ថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
មេឈ្មួញឈើខាងលិចទន្លេមេគង្គត្រូវអាវុធហត្ថខេ្តក្រចេះនាំខ្លួនមកសាកសួរ បន្ទាប់ពីប្រើហិង្សាបុកកម្ទេចរថយន្តអ្នកសារព័ត៌មាន
Mon,24 August 2020 (Time 02:05 PM)
ដោយ ៖ (ចំនួនអ្នកអាន: 104នាក់)

ខេត្តក្រចេះ ៖ លោកសម្បត្តិ ដែលជាមេឈ្មួញឈើដ៏ល្បីនៅស្រុកព្រែកប្រសព្វត្រូវបានអាវុធហត្ថខេត្តក្រចេះហៅមកសាកសួរ ពាក់ព័ន្ធប្រើអំពើហិង្សាលើអ្នកកាសែតមួយក្រុមនៅទឹកដីខេត្តកំពង់ចាមព្រំប្រទល់ស្រុកព្រែកប្រសព្វ។

នៅព្រឹកថ្ងៃ២៣ ខែសីហា ឆ្នាំ២០២០ កម្លាំងអាវុធហត្ថខេត្តក្រចេះបានឃាត់ខ្លួនលោកសម្បត្តិ មកសាកសួរ នៅមូលដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ បន្ទាប់ពីប្រើអំពើហិង្សាលើអ្នកសារព័ត៌មាននៅយប់ថ្ងៃ២២ ខែសីហា ឆ្នាំ២០២០ នៅវេលាម៉ោង៤ និង១៥នាទី នៅភូមិទួលស្រឡៅ ឃុំអារកហសត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

បើយោងតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ឡុង យ៉ឹង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តក្រចេះបានឲ្យដឹងថា លោកសម្បត្តិត្រូវបានកម្លាំងអាវុធហត្ថខេត្តក្រចេះហៅមកសាកសួរពិតប្រកដមែន តាមបញ្ជាលោកឧត្ដមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធត្ថខេត្តក្រចេះ បន្ទាប់ពីទទួលពាក្យបណ្ដឹងពីជនរងគ្រោះដែលជាអ្នកសារព័ត៌មាន។ ហើយលោកក៏មិនបានបញ្ជាក់ថា ការហៅលោកសម្បត្តិ មេឈ្មួញឈើមកសាកសួរនេះថា ឃាត់ខ្លួន ឬឃុំខ្លួន ឬយ៉ាងណាទេ ព្រោះមិនមានបទបញ្ជា របស់មេខេត្ត បើចង់ដឹងថា ពាក់ព័ន្ធនឹងបទល្មើសអី សូមទាក់ទងទៅលោកឧត្ថមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការខេត្ត លោកមិនហ៊ានផ្ដល់ព័ត៌មានឲ្យទេ។

សូមបញ្ជាក់ថា ករណីប្រើអំពើហិង្សានេះ គឹពាក់ព័ន្ធនឹងការចរាចរណ៍ឈើចេញពីតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់ នៅស្រុកសំបូរ ខេត្តក្រចេះ ដោយដឹកជញ្ជូនឆ្លងកាត់អង្ក្រងសាប ឆ្ពោះមកផ្លូវបំបែកបៃអន្លូង ស្រុកព្រែកប្រសព្វ ទៅកាន់ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម។

សូមរំលឹកថា លោកសម្បត្តិ រូបនេះ គឺជាមេឈ្មួញឈើដ៏ល្បីល្បាញនៅទឹកដីខាងលិចទន្លេមេគង្គ ដោយប្រើរថយន្ត៤៧០ ពណ៌ត្រេអ៊ី លេខ ខ,ម ដើម្បីរត់ការទំនាក់ទំនងបទល្មើសដឹកជញ្ជូនឈើក្នុងតំបន់ត្រើយម្ខាងទន្លេ។

បើយោងតាមប្រភពច្បាស់ការនៅស្រុកព្រែកប្រសព្វ បានបង្ហើបប្រាប់ថា រថយន្ត៤៧០ នេះគឹជារបស់លោក ហង់ ចាន់ឌី អភិបាលស្រុកព្រែកប្រសព្វ ត្រូវលោកសម្បត្តិជិះរត់ការឈើ។

