន្តសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធដើម្បីចុះតាមដាន ពិនិត្យពីការអនុវត្តវិធានសុវត្ថិភាពតាមមណ្ឌលកម្សាន្តទេសចរណ៍នានាក្នុងខេត្តបាត់ដំបង។ បន្ថែមពីនេះ លោកប្រធានមន្ទីរក៏បានស្នើសុំអោយប្រជាពលរដ្ឋ និងភ្ញៀវទេសចរសូមចូលរួមអនុវត្តអោយបានខ្ជាប់ខ្ជួនតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ទាំងអស់គ្នា៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ងួន រតនៈ បាននាំយកសាររំលែកមរណទុក្ខ និងបច្ច័យរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ប្រគល់ជូនដល់ក្រុមគ្រួសារសព ដែលស្លាប់ដោយសារឧបទ្ទវហេតុគ្រោះធម្មជាតិរន្ទះបាញ់ នៅក្នុង ស្រុករុក្ខគិរី ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម លោកជំទាវ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង បាននាំយកទេយ្យទាន ទេយ្យវត្ថុ គ្រឿងឧបរិភោគ និងបច្ច័យប្រគេនជូនព្រះសង្ឃ គង់នៅវត្តស្វាយដង្គំ ភូមិព្រែកឆ្តោ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តបាននាំយកទេយ្យទាន គ្រឿងបរិក្ខា និងបច្ច័យប្រគេនជូនព្រះសង្ឃចំនួន ៣ វត្ត ដែលស្ថិតនៅក្នុងឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់តំណែងស្នងការនគរបាលខេត្តឧត្តរមានជ័យ, ឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងខេត្តសៀមរាប ជំនួសឧត្តមសេនីយ៍ទោ ម៉ែន លី ដែលផ្ទេរទៅកាន់តំណែងជាស្នងការខេត្តកំពង់ធំ ()

ព័ត៌មានគួរចាប់អារម្មណ៍

វរសេនីយ៍ទោ លឹម ពុទ្ធីឡា ប្រគល់ភារកិច្ចថ្នាក់ដឹកនាំនៅអធិការដ្ឋាននគរបាលស្រុកបវេល​ ខេត្ត​បាត់ដំបង ()

វីដែអូ