ថ្ងៃអង្គារ៍ ទី២២ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
មន្ទីរពាណិជកម្ម និងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តចុះត្រួតពិនិត្យទំនិញ និងផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម
Tue,25 August 2020 (Time 04:09 PM)
ដោយ ៖ (ចំនួនអ្នកអាន: 69នាក់)

ខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០នេះ លោក ជ័យ សាមឿន អនុប្រធានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ លោក ម៉ោញ ជី អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្ត និងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តចុះត្រួតពិនិត្យទំនិញ និងផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម និងអនុក្រឹត្យលេខ១៣៣ របស់រាជរដ្ឋាភិបាលស្ដីពីការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារ ស្ថិតនៅផ្សារសែនមនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

លោក ជ័យ សាមឿន បានឱ្យដឹងថា ការចុះត្រួតពិនិត្យទំនិញ និងផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម និង អនុក្រឹត្យ លេខ១៣៣ របស់រាជរដ្ឋាភិបាល ស្ដីពីការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារក និង កុមារ ក្នុងគោលបំណងការពារផលប្រយោជន៍ និងសុខភាពអ្នកប្រើប្រាស់ ផ្ដោតទៅលើទំនិញវេចខ្ចប់ស្រាប់ ជាពិសេស ទំនិញហួលការបរិច្ឆទប្រើប្រាស់ ទំនិញគ្មានសុវត្ថិភាព ឬ លាយសារធាតុគីមីហាមឃាត់ ជាពិសេសផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម និងអនុក្រឹត្យលេខ១៣៣ របស់រាជរដ្ឋាភិបាល ស្ដីពីការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារ។

អនុប្រធានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ជ័យ សាមឿន បានបន្ថែមថា ក្នុងរយៈពេលកន្លងមកនេះ ក្រសួងពាណិជ្ជកម្មសង្កេតឃើញថា ការចរាចរផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារនៅលើទីផ្សារមួយចំនួនមិនទាន់បានអនុវត្តតាមខ្លឹមសារ និងបំពេញកាតព្វកិច្ចរបស់ខ្លួន នៅលើសំបកវេចខ្ចប់ ជាប់នឹងផលិតផលរបស់ខ្លួនដូចជា ការបង្ហាញណែនាំអំពីវិធីប្រើផលិតផលជាភាសាខ្មែរ និងកាលបរិច្ឆេទឲ្យបានត្រឹមត្រូវច្បាស់លាស់នោះទេ។ ជាមួយគ្នានេះដែរ មន្ត្រីជំនាញបាន រកឃើញទំនិញហូសកាលបរិច្ឆេទប្រើប្រាស់ នៅលើចំនីអាហារមួយចំនួន និងម្សៅទឹកដោះគោសម្រាប់ទារក និងកុមារ ចំនួន៧កំប៉ុង ស្មើនឹងជាង៥គីឡូក្រាម។

ទន្ទឹមនិងការចុះត្រួតពិនិត្យទំនិញនេះដែរ មន្ត្រីជំនាញបានធ្វើការណែនាំដល់អាជីវករឱ្យមានការយល់ដឹង និងមានការប្រុងប្រយ័ត្ន ចំពោះទំនិញទាំងឡាយណាដែលមិនមានគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ដូចជា កំប៉ុងកំពិត ប៉ោង ច្រែះស៊ី ទំនិញដែលមានសារធាតុគីមីហាមឃាត់ និងត្រូវរៀបចំទំនិញលក់ដូរទុកដាក់ឲ្យមានសណ្តាប់ធ្នាប់ល្អ និងបានបិទរូបភាពដែលរៀបចំដោយអគ្គនាយកដ្ឋានកាំងកុងត្រូល ជូនដល់អ្នកលក់ និងអ្នកប្រើប្រាស់ឲ្យបានយល់ដឹងពីរូបភាពជាបឋមនូវទំនិញណាដែលគួរប្រើ និងទំនិញណាមិនគួរប្រើប្រាស់៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ងួន រតនៈ បាននាំយកសាររំលែកមរណទុក្ខ និងបច្ច័យរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ប្រគល់ជូនដល់ក្រុមគ្រួសារសព ដែលស្លាប់ដោយសារឧបទ្ទវហេតុគ្រោះធម្មជាតិរន្ទះបាញ់ នៅក្នុង ស្រុករុក្ខគិរី ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម លោកជំទាវ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង បាននាំយកទេយ្យទាន ទេយ្យវត្ថុ គ្រឿងឧបរិភោគ និងបច្ច័យប្រគេនជូនព្រះសង្ឃ គង់នៅវត្តស្វាយដង្គំ ភូមិព្រែកឆ្តោ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តបាននាំយកទេយ្យទាន គ្រឿងបរិក្ខា និងបច្ច័យប្រគេនជូនព្រះសង្ឃចំនួន ៣ វត្ត ដែលស្ថិតនៅក្នុងឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់តំណែងស្នងការនគរបាលខេត្តឧត្តរមានជ័យ, ឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងខេត្តសៀមរាប ជំនួសឧត្តមសេនីយ៍ទោ ម៉ែន លី ដែលផ្ទេរទៅកាន់តំណែងជាស្នងការខេត្តកំពង់ធំ ()

ព័ត៌មានគួរចាប់អារម្មណ៍

វរសេនីយ៍ទោ លឹម ពុទ្ធីឡា ប្រគល់ភារកិច្ចថ្នាក់ដឹកនាំនៅអធិការដ្ឋាននគរបាលស្រុកបវេល​ ខេត្ត​បាត់ដំបង ()

វីដែអូ