ពីថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៣និង៣០នាទីក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាត ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង និងដោយបានការសម្របសម្រួលលេីនីតិវិធីពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារគ្រឿងញៀន ដឹកនាំមន្រ្តីការិយាល័យជំនាញបង្រ្កាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន០១ករណីនៅក្នុងក្រុងបាត់ដំបង ដោយធ្វេីការឃាត់ខ្លួនជនសង័្សយចំនួន០៣នាក់ក្នុងបទល្មេីសជាក់ស្តែង ក្នុងនោះគឺ៖១-ឈ្មោះទូច សារុំ ភេទប្រុសអាយុ ៥៩ឆ្នំា រស់នៅភូមិដេីមជ្រៃ ឃុំអូរស្មាច់ ស្រុកសំរោង ខេត្តឧត្តរមានជ័យ។ ២-ឈ្មោះសន សារ៉ាត ហៅហេីមហៅរម្យភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិដេីមកូវ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ៣-ឈ្មោះ ហ៊ាង ហូយភេទប្រុស អាយុ ៤៧ឆ្នំារស់នៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ វត្ថុតាងចាប់យករួមមាន៖-ថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកកចំនួន០៥ថង់មានទម្ងន់០៥គីឡូក្រាម។ -ទូរស័ព្ទដៃចំនួន០១គ្រឿងពេលនេះនគរបាលការិយាល័យជំនាញកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងដេីម្បីចាត់ការតាមផ្លូវច្បាប់៕
ព័ត៌មានគួរចាប់អារម្មណ៍
អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យទីតាំងឈូសឆាយបើកផ្លូវចូលទៅទីតាំងដីគ្រោងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកតាលោសែនជ័យ និងទីតាំងដីបម្រុងទុករបស់រដ្ឋ ដែលគ្រោងនឹងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកភ្នំក្រវាញ ()
នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()
ឧត្តមសេនីយ៍ឯក ចាប ភក្តី និងឧត្តមសេនីយ៍ឯក កែវ ធី ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()
រដ្ឋមន្ត្រីទេសចរណ៍ ៖ ភ្ញៀវទេសចរអាចដើរកម្សាន្តបានក្នុងឱកាសឆ្លងឆ្នាំសកល តែត្រូវអនុវត្តតាមវិធានសុវត្ថិភាពដាច់ខាត ()
ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ អបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()
វីដែអូ