ថ្ងៃអង្គារ៍ ទី២២ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ចាត់តាំងតំណាងប្រគល់ថវិកាសមាគមិត្តនគរបាលជាតិ​កម្ពុជាជូន ក្រុមគ្រួសារសពសមាជិកសមាគមមិត្តនគរបាលជាតិកម្ពុជាដែលទទួលមរណៈ
Wed,26 August 2020 (Time 02:53 PM)
ដោយ ៖ (ចំនួនអ្នកអាន: 91នាក់)

នៅព្រឹកថ្ងៃ ពុធ ៨កើត ខែ​ ភទ្របទ ឆ្នាំជូតទោ​ស័កព.ស.២៥៦៤ត្រូវនឹងថ្ងៃទី​ ២៦ខែ សីហា ឆ្នាំ២​០២០ អនុវត្តតាមលក្ខន្តិកៈសមាគមមិត្តនគរ​បាលជាតិកម្ពុជា ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបា​ត់​ដំបង​និងជាប្រធានគណៈកម្មាធិការមូលដ្ឋានស​មាគម​មិត្តនគរបាលជាតិកម្ពុជានៃស្នងការដ្ឋានន​គរបា​ល​ខេត្តបាត់ដំបង បានចាត់តាំងលោកឧត្ត​ម​សេ​នីយ៍​ត្រី សៅ សាម៉ុន ស្នងការងផែនការងារធន​ធានមនុស្សនិងជាអនុប្រធានគណៈកម្មាការមូ​ល​ដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជានៃស្នង​ការ​ដ្ឋាននគរបាលខេត្តបាត់ដំបងប្រគល់ថវិកា​ស​មាគ​មមិត្តនគរបាលជាតិ កម្ពុជាជូនដល់ក្រុមគ្រួ​សារ​សព​លោកអនុសេនីយ៍ត្រី​ កយ​ សល់​ មន្ត្រីនគរ​បាលនៃអធិការដ្ឋាននគរបាលស្រុកសំ​ពៅ​លូន​ដែលលោកបានទទួលមរណៈភាពកាល​ពីថ្ងៃទី ២៥ ខែ សីហា ឆ្នាំ២០២០ក្នុងអាយុ ៤៥ឆ្នាំ ដោយរោគាពាធ ហើយសពកំពុងតំកល់ធ្វើបុ​ណ្យក្នុងលំ​នៅដ្ឋានស្ថិតនៅភូមិត្រពាំងព្រលិត​ ឃុំសន្តិភាព​ ស្រុកសំពៅលូនខេត្តបា​ត់​ដំបង។​ ថវិកាសមាគម​មិត្តនគរ​បាលជាតិកម្ពុជាចំនួន៦,​០០០,​០០០រៀល​(ប្រាំមួយលានរៀល)បានប្រគល់ជូនក្រុមគ្រួ​សារ​សព​ដើ​ម្បី​បានចាត់ចែងប្រើប្រាស់ក្នុងពិធី​បុណ្យនេះ ។

លោកឧត្តមសេនីយ៍ត្រី សៅ សាម៉ុន បានពាំនាំនូវការផ្តាំផ្ញើចូលរួមរំលែកទុក្ខពីសំណាក់ថ្នាក់​ដឹក​
នាំក្រសួងមហាផ្ទៃដែលមានសម្តេចក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួ​ង​មហាផ្ទៃនិងជាប្រធានកិត្តិយសសមាគមមិត្តន​គរ​បាលជាតិកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិនិងជាប្រធាសមាគមមិត្តនគរបាលជាតិ​កម្ពុ​ជា​ព្រមទាំងឯកឧត្តមនាយឧត្តមសេនីយ៍ ប៉ែន វិ​បុល អគ្គស្នងការរងនគរបាលជាតិប្រធាននាយ​កដ្ឋានបុគ្គលិកនិងជាអគ្គលេខាធិការសមាគមមិត្តនគរបាលជាតិកម្ពុជានិងថ្នាក់ដឹកនាំស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបងចំពោះក្រុមគ្រួសារសព។

ជាមួយនេះដែរក្រុមគ្រួសារសពបានសម្តែងនូវអំ ណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់គឹតគូរពីសុខទុក្ខនិងការលំបាករបស់ក្រុមគ្រួសារសមាជិកសមាគមមិត្តគរបាលជាតិកម្ពុជា​ពីសំណាក់ថ្នាក់ដឹកនាំគ្រប់ថ្នាក់នៃសមាគមមិត្តនគរបាលជាតិកម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ងួន រតនៈ បាននាំយកសាររំលែកមរណទុក្ខ និងបច្ច័យរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ប្រគល់ជូនដល់ក្រុមគ្រួសារសព ដែលស្លាប់ដោយសារឧបទ្ទវហេតុគ្រោះធម្មជាតិរន្ទះបាញ់ នៅក្នុង ស្រុករុក្ខគិរី ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម លោកជំទាវ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង បាននាំយកទេយ្យទាន ទេយ្យវត្ថុ គ្រឿងឧបរិភោគ និងបច្ច័យប្រគេនជូនព្រះសង្ឃ គង់នៅវត្តស្វាយដង្គំ ភូមិព្រែកឆ្តោ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តបាននាំយកទេយ្យទាន គ្រឿងបរិក្ខា និងបច្ច័យប្រគេនជូនព្រះសង្ឃចំនួន ៣ វត្ត ដែលស្ថិតនៅក្នុងឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់តំណែងស្នងការនគរបាលខេត្តឧត្តរមានជ័យ, ឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងខេត្តសៀមរាប ជំនួសឧត្តមសេនីយ៍ទោ ម៉ែន លី ដែលផ្ទេរទៅកាន់តំណែងជាស្នងការខេត្តកំពង់ធំ ()

ព័ត៌មានគួរចាប់អារម្មណ៍

វរសេនីយ៍ទោ លឹម ពុទ្ធីឡា ប្រគល់ភារកិច្ចថ្នាក់ដឹកនាំនៅអធិការដ្ឋាននគរបាលស្រុកបវេល​ ខេត្ត​បាត់ដំបង ()

វីដែអូ