ថ្ងៃអង្គារ៍ ទី២២ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លេខាធិការដ្ឋាន គ.ជ.ប ខេត្តបន្ទាយមានជ័យ ផ្សព្វផ្សាយសេចក្តីណែនាំស្តីពី ការផ្តល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០១៩
Mon,24 August 2020 (Time 05:29 PM)
ដោយ ៖ (ចំនួនអ្នកអាន: 80នាក់)

(បន្ទាយមានជ័យ)៖ លេខាធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្តបន្ទាយមានជ័យ បានរៀបចំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការផ្តល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០១៩ ជូនដល់អាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋ។

កិច្ចប្រជុំផ្សព្វផ្សាយនេះ បានធ្វើឡើងក្រោមអធិបតីលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីសំណាក់អភិបាលក្រុង-ស្រុក-មេឃុំ-ចៅសង្កាត់ ទូទាំងខេត្ត តំណាងគណបក្សនយោបាយ អង្កការមិនមែនរដ្ឋាភិបាល និងសមត្ថកិច្ចពាក់ព័ន្ធ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០នេះ។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះលោក អ៊ុ រាត្រី បានឱ្យដឹងថា យោងសេចក្តីសម្រេចលេខ០៤៤ គ.ជ.ប.ស.ស.រ ចុះថ្ងៃទី០៧ ខែមេសាឆ្នាំ២០២០ ស្តីពីការពន្យាពេលនៃដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ និងសេចក្តីណែនាំលេខ០១៤ គ.ជ.ប.ស.ណ.ន ចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ គណៈកម្មការជាតិរៀបចំកាបោះឆ្នោត (គជប) បានណែនាំជាថ្មីដល់លេខាធិការរដ្ឋានរាជធានីខេត្ត រៀបចំការបោះឆ្នោត (លធ.ខប) ត្រូវសហការជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ និងមេភូមិ ក្នុងការចាត់ចែងអនុវត្តការផ្តល់លិខិត អញ្ជើញជូនដល់អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០១៩ ដើម្បីបម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០២០។

លោកអភិបាលខេត្ត បានបន្តថា គោលបំណងនៃការផ្តល់លិខិតអញ្ជើញនេះ ដើម្បីជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតដូចជា៖ ប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០១៩ ដែលបានប្រើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ប្រភេទចាស់ ឬលិខិតបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត ក្នុងការចុះឈ្មោះបោះឆ្នោតកន្លងមក ត្រូវពិនិត្យផ្ទៀងផ្ទាត់ និងមកធ្វើបច្ចុប្បន្នភាព ទិន្នន័យក្នុងបញ្ជីបោះឆ្នោត តាមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទថ្មី ក្នុងអំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០, ប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០១៩ហើយ ដែលមានអត្តសញ្ញាណបណ្ណប្រភេទថ្មី ក្នុងការចុះឈ្មោះបោះឆ្នោតកន្លងមក ត្រូវពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យ របស់ខ្លួនក្នុងបញ្ជីបោះឆ្នោត ឬលិខិតអញ្ជើញអ្នកបោះឆ្នោតប្រសិន បើពិនិត្យឃើញថា មានការកត់ត្រាមិនបានត្រឹមត្រូវស្នើសុំកែតម្រូវក្នុងកំលុងពេល ពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០។

ទន្ទន្ទឹមនឹងនោះលោក អ៊ុ រាត្រី ក៏បានជំរុញដល់គ្រប់អភិបាលស្រុក-ក្រុង ទាំង៩ មេឃុំ ចៅសង្កាត់ ទូទាំងខេត្តត្រូវចូលរួមផ្សព្វផ្សាយណែនាំប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលមានកូនគ្រប់អាយុចុះឈ្មោះបោះឆ្នោត ដើម្បីទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ងួន រតនៈ បាននាំយកសាររំលែកមរណទុក្ខ និងបច្ច័យរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ប្រគល់ជូនដល់ក្រុមគ្រួសារសព ដែលស្លាប់ដោយសារឧបទ្ទវហេតុគ្រោះធម្មជាតិរន្ទះបាញ់ នៅក្នុង ស្រុករុក្ខគិរី ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម លោកជំទាវ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង បាននាំយកទេយ្យទាន ទេយ្យវត្ថុ គ្រឿងឧបរិភោគ និងបច្ច័យប្រគេនជូនព្រះសង្ឃ គង់នៅវត្តស្វាយដង្គំ ភូមិព្រែកឆ្តោ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តបាននាំយកទេយ្យទាន គ្រឿងបរិក្ខា និងបច្ច័យប្រគេនជូនព្រះសង្ឃចំនួន ៣ វត្ត ដែលស្ថិតនៅក្នុងឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់តំណែងស្នងការនគរបាលខេត្តឧត្តរមានជ័យ, ឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងខេត្តសៀមរាប ជំនួសឧត្តមសេនីយ៍ទោ ម៉ែន លី ដែលផ្ទេរទៅកាន់តំណែងជាស្នងការខេត្តកំពង់ធំ ()

ព័ត៌មានគួរចាប់អារម្មណ៍

វរសេនីយ៍ទោ លឹម ពុទ្ធីឡា ប្រគល់ភារកិច្ចថ្នាក់ដឹកនាំនៅអធិការដ្ឋាននគរបាលស្រុកបវេល​ ខេត្ត​បាត់ដំបង ()

វីដែអូ