ថ្ងៃអង្គារ៍ ទី១៩ ខែមករា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋបាលខេត្តបន្ទាយមានជ័យ ផ្តល់អំណោយឧបត្ថម្ភដល់កងកម្លាំងប្រតិបត្តិការប្រយុទ្ធជំងឺកូវីដ១៩
Sat,26 December 2020 (Time 10:27 AM)
ដោយ ៖ (ចំនួនអ្នកអាន: 56នាក់)

ថ្ងៃសៅរទី២៦ ខែធ្នូ ឆ្នាំ២០២០នេះ ក្នុងនាមគណៈបញ្ជាការឯកភាពខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និង ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត បានផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគ និង ថវិកាជូនដល់កងកម្លាំងប្រដាប់អាវុធក្នុងខេត្ត ដែលបានបំពេញភារៈកិច្ចទាំងថ្ងៃយប់ក្នុងកិច្ចប្រតិបត្តិការចូលរួមយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ១៩ ពិសេសអនុវត្តន៍នូវបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្វើយ៉ាងណាកាត់ផ្តាច់ និងទប់ស្កាត់ឲ្យខានតែបានការចម្លងចូលក្នុងសហគមន៍។

អំណោយឧបត្ថម្ភរួមាន:
១.ទិសភូមិភាគជួរមុខ អង្ករ ២០០០ គីឡូក្រាម ,មី ៣កេសធំ,ទឹកស៊ីអុីវ២០យួរ,ទឹកត្រី២០យួរ និងថវិកា ៣ ០០០ ០០០រៀល
២.ស្នងការដ្ឋាននគរបាលខេត្ត អង្ករ ២០០០ គីឡូក្រាម ,មី ៣កេសធំ,ទឹកស៊ីអុីវ២០យួរ,ទឹកត្រី២០យួរ និងថវិកា ៨ ០០០ ០០០រៀល
៣.កងរាជអាវុធហត្ថខេត្ត អង្ករ ២០០០ គីឡូក្រាម ,មី ៣កេសធំ,ទឹកស៊ីអុីវ២០យួរ,ទឹកត្រី២០យួរ និងថវិកា ៦ ០០០ ០០០រៀល
៤.តំបន់ប្រតិបត្តិការសឹករងខេត្ត អង្ករ ២០០០ គីឡូក្រាម ,មី ៣កេសធំ,ទឹកស៊ីអុីវ២០យួរ,ទឹកត្រី២០យួរ និងថវិកា ៦ ០០០ ០០០រៀល
៥.កងពលតូចថ្មើរជើងលេខ៥១ អង្ករ ២០០០ គីឡូក្រាម ,មី ៣កេសធំ,ទឹកស៊ីអុីវ២០យួរ,ទឹកត្រី២០យួរ និងថវិកា ៨ ០០០ ០០០រៀល
៦.វរៈសេនាតូចលេខ៥០៣ អង្ករ ២០០០ គីឡូក្រាម ,មី ៣កេសធំ,ទឹកស៊ីអុីវ២០យួរ,ទឹកត្រី២០យួរ និងថវិកា ៣ ០០០ ០០០រៀល។

អភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុំ រាត្រី បានជំរុញដល់អាជ្ញាធរ សមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រូវពង្រឹងបង្កើនការយក ចិត្តទុកដាក់ ថែមទៀតក្នុងការគ្រប់គ្រងប្រជាពលរដ្ឋចេញចូលឆ្លងដែន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺ កូវីដ១៩ ខណៈដែលជំងឺដ៏កាចសាហាវនេះកំពុងតែផ្ទុះឡើងយ៉ាងខ្លាំងក្នុងសហគមន៍ ក្នុងខេត្តមួយចំនួនរបស់ប្រទេសថៃនោះ៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យទីតាំងឈូសឆាយបើកផ្លូវចូលទៅទីតាំងដីគ្រោងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកតាលោសែនជ័យ និងទីតាំងដីបម្រុងទុករបស់រដ្ឋ ដែលគ្រោងនឹងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកភ្នំក្រវាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ឯក ចាប ភក្តី និងឧត្តមសេនីយ៍ឯក កែវ ធី ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍ ៖ ភ្ញៀវទេសចរអាចដើរកម្សាន្តបានក្នុងឱកាសឆ្លងឆ្នាំសកល តែត្រូវអនុវត្តតាមវិធានសុវត្ថិភាពដាច់ខាត ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ អបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

វីដែអូ