ថ្ងៃអង្គារ៍ ទី២២ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
នាយឧត្តមសេនីយ៍ នេត សាវឿន ស្នើឱ្យបង្កើនការរឹតបន្តឹងបន្ថែមពាក់ព័ន្ធការប្រើប្រាស់ទូរស័ព្ទក្នុងពន្ធនាគារ
Mon,24 August 2020 (Time 02:18 PM)
ដោយ ៖ (ចំនួនអ្នកអាន: 69នាក់)

ភ្នំពេញ ៖ ព្រឹកថ្ងៃចន្ទ ៦កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ជើញជួបប្រជុំជាមួយ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាង អគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានពន្ធនាគារ។

ក្នុងកិច្ចប្រជុំ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានស្នើឱ្យមានការរឹតបន្តឹងបន្ថែមពាក់ព័ន្ធការប្រើប្រាស់ប្រព័ន្ធទូរស័ព្ទក្នុងពន្ធនាគារ ដើម្បីសហការក្នុងការឆែករាល់ទំនាក់ទំនង សេវាខលចេញចូល ម៉ោងពេលវេលា ដើម្បីកម្លាំងជំនាញធ្វើការអន្តរាគមន៍ទាន់ពេល។ លោក នេត សាវឿន បានលើកឡើងថា កម្លាំងជំនាញគ្រប់គ្រងសន្តិសុខ និងបច្ចេកវិទ្យារបស់អគ្គស្នងការនគរបាលជាតិនៅពេលទទួលបានសញ្ញាសំឡេង ដែលគួរឱ្យសង្ស័យចេញពីពន្ធនាគារត្រូវរាយការណ៍ភ្លាមៗទៅកាន់មន្ត្រី នៃនាយកដ្ឋានពន្ធនាគារ ដើម្បីស្វែងរកទីតាំង និងធ្វើការបង្ក្រាបទាន់ពេលវេលា។

ពាក់ព័ន្ធនឹងពេលវេលាម៉ោងសម្រាប់សាកសួរសុខទុក្ខរបស់ក្រុមគ្រួសារសាច់ញាតិអ្នកជាប់ឃុំ ឯកឧត្តមអគ្គស្នងការនគរបាលជាតិ បានគាំទ្រក្នុងការបង្កលក្ខណៈងាយស្រួលជួយសាងសង់បន្ទប់កញ្ចក់ដែលអាចសន្ទនាគ្នាបានតែមិនអាចប៉ះពាល់ដោយផ្ទាល់ និងបានចាត់បញ្ជូនមន្ត្រីជំនាញ ដើម្បីចុះពិនិត្យនិងធ្វើការសាងសង់។ បន្ថែមពីលើនេះឯកឧត្តមបានគាំទ្រ តាមការស្នើរបស់អគ្គនាយកពន្ធនាគារឱ្យមានការចាត់បញ្ជូនអគ្គស្នងការរងមួយរូប ជាតំណាងក្នុងការចូលរួមប្រជុំ ប្រចាំឆមាស ប្រចាំត្រីមាស ប្រចាំឆ្នាំ ដើម្បីទទួលបានផែនការទៅវិញទៅមកយកមកអនុវត្ត។

ក្នុងឱកាសនោះដែរ ឯកឧត្តមអគ្គស្នងការនគរបាលជាតិក៏បានកោតសរសើរគុណសម្បត្តិមន្ត្រីនៃនាយកដ្ឋានពន្ធនាគារក្នុងការឃុំគ្រប់គ្រងការពារពិរុទ្ធជន និងអ្នកទោសបានល្អទាំងការដឹកជញ្ជូន ជម្លៀសអ្នកជាប់ឃុំទាំងនោះមកកាន់សវនាកា និងការផ្លាស់ប្តូរទីតាំងជាដើម ហើយឯកឧត្តមក៏បានគាំទ្រ ក្នុងការស្នើសុំកម្លាំងអន្តរាគមន៍ សម្រាប់ជួយក្នុងពេលវេលាចាំបាច់ណាមួយក្នុងករណីត្រូវបញ្ជូនមេខ្លោ​ង ឧក្រិដ្ឋជន គ្រឿងញៀនពាក់ព័ន្ធ និងបទឧក្រិដ្ឋធំៗជាដើម។

ជាមួយគ្នានោះ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត ក៏បានណែនាំដល់មន្ត្រីពន្ធនាគារនៅតាមខេត្ត សហការជាមួយស្នងការដ្ឋានតាមខេត្តដើម្បីរៀបចំផែនការ ការពារទាំងការពារមណ្ឌលទីតាំងឃុំឃាំង គ្រប់កាលៈទេសៈ រាល់ការសំណូមពរពីពន្ធនាគារ ជាកម្លាំងអន្តរាគមន៍ ជាព័ត៌មាន ដើម្បីឱ្យកម្លាំងនគរបាលជួយអន្តរាគមន៍បានទាន់ពេលវេលា និងត្រូវរាយការណ៍ ដល់អភិបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ងួន រតនៈ បាននាំយកសាររំលែកមរណទុក្ខ និងបច្ច័យរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ប្រគល់ជូនដល់ក្រុមគ្រួសារសព ដែលស្លាប់ដោយសារឧបទ្ទវហេតុគ្រោះធម្មជាតិរន្ទះបាញ់ នៅក្នុង ស្រុករុក្ខគិរី ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម លោកជំទាវ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង បាននាំយកទេយ្យទាន ទេយ្យវត្ថុ គ្រឿងឧបរិភោគ និងបច្ច័យប្រគេនជូនព្រះសង្ឃ គង់នៅវត្តស្វាយដង្គំ ភូមិព្រែកឆ្តោ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តបាននាំយកទេយ្យទាន គ្រឿងបរិក្ខា និងបច្ច័យប្រគេនជូនព្រះសង្ឃចំនួន ៣ វត្ត ដែលស្ថិតនៅក្នុងឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់តំណែងស្នងការនគរបាលខេត្តឧត្តរមានជ័យ, ឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងខេត្តសៀមរាប ជំនួសឧត្តមសេនីយ៍ទោ ម៉ែន លី ដែលផ្ទេរទៅកាន់តំណែងជាស្នងការខេត្តកំពង់ធំ ()

ព័ត៌មានគួរចាប់អារម្មណ៍

វរសេនីយ៍ទោ លឹម ពុទ្ធីឡា ប្រគល់ភារកិច្ចថ្នាក់ដឹកនាំនៅអធិការដ្ឋាននគរបាលស្រុកបវេល​ ខេត្ត​បាត់ដំបង ()

វីដែអូ