ថ្ងៃអង្គារ៍ ទី២២ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋមន្រ្តីក្រសួងធម្មការ ៖ ក្រោមដំបូលសន្តិភាពធ្វើឲ្យមានការអភិវឌ្ឍរីកចម្រើនជាលំដាប់ ខណៈសាសនាក៏មានភាពសុខដុមនីយជាមួយគ្នា
Wed,26 August 2020 (Time 01:00 PM)
ដោយ ៖ (ចំនួនអ្នកអាន: 77នាក់)

ខេត្តព្រះវិហារ ៖ នាព្រឹកថ្ងៃពុធ៨កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខជាមួយមន្រ្តីរាជការបម្រើការងារនៅមន្ទីរធម្មការ និងសាសនា ខេត្តព្រះវិហារ។ ពិធីនេះក៏មានការចូលរួមពីឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ​ព្រមឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងប្រតិភូក្រសួង អភិបាលរងខេត្ត លោកនាយករដ្ឋបាល ព្រះមេគុណទាំងពីរគណៈ ប្រធាន អនុប្រធាន និងមន្រ្តីនៃមន្ទីរធម្មការ និងសាសនាខេត្តព្រះវិហារជាច្រើនរូប។

មានប្រសាសន៍ស្វាគមន៍នាឱកាសនោះ ឯកឧត្តមអភិបាលខេត្តថ្លែង អំណរគុណដល់វត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្រ្តីដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃអញ្ជើញសំណេះសំណាលជាមួយមន្រ្តីនៃមន្ទីរធម្មការ និងសាសនា នាពេលនេះ ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការងារ និងបង្កើនភាពស្និទ្ធស្នាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ទាំងនេះគឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់សម្រាប់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្នុងខេត្តឲ្យទទួលបាននូវភាពស្និទ្ធស្នាល និងចំណេះដឹងថ្មីៗ បន្ថែមទៀត ជាពិសេសបានបញ្រ្ជាបបន្ថែម នូវវិធីបង្កា និងទប់ស្កាត់ជំងឺ Covid-19 ដែលកំពុងរីករាលដាលនៅទូទាំងប្រទេស និងពិភពលោក ទាំងមូល។ ម្យ៉ាងទៀតគឺដើម្បីចូលរួមគាំទ្រដល់ការអភិវឌ្ឍន៍វិស័យ ព្រះពុទ្ធសាសនា និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាននាំមកឲ្យប្រទេស និងប្រជាជនកម្ពុជានូវសន្តិភាព និងការអភិវឌ្ឍន៍គ្រប់វិស័យ និងសូមចងចាំថា រាជរដ្ឋាភិបាលគោរពសិទ្ធិសេរីភាពខាងជំនឿនិងសាសនា និងបង្កលក្ខណៈសម្បត្តិល្អដល់សកម្មភាពនៃសាសនាផ្សេងៗទៀតដោយផ្អែកលើមូលដ្ឋានថែរក្សាសាមគ្គីរវាងប្រជាជន ស្ថេរភាពនយោបាយនិង សណ្តាប់ធ្នាប់សង្គមដោយរារាំងការរើសអើង និងការបែងចែកក្នុង សង្គមដែលបណ្តាលមកពីភាពខុសគ្នាខាងជំនឿ និងសាសនា។

មានប្រសាសន៍ផ្តាំផ្ញើរក្នុងពេលនោះ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានថ្លែងការកោតសសើរចំពោះការ ខិតខំប្រឹងប្រែងអភិវឌ្ឍរបស់ខេត្តមានការរីកចម្រើនជាលំដាប់ ក្រោមដំបូល នៃសុខសន្តិភាព និងគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា ដោយឡែកវិស័យសាសនាក៏មានការរីកចម្រើន សុខដុមនីយជាមួយគ្នាផងដែរ ជាក់ស្តែងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងតាមរយះការកសាងព្រះវិហារ វត្តអារាមនៅគ្រប់ទីកន្លែងនៅទូទាំងប្រទេស។ ហើយឯកឧត្តមរដ្ឋមន្រ្តី បានផ្តាំផ្ញើរដល់មន្រ្តីមន្ទីរធម្មការ និងសាសនាខេត្តព្រះវិហារ ត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ ខិតខំបម្រើការងារដែលថ្នាក់លើប្រគល់ជូន មានទំនាក់ទំនងល្អ និងសុខដុម មិនត្រូវរើសអើងសាសនាណាមួយឡើយ។ លើសពីនេះទៀត ត្រូវបន្តផ្សព្វផ្សាយ និងផ្តល់នូវម៉ាស សាប៊ូលាងដៃ និងទឹកអាលកុល ទៅប្រគេនព្រះសង្ឃ នៅតាមបណ្តាវត្តអារាមនៅទូទាំងខេត្ត និងត្រូវសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល។

សូមបញ្ជាក់ថា នៅទូទាំងខេត្តព្រះវិហារមានសាសនាដែលកំពុងប្រតិបត្តិមានចំនួន២គឺព្រះពុទ្ធសាសនា មានវត្តចំនួន១១៥វត្ត និងព្រះសង្ឃចំនួន៨០៣អង្គ អាចារ្យចំនួន៣២២នាក់ និងយាយជីតាជីចំនួន៤២៨នាក់។ ឥស្លាមសាសនា មានវិហារថ្វាយបង្គំចំនួន៨កន្លែងនិងមានបរិស័ទចំនួន១៥២៤នាក់។ គ្រិស្ទសាសនា មានស្នាក់ការថ្វាយបង្គំចំនួន៣៥កន្លែង មានព្រឹទ្ធចារ្យឬគ្រូគង្វាលចំនួន៣៥នាក់ និងបរិស័ទចំនួន១៧៥៥នាក់៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ងួន រតនៈ បាននាំយកសាររំលែកមរណទុក្ខ និងបច្ច័យរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ប្រគល់ជូនដល់ក្រុមគ្រួសារសព ដែលស្លាប់ដោយសារឧបទ្ទវហេតុគ្រោះធម្មជាតិរន្ទះបាញ់ នៅក្នុង ស្រុករុក្ខគិរី ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម លោកជំទាវ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង បាននាំយកទេយ្យទាន ទេយ្យវត្ថុ គ្រឿងឧបរិភោគ និងបច្ច័យប្រគេនជូនព្រះសង្ឃ គង់នៅវត្តស្វាយដង្គំ ភូមិព្រែកឆ្តោ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តបាននាំយកទេយ្យទាន គ្រឿងបរិក្ខា និងបច្ច័យប្រគេនជូនព្រះសង្ឃចំនួន ៣ វត្ត ដែលស្ថិតនៅក្នុងឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់តំណែងស្នងការនគរបាលខេត្តឧត្តរមានជ័យ, ឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងខេត្តសៀមរាប ជំនួសឧត្តមសេនីយ៍ទោ ម៉ែន លី ដែលផ្ទេរទៅកាន់តំណែងជាស្នងការខេត្តកំពង់ធំ ()

ព័ត៌មានគួរចាប់អារម្មណ៍

វរសេនីយ៍ទោ លឹម ពុទ្ធីឡា ប្រគល់ភារកិច្ចថ្នាក់ដឹកនាំនៅអធិការដ្ឋាននគរបាលស្រុកបវេល​ ខេត្ត​បាត់ដំបង ()

វីដែអូ