ថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
មានល្បែងស៊ីសង កើតចោកម្ម អំពើហឹង្សា៖ បនល្បែងស៊ីសងជ្រកក្រោមផ្លាក យីហោ មណ្ឌលកំសាន្ត វ៉ាន់ដា នៅផ្សារទំនើបស្ទឹងមានជ័យថ្មី កំពុងដំណើរយ៉ាងសុខស្រួល
Tue,25 August 2020 (Time 05:01 PM)
ដោយ ៖ (ចំនួនអ្នកអាន: 64នាក់)

ប្រភពពីក្រុមអាជីវករលក់ដូរនៅផ្សារទំនើបស្ទឹងមានជ័យថ្មី នៅជាន់ទី៣ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ បានឲ្យដឹងថា ​ នៅផ្សារស្ទឹងមានជ័យថ្មី មានបើកហ្គេមបាញ់ត្រី និងល្បែងស៊ីសងច្រើនប្រភេទដំណើរការយ៉ាងរលូនដោយមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានមិនចាត់វិធានការទប់ស្កាត់ឡើយ។

ប្រភពបានឲ្យដឹងទៀតថា​ នៅក្រោមយីហោនៅមណ្ឌលកំសាន្ត វ៉ាន់ដា​ ជាន់ទី៣ផ្សារទំនើបស្ទឹងមានជ័យថ្មី ទើបហ្គេមបាញ់ត្រី និងល្បែងស៊ីសងច្រើនប្រភេទអាចដំណើរការយ៉ាងរលូន ហើយមានអ្នកចូលលែងល្បែងយ៉ាងពពាក់ពពូន យ៉ាងគគ្រឹកគគ្រេងដោយមិនខ្លាចឆ្លងជំងឺកូវីដ-១៩ ទាល់តែសោះ។

ប្រជាពលរដ្ឋនៅក្នុងសង្កាត់ស្ទឹងមានជ័យ១ បានអំពាវនាវឲ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ស ថេត​ ស្នងការនគរបាលរាជធានី ចាត់វិធានការបង្ក្រាបល្បែងស៊ីសងដែលជ្រកក្រោមយីហោ មណ្ឌលកំសាន្ត វ៉ាន់ដា ជាបន្ទាន់។ ដោយហេតុថា លោក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ និងលោក ពេជ្រ កែវមុនី អភិបាលខណ្ឌ មិនចាត់វិធានការបង្ក្រាបល្បែងស៊ីសងដែលជ្រកក្រោមយីហោ មណ្ឌលកំសាន្ត វ៉ាន់ដា ទេ ដែលអ្នកខ្លះថា មកពីខ្លាចអំណាចម្ចាស់បនល្បែងនេះ។

ប្រភពខ្លះបានបង្ហើបឲ្យដឹងថា ទំនងម្ចាស់មណ្ឌលកំសាន្ត វ៉ាន់ដា មានខ្នង់បង្អែករឹងមាំទើបមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានមិនហ៊ានប៉ះពាល់ហើយការព្រមានរបស់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាននាពេលកន្លងមកគឺជារឿងឥតន័យ។​

តាមការកត់សម្គាល់របស់ប្រជាពលរដ្ឋក្នុងសង្កាត់ស្ទឹងមានជ័យ១ បានឲ្យដឹងថា​ ដោយសារល្បែងស៊ីសងជ្រកក្រោមយីហោ មណ្ឌលកំសាន្ត វ៉ាន់ដា នៅជាន់ទី៣ ផ្សារស្ទឹងមានជ័យថ្មី នោះហើយទើបក្នុងមូលដ្ឋានពួកគាត់មានអំពើចោរកម្មនិងបទល្មើសផ្សេងៗកើតឡើងយ៉ាងគំហុក។ ដូច្នេះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ស ថេត ស្នងការនគរបាលរាជធានី គួរចាត់វិធានការបង្ក្រាបល្បែងស៊ីសងដែលជ្រកក្រោមយីហោ មណ្ឌលកំសាន្ត វ៉ាន់ដា នេះជាបន្ទាន់ ដើម្បីភូមិ ឃុំ មានសុវត្ថិភាព៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ងួន រតនៈ បាននាំយកសាររំលែកមរណទុក្ខ និងបច្ច័យរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ប្រគល់ជូនដល់ក្រុមគ្រួសារសព ដែលស្លាប់ដោយសារឧបទ្ទវហេតុគ្រោះធម្មជាតិរន្ទះបាញ់ នៅក្នុង ស្រុករុក្ខគិរី ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម លោកជំទាវ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង បាននាំយកទេយ្យទាន ទេយ្យវត្ថុ គ្រឿងឧបរិភោគ និងបច្ច័យប្រគេនជូនព្រះសង្ឃ គង់នៅវត្តស្វាយដង្គំ ភូមិព្រែកឆ្តោ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តបាននាំយកទេយ្យទាន គ្រឿងបរិក្ខា និងបច្ច័យប្រគេនជូនព្រះសង្ឃចំនួន ៣ វត្ត ដែលស្ថិតនៅក្នុងឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់តំណែងស្នងការនគរបាលខេត្តឧត្តរមានជ័យ, ឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងខេត្តសៀមរាប ជំនួសឧត្តមសេនីយ៍ទោ ម៉ែន លី ដែលផ្ទេរទៅកាន់តំណែងជាស្នងការខេត្តកំពង់ធំ ()

ព័ត៌មានគួរចាប់អារម្មណ៍

វរសេនីយ៍ទោ លឹម ពុទ្ធីឡា ប្រគល់ភារកិច្ចថ្នាក់ដឹកនាំនៅអធិការដ្ឋាននគរបាលស្រុកបវេល​ ខេត្ត​បាត់ដំបង ()

វីដែអូ