ថ្ងៃសៅរ៍ ទី០៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឧត្តមសេនីយ៍ទោ​ អ៊ុច​ សុខុន​ នឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកផ្សព្វផ្សាយព័ត៌មានក្លែង​ក្លាយ
Fri,20 March 2020 (Time 07:24 AM)
ដោយ ៖ (ចំនួនអ្នកអាន: 72នាក់)

ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋានន​គរបាលខេត្តបាត់ដំបង​ សូមជម្រាបជូនសាធារ​ណ:​ជន​ជាពិសេសអ្នកប្រេីប្រាស់បណ្តាញសង្គមបានជ្រាបថា​ ក្នុងប៉ុន្មានថ្ងៃនេះ​ ស្នងការដ្ឋាន​នគរ​បាលខេត្តបាត់ដំបង​កត់សម្គាល់ឃេីញ​ថាមាន អ្នកប្រេីប្រាស់បណ្តាញសង្គមមួយចំនួនបាននិងកំពុងធ្វេីការផ្សព្វផ្សាយនូវព័ត៌មានមិនពិតទាក់ទង​នឹងករណីឆ្លងវីរ៉ូសCOVID-19 នៅក្នុងមូលដ្ឋានខ្លះក្នុងខេត្តបាត់ដំបង​ ដែលព័ត៌មានទាំងនោះគឺជាព័ត៌មាន(ក្លែងក្លាយ)​ឬព័ត៌មានដែលចេញពី​ប្រភព(មិនផ្លូវការ)បានប្រឌិតឡេីងនិងធ្វេីការផ្សព្វផ្សាយចែករំលែកក្នុងហេតុផលបង្កនូវការ​ភ័យខ្លាច​ និងបង្កភាពចលាចលនៅក្នុងមូល​ដ្ឋាន។

ផ្អែកលេីស្ថានភាពបែបនេះស្នងការ​នៃ​ស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង​ និងចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកប្រេីប្រាស់បណ្តាញសង្គមឬបុគ្គលណាដែលធ្វេីការផ្សព្វផ្សាយ​(Poste)ឬ​ចែក​រំលែក(Share)នូវរាល់ព័ត៌មាន(​ក្លែងក្លាយ)​ជាហេតុនាំបង្កឲ្យមានការភាន់ច្រឡំ​ បង្កឲ្យមាន​ការភ័យខ្លាច​ ឬចលាចលនៅក្នុងមូលដ្ឋាន។

ជាមួយនេះក៏សូមធ្វេីការអំពាវនាវចំ​ពោះប្រជា​ពល​រដ្ឋទូទៅជាពិសេសអ្នក​ប្រេីប្រាស់បណ្តាញសង្គមមេត្តាចូលរួមលុបបំបាត់នូវរាល់ព័ត៌​មាន(​ក្លែ​ង​ក្លាយ)ពិសេសករណីទាក់ទងជាមួយជម្ងឺឆ្លងវីរ៉ូ​ស​COVID-19នេះ​សូមអរគុណ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ទោ​ អ៊ុ​ច​ សុ​ខុន​ បរិច្ចាគ​ប្រាក់បៀវត្សរ៍​រយៈពេល​០៦​ខែ​ ជូន​ដល់​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជម្ងឺ​ Covid​ -19 ()

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គស្នងការនគរបាលជាតិបញ្ជាឱ្យកងកម្លាំងតាមដានដើម្បីទប់ស្កាត់ការប្រមូលផ្តុំក្នុងពិធីបុណ្យចូលឆ្នាំ បញ្ជៀសការរីករាលដាលជំងឺកូវីដ-១៩​ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានសាលាដំបូងរាជធានីភ្នំពេញ ប្រកាសបរិច្ចាគប្រាក់បៀវត្ស៥០% រយៈពេល៩ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ()

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហត្ថរាជធានីភ្នំពេញ បង្កើនការការពារជំងឺឆ្លងកូវីឌ-១៩ បន្ថែមលើផែនការដែលបានដាក់ចេញ! ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តបាត់ដំបង យកម៉ាស អាល់កុល ថវិកាចែកជូនសមត្ថកិច្ចនៅតាមព្រំដែនខ្មែរ-ថៃ និងអប់រំពលករឆ្លងដែនមកពីប្រថៃ ឱ្យយល់ច្បាស់ពីវិធានការការពារ វីរុស COVID-19 ()

វីដែអូ