ប្រភពផ្សេងទៀតបានលួចប្រាប់ដែរថា កន្លងមកលោកសម្បត្តិ តែងតែអួតប្រាប់គេថា គាត់ជាកូនចៅលោកអភិបាលស្រុក ដោយគាត់ឲ្យរត់ជិះ មិនតែប៉ុណ្ណោះ លឹថា ជាក្មួយរបស់លោកអភិបាលស្រុកផងដែរ នេះគ្រាន់តែជាការអួតរបស់លោកសម្បត្តិដើម្បីយកក្រេឌីតក្នុងជំនួញឈើ។

ប្រភពពីសមត្ថកិច្ចបានបង្ហើបដែរថា កន្លងមកគ្មាននណាហ៊ានប៉ះពាល់លោកសម្បត្តិទេ ដោយមានការអន្តរាគមន៍ជាច្រើនរបស់លោក ហង់. ចាន់ឌី. អភិបាលស្រុកព្រែកប្រសព្វ ហើយរហូតចេញក្រដាស់រដ្ឋបាល អោយ លោក កែវ រដ្ឋា ទាហ៊ានស្រុក ហៅអ៊ុង ដឹកជញ្ជូនឈើ ចំនួន៦៥ម៉ែត្រគូប ដើម្បីដឹកសាងសង់ មូលដ្ឋានកងទ័ពស្រុកព្រែកប្រសព្វ ប៉ុន្តែត្រូវបានលោក អ៊ុង យកទៅលក់នៅខេត្តកំពង់ចាម ខុសពីការស្នើរសុំធ្វើលិខិតបន្លំសមត្ថកិច្ច។

ពាក់ព័ន្ធនឹងការឃាត់ខ្លួនហៅសាកសួរ លោកសម្បត្តិ មានរឿងជាច្រើនករណីប្រើប្រាស់អំពើហិង្សា និងបំផ្លាញរថយន្តអ្នកសារព័ត៌មាន។ ដឹកជញ្ជូនបទល្មើសឈើដោយគ្មានច្បាប់អនុញ្ញាត និងប្រើប្រាស់រថយន្ត លេខ ខ,ម ២,៣៧៣២ ពណ៌ត្រេអ៊ី ហើយក្រុមការងារយើងរង់ចាំមើលនៅព្រឹកថ្ងៃ២៤សីហា២០២០ ថា តើលោកសម្បត្តិ ជាប់ពាក់ព័ន្ធពីបទអ្វីខ្លះ ក្នុងរឿងរ៉ាវខាងលើនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ងួន រតនៈ បាននាំយកសាររំលែកមរណទុក្ខ និងបច្ច័យរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ប្រគល់ជូនដល់ក្រុមគ្រួសារសព ដែលស្លាប់ដោយសារឧបទ្ទវហេតុគ្រោះធម្មជាតិរន្ទះបាញ់ នៅក្នុង ស្រុករុក្ខគិរី ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម លោកជំទាវ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង បាននាំយកទេយ្យទាន ទេយ្យវត្ថុ គ្រឿងឧបរិភោគ និងបច្ច័យប្រគេនជូនព្រះសង្ឃ គង់នៅវត្តស្វាយដង្គំ ភូមិព្រែកឆ្តោ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តបាននាំយកទេយ្យទាន គ្រឿងបរិក្ខា និងបច្ច័យប្រគេនជូនព្រះសង្ឃចំនួន ៣ វត្ត ដែលស្ថិតនៅក្នុងឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់តំណែងស្នងការនគរបាលខេត្តឧត្តរមានជ័យ, ឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងខេត្តសៀមរាប ជំនួសឧត្តមសេនីយ៍ទោ ម៉ែន លី ដែលផ្ទេរទៅកាន់តំណែងជាស្នងការខេត្តកំពង់ធំ ()

ព័ត៌មានគួរចាប់អារម្មណ៍

វរសេនីយ៍ទោ លឹម ពុទ្ធីឡា ប្រគល់ភារកិច្ចថ្នាក់ដឹកនាំនៅអធិការដ្ឋាននគរបាលស្រុកបវេល​ ខេត្ត​បាត់ដំបង ()

វីដែអូ