ថ្ងៃអង្គារ៍ ទី២២ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ម្ចាស់កាសុីណូពីរកន្លែងអាងមានច្បាប់មានអំណាចខ្លាំងជាងអាជ្ញាធរនឹងសមត្ថកិច្ចខេត្តត្បូងឃ្មុំទៅទៀតហ៊ានបើកឲ្យពលរដ្ឋខ្មែរចូលលេងយ៉ាងអនាធិបតេយ្យ!
Tue,25 August 2020 (Time 07:01 AM)
ដោយ ៖ (ចំនួនអ្នកអាន: 76នាក់)

ខេត្តត្បូងឃ្មុំ៖ ទីតាំងកាសុីណូល្បែងសុីសងប្រជល់មាន់បៀរអាប៉ោងនិងយូគី កំពុងបើកលេងបានយ៉ាងយ៉ាង អនាធិបតេយ្យនៅក្នុងកាស៊ីណូ ពីរកន្លែងគ្មានផ្លាកគ្មានឈ្មោះ ដោយសំអាងមានច្បាប់។

ម្ចាស់កាសុីណូមានឈ្មោះតាលឹមនឹងឈ្មោះតាពេញ ដែលស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

សង្វៀនជល់មាន់ទី១.នៅក្រោយសណ្ឋាគាកាសុីណូឃីងរូស្ទ័រ។

នឹងសង្វៀនជល់មាន់ទី២.នៅក្នុងចំការកៅស៊ូចុះពីផ្លូវជាតិលេខ៨អាប្រហែល១០០មែត្រគ្មានផ្លាកគ្មានឈ្មោះនោះឡើយ។

ដោយពលរដ្ឋខ្មែរចូលលេងល្បែងសុីសងខុសច្បាប់ យ៉ាងអនាធិបតេយ្យ ហើយអាជ្ញាធរមានសមត្ថកិច្ច មិនមានវិធានការបង្ក្រាប។

ដែលកំពុងប្រឆាំងបញ្ជាប្រមុខរាជរដ្ឋាភិបាល នឹង ស ជ ណចេញដោយទីស្តីការគណៈរដ្ឋមន្រ្តីអនុញ្ញាតផ្តល់អាជ្ញាប័ណ្ណឲ្យនោះ។

គួររំលឹកថា ស ជ ណ ដែលចេញដោយទីស្តីការគណៈរដ្ឋមន្រ្តីអនុញ្ញាតផ្តល់អាជ្ញាប័ណ្ណឲ្យបើកមជ្ឈមណ្ឌលកំសាន្តកាសុីណូ រាល់ល្បែងសុីសងគឺដាច់ខាតគ្មានសង្វៀនល្បែងភ្នាល់ជល់មាន់ ឬបក្សីកីឡានោះទេ ម្យ៉ាងទៀតភ្ញៀវខ្មែរ មិនត្រូវបានអនុញ្ញាតឲ្យចូលលេងល្បែងកាសុីណូនោះទេ។

រីឯទីកន្លែងដែលអាចសាងសង់កាសុីណូគឺអាចមានតែតាមច្រកព្រំដែនអន្តរជាតិតែប៉ុណ្ណោះ មិនអនុញ្ញាតឲ្យដាក់ទីតាំងតាមច្រកតំបន់និងច្រករបៀងទេ។

តាមសេចក្តីរាយការណ៍ពីពលរដ្ឋបានឲ្យដឹងថា លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោក បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ កំពុងបណ្តោយឲ្យម្ចាស់កាស៊ីណូទាំងពីរកន្លែងនៅភូមិអន្លង់ជ្រៃ ស្រុកពញាក្រែក ធ្វើអ្វីៗតាមអំពើចិត្តផ្ទុយពីគោលការដែលមានចែងក្នុងច្បាប់អនុញ្ញាតឲ្យកាស៊ីណូ។

ដូច្នេះហើយទើបពលរដ្ឋសូមអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ សូមពិនិត្យឡើងវិញចំពោះម្ចាស់កាស៊ីណូពីរកន្លែងនេះផងទាន ដែលកំពុងបើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងសុីសងប្រជល់មាន់ខុសច្បាប់យ៉ាង អនាធិបតេយ្យជារៀងរាល់ថ្ងៃបែបនេះ។

