ថ្ងៃអង្គារ៍ ទី២២ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ខ្លាំងមែន!ម្ចាស់កាសុីណូពីកន្លែងអាងមានច្បាប់ហ៊ានបើកឲ្យពលរដ្ឋខ្មែរចូលលេងយ៉ាងអនាធិបតេយ្យតែអាជ្ញាធរនឹងសមត្ថកិច្ចខេត្តត្បូងឃ្មុំ មិនហ៊ានបង្រាប,,,
Tue,25 August 2020 (Time 07:23 AM)
ដោយ ៖ (ចំនួនអ្នកអាន: 74នាក់)

(ខេត្តត្បូងឃ្មុំ)៖ ទីតាំងកាសុីណូល្បែងសុីសងប្រជល់មាន់បៀអាប៉ោងនិងយូគី កំពុងបើកលេងបានយ៉ាងយ៉ាង អនាធិបតេយ្យនៅក្នុងកាស៊ីណូ ពីរកន្លែងគ្មានផ្លាក់គ្មានឈ្មោះ ដោយសំអាងមានច្បាប់។ ម្ចាស់កាសុីណូមានឈ្មោះតាលឹមនឹងឈ្មោះតាពេញ ស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

សង្វៀនជល់មាន់ទី១នៅក្រោយសណ្ឋាគាកាសុីណូឃីងរូស្ទ័រ។នឹងសង្វៀនជល់មាន់ទី២នៅក្នុងចំការកៅស៊ូចុះពីផ្លូវជាតិលេខ៨Aប្រហែល១០០មែត្រគ្មានផ្លាកគ្មានឈ្មោះនោះឡើយ។
ដោយពលរដ្ឋខ្មែរចូលលេងល្បែងសុីសងខុសច្បាប់ យ៉ាងអនាធិបតេយ្យ ហើយអាជ្ញាធរមានសមត្ថកិច្ច មិនមានវិធានការបង្ក្រាប។ ដែលកំពុងប្រឆាំងបញ្ជាប្រមុខរាជរដ្ឋាភិបាល នឹង ស,ជ,ណចេញដោយទីស្តីការគណៈរដ្ឋមន្រ្តីអនុញ្ញាតផ្តល់អាជ្ញាប័ណ្ណឲ្យនោះ។

គួររំលឹកថា! ស,ជ,ណ ដែលចេញដោយទីស្តីការគណៈរដ្ឋមន្រ្តីអនុញ្ញាតផ្តល់អាជ្ញាប័ណ្ណឲ្យបើកមជ្ឈមណ្ឌលកំសាន្តកាសុីណូ រាល់ល្បែងសុីសងគឺដាច់ខាតគ្មានសង្វៀនល្បែងភ្នាល់ជល់មាន់ ឬបក្សីកីឡានោះទេ ម្យ៉ាងទៀតភ្ញៀវខ្មែរ មិនត្រូវបានអនុញ្ញាតឲ្យចូលលេងល្បែងកាសុីណូនោះទេ។

រីឯទីកន្លែងដែលអាចសាងសង់កាសុីណូគឺអាចមានតែតាមច្រកព្រំដែនអន្តរជាតិតែប៉ុណ្ណោះ មិនអនុញ្ញាតឲ្យដាក់ទីតាំងតាមច្រកតំបន់និងច្រករបៀងទេ។

តាមសេចក្តីរាយការណ៍ពីពលរដ្ឋបានឲ្យដឹងថា លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោក បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ កំពុងបណ្តោយឲ្យម្ចាស់កាស៊ីណូទាំងពីរកន្លែងនៅភូមិអន្លង់ជ្រៃ ស្រុកពញាក្រែក ធ្វើអ្វីៗតាមអំពើចិត្តផ្ទុយពីគោលការដែលមានចែងក្នុងច្បាប់អនុញ្ញាតឲ្យកាស៊ីណូ។
ដូច្នេះហើយទើបពលរដ្ឋសូមអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ សូមពិនិត្យឡើងវិញចំពោះម្ចាស់កាស៊ីណូពីរកន្លែងនេះផងទាន! ដែលកំពុងបើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងសុីសងប្រជល់មាន់ខុសច្បាប់យ៉ាង អនាធិបតេយ្យជារៀងរាល់ថ្ងៃបែបនេះ។

