ថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ចិន ប្រកាសផ្តល់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ដល់ប្រទេសតាមដងទន្លេមេគង្គ
Wed,26 August 2020 (Time 12:12 AM)
ដោយ ៖ (ចំនួនអ្នកអាន: 60នាក់)

(ភ្នំពេញ)៖ លោកនាយករដ្ឋមន្ត្រីចិន លី ខឺឈាង បានអះអាងថា វ៉ាក់សាំងប្រឆាំងមេរោគកូវីដ១៩ (COVID-19) នឹងត្រូវផ្តល់ដល់ប្រទេសមេគង្គជាអាទិភាព នៅពេលវ៉ាក់សាំងនេះ ត្រូវបានអភិវឌ្ឍរួចរាល់ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ លោកនាយករដ្ឋមន្ត្រីចិន ប្រកាសបែបនេះក្នុងកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលេីកទី៣ នាព្រឹកថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០។ក្នុងកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងនៅព្រឹកថ្ងៃនេះ មេដឹកនាំប្រទេសតាមដងទន្លេមេគង្គរួមមាន កម្ពុជា ថៃ ឡាវ វៀតណាម និងមីយ៉ាន់ម៉ា សុទ្ធតែលើកឡើងពីផលលំបាកដល់សេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមបង្កឡើងដោយមេរោគកូវីដ១៩ ដែលទាមទារឱ្យមានការរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងមេរោគសកលមួយនេះ។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់នៅចំពោះមេដឹកនាំកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូនោះថា ទាមទារឱ្យមានសាមគ្គីភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមកក្នុងចំណោមប្រទេសសមាជិកមេគង្គ-ឡានឆាងទាំង៦ ក្នុងការប្រយុទ្ធប្រឆាំងនឹងសត្រូវរួមនេះ ដើម្បីធានាថា ជំងឺនេះនឹងមិនបំផ្លិចបំផ្លាញសេដ្ឋកិច្ច និងសុខភាពសាធារណៈប្រទេសជាសមាជិក។ ជាពិសេស មិនបំផ្លាញអនាគតប្រកបដោយវិបុលភាព សម្រាប់តំបន់។ឆ្លើយតបនឹងកង្វល់ទាំងនេះ លោក លី ខឺឈាង បានថ្លែងថា ប្រទេសចិន នឹងបង្កើតជំនួយពិសេសមួយ ដើម្បីលើកស្ទួយវិស័យសុខភាពសាធារណៈ ស្ថិតក្រោមយន្តការជំនួយពិសេសរបស់មេគង្គ-ឡានឆាង ហើយចិននឹងបន្តផ្តល់ជំនួយផ្នែកបរិក្ខា និងបច្ចេកទេសដល់បណ្តាប្រទេសតាមដងទន្លេមេគង្គ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងសកល។លោកនាយករដ្ឋមន្ត្រីចិន បានប្រកាសអំពីការភាពចាំបាច់នៃការរួបរួមសាមគ្គី និងកិច្ចសហប្រតិបត្តិការជាធ្លុងមួយ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល COVID-19 ហើយចិនមានឆន្ទៈក្នុងការធ្វើកិច្ចការងារនេះ ជាមួយបណ្តាប្រទេសតាមដងទន្លេមេគង្គ ដើម្បីបន្តជួយគាំទ្រដល់អង្គការសុខភាពពិភពលោក (WHO)។ដូចទៅនឹងបណ្តាប្រទេសលើពិភពលោកដែរ ប្រទេសតំបន់ទន្លេមេគង្គទាំង៥ បាននិងកំពុងរងការយាយីយ៉ាងខ្លាំងពីជំងឺកូវីដ១៩។ ការប្រកាសផ្តល់វ៉ាក់សាំងពីនាយករដ្ឋមន្ត្រីចិន ទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រមុខរាជរដ្ឋាភិបាល និងរដ្ឋាភិបាលប្រទេសតំបន់ទន្លេមេគង្គ។នៅក្នុងកិច្ចប្រជុំនៅថ្ងៃនេះមេដឹកនាំប្រទេសតំបន់ទន្លេមេគង្គ ក៏បានអរគុណដល់រដ្ឋាភិបាលចិន ដែលនាពេលកន្លងទៅ បានផ្តល់នូវជំនួយទាំងថវិកា បច្ចេកទេស និងបរិក្ខារផ្សេងៗទៀត ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នៅក្នុងប្រទេសតំបន់ទន្លេមេគង្គទាំង៥៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ងួន រតនៈ បាននាំយកសាររំលែកមរណទុក្ខ និងបច្ច័យរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ប្រគល់ជូនដល់ក្រុមគ្រួសារសព ដែលស្លាប់ដោយសារឧបទ្ទវហេតុគ្រោះធម្មជាតិរន្ទះបាញ់ នៅក្នុង ស្រុករុក្ខគិរី ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម លោកជំទាវ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង បាននាំយកទេយ្យទាន ទេយ្យវត្ថុ គ្រឿងឧបរិភោគ និងបច្ច័យប្រគេនជូនព្រះសង្ឃ គង់នៅវត្តស្វាយដង្គំ ភូមិព្រែកឆ្តោ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តបាននាំយកទេយ្យទាន គ្រឿងបរិក្ខា និងបច្ច័យប្រគេនជូនព្រះសង្ឃចំនួន ៣ វត្ត ដែលស្ថិតនៅក្នុងឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់តំណែងស្នងការនគរបាលខេត្តឧត្តរមានជ័យ, ឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងខេត្តសៀមរាប ជំនួសឧត្តមសេនីយ៍ទោ ម៉ែន លី ដែលផ្ទេរទៅកាន់តំណែងជាស្នងការខេត្តកំពង់ធំ ()

ព័ត៌មានគួរចាប់អារម្មណ៍

វរសេនីយ៍ទោ លឹម ពុទ្ធីឡា ប្រគល់ភារកិច្ចថ្នាក់ដឹកនាំនៅអធិការដ្ឋាននគរបាលស្រុកបវេល​ ខេត្ត​បាត់ដំបង ()

វីដែអូ