ថ្ងៃសៅរ៍ ទី០៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោក អ៊ុយ សុធាវី ដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំខែកុម្ភៈ ឆ្នាំ២០២០ នៅសាលាខេត្តបាត់ដំបង
Fri,06 March 2020 (Time 07:42 PM)
ដោយ ៖ (ចំនួនអ្នកអាន: 76នាក់)

រសៀលថ្ងៃសុក្រ ១៣កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ លោក អ៊ុយ សុធាវី អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំខែកុម្ភៈ ឆ្នាំ២០២០ នៅសាលាខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពី លោកនាយករងរដ្ឋបាលខេត្ត លោកប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកនាយកទីចាត់ការ ប្រធាន អនប្រធាន អង្គភាព ចំណុះរដ្ឋបាលខេត្ត និងអស់លោក លោកស្រីពាក់ព័ន្ធមួយចំនួនទៀត។លោក អ៊ុយ សុធាវី បានចាត់អញ្ជើញលោក ហ៊ី សេង ប្រធានការិយាល័យសរុប និងព័ត៌មាន អាននូវសេចក្តីព្រាងរបាយការណ៍សង្ខេបស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត។បន្ទាប់ពីលោក ហ៊ី សេង អានរបាយការណ៍សង្ខេបរួចមក លោកប្រធាន អនុប្រធាន និងតំណាងមន្ទីរ អង្គភាព បានចូលរួមមតិយោបល់កែសម្រួលទិន្នន័យ និងខ្លឹមសារមួយចំនួនផងដែរ។សូមជម្រាបជូនថា រដ្ឋបាលខេត្តបាត់ដំបង បានធ្វើការប្រជុំគណៈអភិបាលខេត្ត ដើម្បីពិនិត្យសេចក្តីព្រាងរបាយការណ៍ប្រចាំខែកុម្ភៈ មុននឹងដាក់ឆ្លងកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត ធ្វើការពិនិត្យ និងអនុម័តផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ទោ​ អ៊ុ​ច​ សុ​ខុន​ បរិច្ចាគ​ប្រាក់បៀវត្សរ៍​រយៈពេល​០៦​ខែ​ ជូន​ដល់​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជម្ងឺ​ Covid​ -19 ()

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គស្នងការនគរបាលជាតិបញ្ជាឱ្យកងកម្លាំងតាមដានដើម្បីទប់ស្កាត់ការប្រមូលផ្តុំក្នុងពិធីបុណ្យចូលឆ្នាំ បញ្ជៀសការរីករាលដាលជំងឺកូវីដ-១៩​ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានសាលាដំបូងរាជធានីភ្នំពេញ ប្រកាសបរិច្ចាគប្រាក់បៀវត្ស៥០% រយៈពេល៩ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ()

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហត្ថរាជធានីភ្នំពេញ បង្កើនការការពារជំងឺឆ្លងកូវីឌ-១៩ បន្ថែមលើផែនការដែលបានដាក់ចេញ! ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តបាត់ដំបង យកម៉ាស អាល់កុល ថវិកាចែកជូនសមត្ថកិច្ចនៅតាមព្រំដែនខ្មែរ-ថៃ និងអប់រំពលករឆ្លងដែនមកពីប្រថៃ ឱ្យយល់ច្បាស់ពីវិធានការការពារ វីរុស COVID-19 ()

វីដែអូ