ថ្ងៃអង្គារ៍ ទី២២ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សិក្ខាសាលាស្តីពី «កិច្ចរបស់មន្រ្តីនគរបាលយុត្តិធម៌ក្នុងសំណុំរឿងជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ»
Tue,25 August 2020 (Time 09:24 AM)
ដោយ ៖ (ចំនួនអ្នកអាន: 64នាក់)

ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីបើក សិក្ខាសាលាស្តីពី «កិច្ចរបស់មន្រ្តីនគរបាលយុត្តិធម៌ក្នុងសំណុំរឿងជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ» ដោយមានការអញ្ជើញលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក លោកស្រីមន្ត្រីនគរបាលយុត្តិធម៌នៃស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងលោកអធិការ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ក្នុងស្រុកចំនួន០៣ (ស្រុកស្ទឹងត្រង់ ស្រុកកងមាស ស្រុកចំការលើ) ជាស្រុកគោលដៅដែលមានប្រជាជនធ្វើចំណាកស្រុក និងធ្លាក់ក្នុងអន្ទាក់រងគ្រោះក្នុងអំពើជួញដូរមនុស្ស។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរដល់ លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្ត ដែលបានកំពុងដំណើរការយ៉ាងសស្រាក់សស្រាំ និងជាពិសសេស បន្តយុទ្ធនាការក្នុងការអប់រំផ្សព្វផ្សាយអំពីទម្រង់នៃអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ ដោយសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក-ក្រុង ដើម្បីបញ្ជ្រាបចំណេះដឹង និងពន្យល់ពីហានិភ័យដែលអាចកើតឡើងក្នុងអំពើជួញដូរមនុស្ស និងអំពើអាជីវកម្មផ្លូវភេទដល់បងប្អូនប្រជាពលរដ្ឋយើងនៅថ្នាក់មូលដ្ឋាន។

គួរកត់សម្គាល់ដែរថាអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ គឺជាឧក្រិដ្ឋកម្មមួយដ៏ធ្ងន់ធ្ងរ ពោលគឺជនរងគ្រោះមួយចំនួនដែលធ្លាក់ចូលក្នុងអន្ទាក់នៃឧក្រិដ្ឋកម្មនេះ គឺអាចប្រឈមនឹងការបាត់បង់សតិ ញៀនគ្រឿងញៀន ក្លាយជាស្រី្តបម្រើសេវាផ្លូវភេទ និងបាត់បង់អាយុជីវិត។ ស្របពេលនៃការបន្តរីករាលដាលនៃជម្ងឺកូវីដ១៩ ជាសាកល បានបង្កផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋ ហើយផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចនេះនឹងបន្តរុញច្រានឲ្យប្រជាពលរដ្ឋមួយចំនួនជួបប្រទះនឹងបញ្ហាលំបាកផ្នែកជីវភាព និងងាយស្រួលចាញ់បោកការអូសទាញរបស់ មេខ្យល់ ដែលធ្វើការអូសទាញប្រជាពលរដ្ឋ ឲ្យធ្លាក់ខ្លួនទៅក្នុងអន្ទាក់នៃទម្រង់ជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។

ក្នុងនាមប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្តកំពង់ចាម ឯកឧត្តម សូមអំពាវនាវ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងទាំងអស់ ៖

-ត្រូវធ្វើការពិនិត្យពិច្ច័យលើករណីនេះ និងយកចិត្តទុកដាក់ក្នុងករណីដែលមានការអូសទាញណាមួយនាំឲ្យមានចំណាកស្រុកខុសច្បាប់ ឬមានការបំលាស់ទីដែលមានគោលដៅ។

-ត្រូវបង្កើនការទប់ស្កាត់ និងស្វែងរកបទល្មើស និងបង្ក្រាបកាន់តែម៉ឺងម៉ាត់ និងប្រុងប្រយ័ត្នជានិច្ច មិនអនុញ្ញាតឲ្យជនល្មើស អន្តរការី (មេខ្យល់)ទាំងឡាយណា មានឱកាសពង្រីកសកម្មភាព បង្កភាពរងគ្រោះដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមរបស់យើង។

-ត្រូវអង្កេត និងធ្វើការកត់សម្គាល់នូវទំនោរនៃទម្រង់ក្នុងការជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ ក្នុងសម័យបច្ចេកវិទ្យាដែលមេខ្យល់ ជនរងគ្រោះ អាណាព្យាបាលរបស់ជនរងគ្រោះ និងជនល្មើស បានធ្វើការទាក់ទងគ្នាតាមប្រព័ន្ធសង្គម ឬក្នុងទម្រង់ផ្សេងៗទៀត ដែលបញ្ជៀសពីការតាមដាន ឬក្រសែភ្នែករបស់អាជ្ញាធររបស់យើង៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ងួន រតនៈ បាននាំយកសាររំលែកមរណទុក្ខ និងបច្ច័យរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ប្រគល់ជូនដល់ក្រុមគ្រួសារសព ដែលស្លាប់ដោយសារឧបទ្ទវហេតុគ្រោះធម្មជាតិរន្ទះបាញ់ នៅក្នុង ស្រុករុក្ខគិរី ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម លោកជំទាវ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង បាននាំយកទេយ្យទាន ទេយ្យវត្ថុ គ្រឿងឧបរិភោគ និងបច្ច័យប្រគេនជូនព្រះសង្ឃ គង់នៅវត្តស្វាយដង្គំ ភូមិព្រែកឆ្តោ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តបាននាំយកទេយ្យទាន គ្រឿងបរិក្ខា និងបច្ច័យប្រគេនជូនព្រះសង្ឃចំនួន ៣ វត្ត ដែលស្ថិតនៅក្នុងឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់តំណែងស្នងការនគរបាលខេត្តឧត្តរមានជ័យ, ឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងខេត្តសៀមរាប ជំនួសឧត្តមសេនីយ៍ទោ ម៉ែន លី ដែលផ្ទេរទៅកាន់តំណែងជាស្នងការខេត្តកំពង់ធំ ()

ព័ត៌មានគួរចាប់អារម្មណ៍

វរសេនីយ៍ទោ លឹម ពុទ្ធីឡា ប្រគល់ភារកិច្ចថ្នាក់ដឹកនាំនៅអធិការដ្ឋាននគរបាលស្រុកបវេល​ ខេត្ត​បាត់ដំបង ()

វីដែអូ