ថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តបន្ទាយមានជ័យ នាំអំណោយចែកជូនប្រជាពលរដ្ឋ ៥០គ្រួសារក្នុង ឃុំសំបួរ ស្រុកមង្គលបុរី
Mon,10 August 2020 (Time 12:29 PM)
ដោយ ៖ (ចំនួនអ្នកអាន: 106នាក់)

(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួមជាមួយសមាជិកព្រឹទ្ធសភា រដ្ឋសភា និងក្រុមការងារខេត្ត ចុះជួយស្រុក អាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត់ស្បៀង និងចាស់ជរាចំនួន ៥០គ្រួសារ នៅក្នុងឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាល លោកអភិបាលខេត្ត រួមជាមួយក្រុមការងារទាំងអស់នៅតែបន្តនាំអំណោយជួយបងប្អូនប្រជាពលរដ្ឋកំពុង
តែជួបនូវការខ្វះខាត។

អភិបាលខេត្តបន្ទាយមានជ័យ និងសមាជិកព្រឹទ្ធសភា រដ្ឋសភា បាននាំអំណោយជូនដល់គ្រួសារក្រីក្រចំនួន៥០គ្រួសារ នៅក្នុងបរិវេណវត្ត ស្រះឈូក ស្ថិតក្នុងឃុំសំបួរ ស្រុកមង្គលបុរីអំណោយទទួលបានក្នុងមួយគ្រួសាររួមមាន៖

*អង្ករ ចំនួន ២០គីឡូក្រាម
*ទឹកត្រី ចំនួន ០១យួរ
*ទឹកស៊ីអ៉ីវ ចំនួន ០១យួរ
*ត្រីខ ចំនួន ០១យួរ
*មី ចំនួន ០១កេះ
*សាប៊ូ ចំនួន ០៤ដុំ
*ក្រមា ០១ និងថវិកា ១០ ០០០ រៀលផងដែរ។

ជាចុងក្រោយ លោកបានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្ន និងការពារឲ្យបានខ្ជាប់ខ្ជួន រាល់បញ្ហា ដើម្បីការពារ ការឆ្លងនូវជំងឺកូវីដ១៩ ក្នុងនោះផងដែរសូមឲ្យបងប្អូន ថែរក្សាសុខភាពព្រោះរដូវនេះជារដូវមានភ្លៀងធ្លាក់៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ងួន រតនៈ បាននាំយកសាររំលែកមរណទុក្ខ និងបច្ច័យរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ប្រគល់ជូនដល់ក្រុមគ្រួសារសព ដែលស្លាប់ដោយសារឧបទ្ទវហេតុគ្រោះធម្មជាតិរន្ទះបាញ់ នៅក្នុង ស្រុករុក្ខគិរី ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម លោកជំទាវ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង បាននាំយកទេយ្យទាន ទេយ្យវត្ថុ គ្រឿងឧបរិភោគ និងបច្ច័យប្រគេនជូនព្រះសង្ឃ គង់នៅវត្តស្វាយដង្គំ ភូមិព្រែកឆ្តោ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តបាននាំយកទេយ្យទាន គ្រឿងបរិក្ខា និងបច្ច័យប្រគេនជូនព្រះសង្ឃចំនួន ៣ វត្ត ដែលស្ថិតនៅក្នុងឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់តំណែងស្នងការនគរបាលខេត្តឧត្តរមានជ័យ, ឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងខេត្តសៀមរាប ជំនួសឧត្តមសេនីយ៍ទោ ម៉ែន លី ដែលផ្ទេរទៅកាន់តំណែងជាស្នងការខេត្តកំពង់ធំ ()

ព័ត៌មានគួរចាប់អារម្មណ៍

វរសេនីយ៍ទោ លឹម ពុទ្ធីឡា ប្រគល់ភារកិច្ចថ្នាក់ដឹកនាំនៅអធិការដ្ឋាននគរបាលស្រុកបវេល​ ខេត្ត​បាត់ដំបង ()

វីដែអូ