ថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាព​ និង​បន្តបំពាក់សំលៀកបំពាក់ជូនប្រជាការពារ
Mon,24 August 2020 (Time 02:14 PM)
ដោយ ៖ (ចំនួនអ្នកអាន: 76នាក់)

ខេត្តកំពង់ធំ ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នារសៀលថ្ងៃអាទិត្យទី២៣​ ខែសីហា ឆ្នាំ២០២០ បានអញ្ជើញទៅបំពាក់សំលៀកបំពាក់ជូនប្រជាការពារចំនួន២៤នាក់ មកពីភូមិចំនួន៤ ក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានលើកឡើងនូវសារ អរគុណសន្តិភាព អរគុណនយោបាយឈ្នះឈ្នះ ដឹងគុណស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ។

លោកបានថ្លែងអំណរគុណ​ចំពោះ​អាជ្ញាធរ​ដែនដី​ ភូមិ​ ឃុំ​ ប្រជាការពារ​ ព្រម​ទាំង​ប្រជាពលរដ្ឋ​ដែល​រួម​គ្នា​អនុវត្តន៍​បាន​ល្អនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុច របស់រាជរដ្ឋាភិបាល​ធ្វើ​ឱ្យភូមិ​ ឃុំ​ធានាបាន​សុខ​សុវត្ថិ​ភាព​ គ្មាន​ចោរលួច​ ចោរប្លន់​ អំពី​ហឹង្សា​ និងគ្មាន​ការ​ប្រេីប្រាសគ្រឿងញៀន​ក្នុងសហគម៍។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានគូសបញ្ជាក់ដល់ប្រជាការពារទាំងអស់ត្រូវអនុវត្តន៍នូវភារកិច្ចសំខាន់ៗមួយចំនួនរួមមាន៖ ត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមតួនាទី និងភារកិច្ចដែលមានចែងនៅក្នុងសៀវភៅគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ដោយ​មិន​ត្រូវ​ប្រើប្រាស់​ឯកសណ្ឋាន​របស់​កង​កម្លាំង​ប្រដាប់​អាវុធ​ឡើយ​, ត្រូវខិតខំចូលរួមសហការជាមួយប៉ុស្តិ៍នគរបាល និង​សមត្ថកិច្ចអាជ្ញាធរដែនដី ដើម្បីការពារសេចក្តីសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងភូមិឃុំរបស់ខ្លួន, ត្រូវ​រួម​គ្នា​ការពារ​សុខភាព​ ទប់ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​មេរោគ​កូវីដ-​១៩​ ដោយ​ត្រូវ​បន្ត​អនុវត្ត​ន៍​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​។

តាមរបាយការណ៍ លោក សូត្រ អ៊ុល មេឃុំបន្ទាយស្ទោង បានបានឱ្យដឹងអំពីសភាពការណ៍ទូទៅនៅក្នុងឃុំ ដែល​កំពុង​មាន​ការអភិវឌ្ឍន៍​ ក្រោម​ម្លប់សន្តិភាព​ ដែលជាការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ សម្រាប់ឃុំបន្ទាយស្ទោង​ ត្រូវបាន​ទទួលចំណាត់ថ្នាក់លេខ១​ជាប់ៗគ្នា​ ក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព នារយៈពេល៤ឆ្នាំកន្លងមកនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ងួន រតនៈ បាននាំយកសាររំលែកមរណទុក្ខ និងបច្ច័យរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ប្រគល់ជូនដល់ក្រុមគ្រួសារសព ដែលស្លាប់ដោយសារឧបទ្ទវហេតុគ្រោះធម្មជាតិរន្ទះបាញ់ នៅក្នុង ស្រុករុក្ខគិរី ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម លោកជំទាវ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង បាននាំយកទេយ្យទាន ទេយ្យវត្ថុ គ្រឿងឧបរិភោគ និងបច្ច័យប្រគេនជូនព្រះសង្ឃ គង់នៅវត្តស្វាយដង្គំ ភូមិព្រែកឆ្តោ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តបាននាំយកទេយ្យទាន គ្រឿងបរិក្ខា និងបច្ច័យប្រគេនជូនព្រះសង្ឃចំនួន ៣ វត្ត ដែលស្ថិតនៅក្នុងឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់តំណែងស្នងការនគរបាលខេត្តឧត្តរមានជ័យ, ឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងខេត្តសៀមរាប ជំនួសឧត្តមសេនីយ៍ទោ ម៉ែន លី ដែលផ្ទេរទៅកាន់តំណែងជាស្នងការខេត្តកំពង់ធំ ()

ព័ត៌មានគួរចាប់អារម្មណ៍

វរសេនីយ៍ទោ លឹម ពុទ្ធីឡា ប្រគល់ភារកិច្ចថ្នាក់ដឹកនាំនៅអធិការដ្ឋាននគរបាលស្រុកបវេល​ ខេត្ត​បាត់ដំបង ()

វីដែអូ