ប្រភពបន្តរបានឲ្យដឹងថា! សម្រាប់ការប្រជល់មាន់១គូៗមានដាក់ដើមទន់ចាប់ពី(២ លានរៀល)ទៅដល់(៣០០០ដុល្លារ)ឯណោះឬច្រើនជាងនេះទៅទៀត
សូមបញ្ជាក់ប្រាប់ថាល្បែងសុីសងប្រជល់មាន់បៀអាប៉ោងនិងយូគី បើកលេងជាទ្រង់ទ្រាយធំតែម្តង។

ពលរដ្ឋបាននាំគ្នាព្រួយបារម្ភយ៉ាងខ្លាំង ទៅករណីកាស៊ីណូលេងល្បែងសុីសងខុសច្បាប់ទាំងពីរកន្លែងនេះ។ អាចធ្វើឲ្យកើតនូូវអំពើចោរកម្មនិងបទល្មើសផ្សេងៗកើតឡើងគួរឲ្យភ័យខ្លាចតែម្តង។
ចុះឯណាទៅ គោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៩ ចំណុចរបស់អាជ្ញាធរមានសមត្ថកិច្ច,,,? ។

ជុំវិញរឿងល្បែងសុីសងក្នុងកាសុីណូខាងលើ គេហទំព័ ភី សី អិន ធីវី អនឡាញ មិនអាចសំកាបំភ្លឺពីលោកលោក បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំបានទេនៅព្រឹកថ្ងៃទី២៤,០៨,២០២០ព្រោះតេមិនចូល។

ប៉ុន្តែលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំនៅព្រឹកថ្ងៃទី២៤,០៨,២០២០ គេហទំព័រ ភី សី អិន ធីវីអនឡាញ មិនអាចសុំការបកស្រាយបានទេព្រោះគ្មានលេខទូរស័ព្វ។

ជុំវិញពាក់ព័ន្វរឿងកាសុីណូល្បែងជល់មាន់ខាងលើ គេហទំព័រ ភី សី អិន ធីវី អនឡាញ រងចាំបកស្រាយរឺបំភ្លឺការឡើងវិញពីខាងអាជ្ញាធរនឹងមន្រ្តីពាក់ពន្វ័រៀងរាល់ម៉ោងធ្វើការ។

ហើយស្របពេលនេះរាជរដ្ឋាភិបាលបម្រាមហាមឃាត់មិនឲ្យមានការជួបជុំ!នៅតាមមូលដ្ឋាននានា
ដើម្បីទប់ស្កាត់ជំងឺ កូវីដ-១៩ -COVID-19
ឲ្យមានប្រសិទ្ធភាព
តែផ្ទុយទៅវិញអាជ្ញាធរមានសមត្ថកិច្ចស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ឲ្យកាស៊ីណូទាំងពីរកន្លែងក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ បណ្តោយឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងប្រជល់មាន់ខុសច្បាប់
ជួបជុំគ្នាបានយ៉ាងរលូន៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ងួន រតនៈ បាននាំយកសាររំលែកមរណទុក្ខ និងបច្ច័យរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ប្រគល់ជូនដល់ក្រុមគ្រួសារសព ដែលស្លាប់ដោយសារឧបទ្ទវហេតុគ្រោះធម្មជាតិរន្ទះបាញ់ នៅក្នុង ស្រុករុក្ខគិរី ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម លោកជំទាវ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង បាននាំយកទេយ្យទាន ទេយ្យវត្ថុ គ្រឿងឧបរិភោគ និងបច្ច័យប្រគេនជូនព្រះសង្ឃ គង់នៅវត្តស្វាយដង្គំ ភូមិព្រែកឆ្តោ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តបាននាំយកទេយ្យទាន គ្រឿងបរិក្ខា និងបច្ច័យប្រគេនជូនព្រះសង្ឃចំនួន ៣ វត្ត ដែលស្ថិតនៅក្នុងឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់តំណែងស្នងការនគរបាលខេត្តឧត្តរមានជ័យ, ឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងខេត្តសៀមរាប ជំនួសឧត្តមសេនីយ៍ទោ ម៉ែន លី ដែលផ្ទេរទៅកាន់តំណែងជាស្នងការខេត្តកំពង់ធំ ()

ព័ត៌មានគួរចាប់អារម្មណ៍

វរសេនីយ៍ទោ លឹម ពុទ្ធីឡា ប្រគល់ភារកិច្ចថ្នាក់ដឹកនាំនៅអធិការដ្ឋាននគរបាលស្រុកបវេល​ ខេត្ត​បាត់ដំបង ()

វីដែអូ