ប្រភពបន្តរបានឲ្យដឹងថា សម្រាប់ការប្រជល់មាន់១គូៗមានដាក់ដើមទន់ចាប់ពី(២ លានរៀល)ទៅដល់(៣០០០ដុល្លារ)ឯណោះឬច្រើនជាងនេះទៅទៀត
សូមបញ្ជាក់ប្រាប់ថាល្បែងសុីសងប្រជល់មាន់បៀអាប៉ោងនិងយូគី បើកលេងជាទ្រង់ទ្រាយធំតែម្តង។

ពលរដ្ឋបាននាំគ្នាព្រួយបារម្ភយ៉ាងខ្លាំង ទៅករណីកាស៊ីណូលេងល្បែងសុីសងខុសច្បាប់ទាំងពីរកន្លែងនេះ។ អាចធ្វើឲ្យកើតនូូវអំពើចោរកម្មនិងបទល្មើសផ្សេងៗកើតឡើងគួរឲ្យភ័យខ្លាចតែម្តង។
ចុះឯណាទៅ គោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៩ ចំណុចរបស់អាជ្ញាធរមានសមត្ថកិច្ច ។

ជុំវិញរឿងល្បែងសុីសងក្នុងកាសុីណូខាងលើអង្គភាពសារព័ត៌មាន( គេហទំព័រ pcn tv online )មិនអាចសំកាបំភ្លឺពីលោកលោក បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំបានទេនៅព្រឹកថ្ងៃទី២៤ខែសីហាឆ្នាំ២០២០ព្រោះតេមិនចូល។

ប៉ុន្តែលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំនៅព្រឹកថ្ងៃទី២៤ខែសីហាឆ្នាំ២០២០អង្គភាពសារព័ត៌មាន( pcn tv online )ក៍មិនអាចសុំការបកស្រាយបានដែរ។

ជុំវិញពាក់ព័ន្វរឿងកាសុីណូល្បែងជល់មាន់ខាងលើអង្គភាពសារព័ត៌មាន( គេហទំព័រ pcn tv online) រង់ចាំបកស្រាយរឺបំភ្លឺពីខាងអាជ្ញាធរនឹងមន្រ្តីពាក់ពន្វ័រៀងរាល់ម៉ោងធ្វើការ។

ហើយស្របពេលនេះរាជរដ្ឋាភិបាលបម្រាមហាមឃាត់មិនឲ្យមានការជួបជុំ!នៅតាមមូលដ្ឋាននានាដើម្បីទប់ស្កាត់ជំងឺ កូវីដ-១៩ ឲ្យមានប្រសិទ្ធភាពតែផ្ទុយទៅវិញអាជ្ញាធរមានសមត្ថកិច្ចស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ឲ្យកាស៊ីណូទាំងពីរកន្លែងក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ បណ្តោយឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងប្រជល់មាន់ខុសច្បាប់ជួបជុំគ្នាបានយ៉ាងរលូន៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ងួន រតនៈ បាននាំយកសាររំលែកមរណទុក្ខ និងបច្ច័យរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ប្រគល់ជូនដល់ក្រុមគ្រួសារសព ដែលស្លាប់ដោយសារឧបទ្ទវហេតុគ្រោះធម្មជាតិរន្ទះបាញ់ នៅក្នុង ស្រុករុក្ខគិរី ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម លោកជំទាវ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង បាននាំយកទេយ្យទាន ទេយ្យវត្ថុ គ្រឿងឧបរិភោគ និងបច្ច័យប្រគេនជូនព្រះសង្ឃ គង់នៅវត្តស្វាយដង្គំ ភូមិព្រែកឆ្តោ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តបាននាំយកទេយ្យទាន គ្រឿងបរិក្ខា និងបច្ច័យប្រគេនជូនព្រះសង្ឃចំនួន ៣ វត្ត ដែលស្ថិតនៅក្នុងឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់តំណែងស្នងការនគរបាលខេត្តឧត្តរមានជ័យ, ឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងខេត្តសៀមរាប ជំនួសឧត្តមសេនីយ៍ទោ ម៉ែន លី ដែលផ្ទេរទៅកាន់តំណែងជាស្នងការខេត្តកំពង់ធំ ()

ព័ត៌មានគួរចាប់អារម្មណ៍

វរសេនីយ៍ទោ លឹម ពុទ្ធីឡា ប្រគល់ភារកិច្ចថ្នាក់ដឹកនាំនៅអធិការដ្ឋាននគរបាលស្រុកបវេល​ ខេត្ត​បាត់ដំបង ()

វីដែអូ