ថ្ងៃសៅរ៍ ទី០៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋមន្ត្រីទេសចរណ៍ និងអភិបាលខេត្តបាត់ដំបងដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយពីការងាររៀបចំបុណ្យទន្លេឆ្នាំ២០២០
Mon,02 March 2020 (Time 01:19 PM)
ដោយ ៖ (ចំនួនអ្នកអាន: 98នាក់)

ខេត្តបាត់ដំបង ៖ នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០នេះ នៅសាលាខេត្តបាត់ដំបង លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយអំពីការងារត្រៀមរៀបចំបុណ្យទន្លេលើកទី៦ ឆ្នាំ២០២០ នៅខេត្តបាត់ដំបង។

ពិធីបុណ្យទន្លេលើកទី៦នេះ នឹងមានរយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី ១៣ ១៤ ១៥ ខែមីនា ឆ្នាំ២០២០ ដែលក្នុងនោះ នឹងមានរៀបចំជាព្រឹត្តិការណ៍មុនពិធី (Pre Event) និងសកម្មភាពជាច្រើន រួមមាន ៖
សិក្ខាសាលាស្តីពីការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ (ថ្ងៃទី ១២ មីនា ២០២០)។ ពិធីបួងសួង និងក្រុងពាលី (ថ្ងៃទី ១២ មីនា ២០២០)។ កីឡាជិះកង់កម្សាន្ត ១០គម។ រត់ប្រណាំងកំសាន្ត។ ពិធីដាំដើមឈើ។ ការប្រកួតកីឡាបាល់ទាត់ បាល់ទះមិត្តភាព។ កីឡាប៉េតង់។ ប្រដាល់គុណខ្មែរអន្តរជាតិ។ កីឡាចំបាប់បុរាណ។ កីឡាទាញព្រាត់។ ការតាំងពិព័រណ៍កសិទេសចរណ៍ ផលិតផលសហគ្រាសធុនតូច និងមធ្យម ផលិតផលបរទេស។ មហោស្រពម្ហូបអាហារ និងភេសជ្ជៈ។ ការសំដែងទស្សនីយភាពសិល្បៈវប្បធម៌ និងការប្រគំតន្ត្រី។ ការបាញ់កាំជ្រួចអបអរសាទរបុណ្យទន្លេ។

គួរកត់សំគាល់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកបុណ្យទន្លេលើកទី៦ នៅខេត្តបាត់ដំបងនេះ នាថ្ងៃទី ១៤ មីនា ឆ្នាំ២០២០ ខាងមុខនេះ។

សូមជម្រាបជូនថា ពិធីបុណ្យ​ទន្លេត្រូវបានកំណត់ដោយ​អនុក្រឹត្យ​លេខ ​​​​២៦៥ អនក្រ.បក ចុះថ្ងៃទី​០១ ខែតុលា ឆ្នាំ២០១៤ ក្នុង​គោល​បំណង​បង្កើតព្រឹត្តិការណ៍ទេសចរណ៍សម្រាប់ខេត្តជាប់ដងទន្លេ ​ពិសេស​រួម​​ចំណែកដល់ការជំរុញ និង​អភិវឌ្ឍតំបន់​តាមដងទន្លេ​កម្ពុជាឲ្យ​ក្លាយ​ជា​ប៉ូល​ទេសចរណ៍ដ៏ទាក់ទាញ ​ស្របតាម​យុទ្ធសាស្ត្រពិពិធកម្ម​ផលិតផល​ទេសចរណ៍​​របស់រាជរដ្ឋាភិបាល លើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ និងបំផុសមហាជនក្នុងការអភិរក្សធនធានធម្មជាតិតាមដងទន្លេ ព្រមទាំងជំរុញការតភ្ជាប់ និងពង្រឹងភាពជាដៃគូជាមួយប្រទេសជាមិត្ត។

ព្រមជាមួយ​នេះ ពិធីបុណ្យ​ទន្លេក៏ជាឱកាសដ៏ប្រសើរដើម្បី​ជំរុញ​ឲ្យគ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម​ក្នុង​ចលនា​ប្រឡង​ប្រណាំង ទីក្រុង​ស្អាត រមណីយដ្ឋានស្អាត សេវាល្អ​​ និងបដិសណ្ឋារកិច្ចល្អ ការប្រលងប្រណាំងទីក្រុងស្អាតកម្ពុជា និងការប្រលងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ាន ការអភិវឌ្ឍផលិតផលទេសចរណ៍តាមដងទន្លេ (River-based Tourism) ជាពិសេសការអភិវឌ្ឍនាវាទេសចរណ៍តាមដងទន្លេមេគង្គតាមស្តង់ដាអាស៊ាន (ASEAN Mekong River Cruise Standard) និងការអប់រំ​យល់ដឹង​ជា​សាធារណៈ​ដល់​​ប្រជា​ពលរដ្ធមូលដ្ឋានអំពី​សារៈប្រយោជន៍​នៃ​ធនធានតាមដង​ទន្លេ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ទោ​ អ៊ុ​ច​ សុ​ខុន​ បរិច្ចាគ​ប្រាក់បៀវត្សរ៍​រយៈពេល​០៦​ខែ​ ជូន​ដល់​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជម្ងឺ​ Covid​ -19 ()

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គស្នងការនគរបាលជាតិបញ្ជាឱ្យកងកម្លាំងតាមដានដើម្បីទប់ស្កាត់ការប្រមូលផ្តុំក្នុងពិធីបុណ្យចូលឆ្នាំ បញ្ជៀសការរីករាលដាលជំងឺកូវីដ-១៩​ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានសាលាដំបូងរាជធានីភ្នំពេញ ប្រកាសបរិច្ចាគប្រាក់បៀវត្ស៥០% រយៈពេល៩ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ()

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហត្ថរាជធានីភ្នំពេញ បង្កើនការការពារជំងឺឆ្លងកូវីឌ-១៩ បន្ថែមលើផែនការដែលបានដាក់ចេញ! ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តបាត់ដំបង យកម៉ាស អាល់កុល ថវិកាចែកជូនសមត្ថកិច្ចនៅតាមព្រំដែនខ្មែរ-ថៃ និងអប់រំពលករឆ្លងដែនមកពីប្រថៃ ឱ្យយល់ច្បាស់ពីវិធានការការពារ វីរុស COVID-19 ()

វីដែអូ