ថ្ងៃអង្គារ៍ ទី២២ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោកជំទាវ ម៉ែន សំអន ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្រីក្រ១០០គ្រួសារនៅសង្កាត់ស្ទឹងមានជ័យទី២
Wed,26 August 2020 (Time 02:47 PM)
ដោយ ៖ (ចំនួនអ្នកអាន: 65នាក់)

ភ្នំពេញ ៖ លោកជំទាវកិតិ្ដសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជាដើម្បីសន្ដិភាព និងអភវិឌ្ឍន៍ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្រីក្រចំនួន១០០គ្រួសារ ដែលមកពី៩ភូមិ ស្ថិតនៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ៨កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មាន ប្រសាសន៍លើកឡើងថា ដោយមើលឃើញពីទុក្ខលំបាករបស់បងប្អូន ប្រជាពលរដ្ឋក្រីក្រទាំង១០០គ្រួសារ លោកជំទាវកិត្តិសង្គហបណ្ឌិត រួមជាមួយនឹងលោកជំទាវ ជា ស៊ីណា ឃួងស្រេង លោកជំទាវឧកញ៉ា ឯកឧត្តម លោកជំទាវ ក៏បានរៀបចំឲ្យពិធីសំណេះសំណាលក្នុងថ្ងៃនេះ។

លោកជំទាវបានបន្ដទៀតថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំប្រទេសមានការរីកចម្រើនលើគ្រប់វិស័យ។ ទន្ទឹមនឹងការរីកចម្រើន សម្តេចក៏បានយកចិត្តទុក្ខដាក់លើប្រជាពលរដ្ឋកម្ពុជា និងស្ត្រីគ្រប់រូប ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។ បន្ថែមលើនេះរាជរដ្ឋាភិបាល ក៏បានបន្តជំរុញការអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម តាមរយៈការពង្រឹង និងអភិវឌ្ឍន៍ជំនួយសង្គម និងប្រព័ន្ធ សន្តិសុខសង្គមឲ្យកាន់តែមានវិសាលភាព និងប្រសិទ្ធភាព ពង្រឹងសន្តិសុខស្បៀង និងអាហាររូបត្ថម្ភ ដើម្បីធានាការលើកកម្ពស់សុខុមាលភាព សាមគ្គីភាពសង្គម និងបន្តកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនជាអតិបរិមា។

ក្នុង​ឱកាសនោះដែរ លោកជំទាវក៏បានផ្តាំផ្ញើឲ្យប្រជាពលរដ្ឋគ្រប់រូបត្រូវ ៖ ១. គោរព និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ រក្សាគម្លាត សង្គម រក្សាអនាម័យឲ្យបានល្អ រួមជាមនួយនឹងវិធានការនានាតាមការកំណត់របស់ក្រសួងសុខាភិបាល ដោយត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ៩ នៃរលកទី២ ខណៈពេលដែលពិភពលោកកំពុងប្រឈមមុខនឹងការរាត្បាតយ៉ាងខ្លាំងដោយសារជម្ងឺមួយនេះ។ ២. អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវពិនិត្យមើលឲ្យបានហ្មត់ចត់ក្នុងការកំណត់អត្តសញ្ញាណគ្រួសារ ក្រ១ និងក្រ២ ដើម្បីបានទទួលការឧបត្ថម្ភពី រាជរដ្ឋាភិបាលក្នុងដំណាក់កាលកូវីដ១៩ ។

សូមជម្រាបថា អំណោយសប្បុរសធម៌ ដែលបានចែកជូនប្រជាពលរដ្ឋក្រីក្រ១០០គ្រួសារ រួមមាន ៖ ទឹកត្រី១យួរ ទឹស៊ីអ៉ីវ១យួរ អង្ករ ១៥គីឡូក្រាម មី១កេស នំប៉័ង ២ ដើម ភួយ ១ ម៉ាសចំនួន១០ និងថវិកាមួយចំនួន៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ងួន រតនៈ បាននាំយកសាររំលែកមរណទុក្ខ និងបច្ច័យរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ប្រគល់ជូនដល់ក្រុមគ្រួសារសព ដែលស្លាប់ដោយសារឧបទ្ទវហេតុគ្រោះធម្មជាតិរន្ទះបាញ់ នៅក្នុង ស្រុករុក្ខគិរី ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម លោកជំទាវ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង បាននាំយកទេយ្យទាន ទេយ្យវត្ថុ គ្រឿងឧបរិភោគ និងបច្ច័យប្រគេនជូនព្រះសង្ឃ គង់នៅវត្តស្វាយដង្គំ ភូមិព្រែកឆ្តោ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តបាននាំយកទេយ្យទាន គ្រឿងបរិក្ខា និងបច្ច័យប្រគេនជូនព្រះសង្ឃចំនួន ៣ វត្ត ដែលស្ថិតនៅក្នុងឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់តំណែងស្នងការនគរបាលខេត្តឧត្តរមានជ័យ, ឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងខេត្តសៀមរាប ជំនួសឧត្តមសេនីយ៍ទោ ម៉ែន លី ដែលផ្ទេរទៅកាន់តំណែងជាស្នងការខេត្តកំពង់ធំ ()

ព័ត៌មានគួរចាប់អារម្មណ៍

វរសេនីយ៍ទោ លឹម ពុទ្ធីឡា ប្រគល់ភារកិច្ចថ្នាក់ដឹកនាំនៅអធិការដ្ឋាននគរបាលស្រុកបវេល​ ខេត្ត​បាត់ដំបង ()

វីដែអូ