ថ្ងៃសៅរ៍ ទី០៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តម ងួន រតនៈ អញ្ជើញសំណេះសំណាល សួរសុខទុក្ខជាមួយក្រុមគ្រូពេទ្យ និងបងប្អូនប្រជាពលរដ្ឋដែលមានវិជ្ជមានវីរុសកូវីដ១៩ ដែលកំពុងសម្រាកព្យាបាល និងដាក់នៅបន្ទប់ដោយឡែក នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង
Fri,20 March 2020 (Time 12:33 PM)
ដោយ ៖ (ចំនួនអ្នកអាន: 61នាក់)

ព្រឹកថ្ងៃសុក្រ ១២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៦៣ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំងថ្នាក់ដឹកនាំខេត្ត បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខជាមួយក្រុមគ្រូពេទ្យ និងបងប្អូនប្រជាពលរដ្ឋដែលមានវិជ្ជមានវីរុសកូវីដ១៩ ដែលកំពុងសម្រាកព្យាបាល ដាក់នៅបន្ទប់ដោយឡែក នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។

ក្នុងនោះ ឯកឧត្តម អភិបាល នៃគនណៈអភិបាលខេត្ត ក៏បានអញ្ជើញពិនិត្យមើលការរៀបចំត្រៀមបម្រុង បន្ទប់ និងគ្រែបន្ថែម ក្នុងករណីប្រសិនបើមាន អ្នកផ្ទុកវីរុសកូវីដ១៩ បន្តទៀត ។

ឯកឧត្តម អភិបាល នៃគណៈគអភិបាលខេត្ត បានប្រគល់ថវិកាចំនួន២០,៨០០,០០០ រៀល ដែលជាមូលនិធិក្នុងការចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩ ដោយបានពីការចូលរួមពីសប្បុរសជន អាជីវករនានា ផ្តល់ជូនដល់ក្រុមគ្រូពេទ្យ និងបងប្អូនប្រជាពលរដ្ឋដែលមានវិជ្ជមានវីរុសកូវីដ១៩ សម្រាប់ប្រើប្រាស់ទៅតាមការចំបាច់។

លោក គឹម ហួត ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត និងជាអ្នកផ្តួចផ្តើមឲ្យមានមូលនិធិនេះឡើង បានមានប្រសាសន៍ថា លោកនឹងបន្តមូលនិធិនេះ និងគៀគរពីសប្បុរសជននានា ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលជម្ងឺវីរុសកូវីដ១៩ នេះបន្តទៀត។

សូមជម្រាបផងដែរថា តាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល គិតត្រឹម ថ្ងៃ១៩ ខែមីនា ឆ្នាំ២០២០ ម្សិលមិញ ករណីវិជ្ជមានវីរុសកូវីដ១៩ សរុបទាំងអស់មានចំនួន ៤៧នាក់ ស្រី០២នាក់ ក្នុងនោះខេត្តបាត់ដំបង មានចំនួន ០៦នាក់ ។

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ទោ​ អ៊ុ​ច​ សុ​ខុន​ បរិច្ចាគ​ប្រាក់បៀវត្សរ៍​រយៈពេល​០៦​ខែ​ ជូន​ដល់​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជម្ងឺ​ Covid​ -19 ()

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គស្នងការនគរបាលជាតិបញ្ជាឱ្យកងកម្លាំងតាមដានដើម្បីទប់ស្កាត់ការប្រមូលផ្តុំក្នុងពិធីបុណ្យចូលឆ្នាំ បញ្ជៀសការរីករាលដាលជំងឺកូវីដ-១៩​ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានសាលាដំបូងរាជធានីភ្នំពេញ ប្រកាសបរិច្ចាគប្រាក់បៀវត្ស៥០% រយៈពេល៩ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ()

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហត្ថរាជធានីភ្នំពេញ បង្កើនការការពារជំងឺឆ្លងកូវីឌ-១៩ បន្ថែមលើផែនការដែលបានដាក់ចេញ! ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តបាត់ដំបង យកម៉ាស អាល់កុល ថវិកាចែកជូនសមត្ថកិច្ចនៅតាមព្រំដែនខ្មែរ-ថៃ និងអប់រំពលករឆ្លងដែនមកពីប្រថៃ ឱ្យយល់ច្បាស់ពីវិធានការការពារ វីរុស COVID-19 ()

វីដែអូ