ថ្ងៃច័ន្ទ ទី២៥ ខែមករា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អាជ្ញាធរស្រុកព្រៃនប់ជូនដំណឹងពីការឈូសឆាយដីនៃគម្រោងសាងសង់ផ្លូវល្បឿនលឿននៅភូមិពូធឿង និងភូមិចំណោតរាម ឃុំបិតត្រាំង
Fri,25 December 2020 (Time 10:03 AM)
ដោយ ៖ (ចំនួនអ្នកអាន: 56នាក់)

ខេត្តព្រះសីហនុ ៖ រដ្ឋបាលស្រុកព្រៃនប់បានចេញសេចក្តីជូនដំណឹងពីការឈូសឆាយដីនៃគម្រោងសាងសង់ផ្លូវល្បឿនលឿនដែលស្ថិតនៅភូមិពូធឿង និងភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

រដ្ឋបាលស្រុកព្រៃនប់ សូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋចំនួន៤៩គ្រួសារ (ដូចក្នុងបញ្ជីឈ្មោះជូនភ្ជាប់) ដែលចូលទន្ទ្រានកាន់កាប់ដីគម្របព្រៃឈើឆ្នាំ២០០២ ហើយទីតាំងដីស្ថិតក្នុងគម្រោងស្ថាបនាផ្លូវល្បឿនលឿន ក្នុងភូមិពូធឿង និងភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឱ្យបានជ្រាបថា ដើម្បីឱ្យក្រុមហ៊ុនស្ថាបនាផ្លូវអាចដំណើការសាងសង់ផ្លូវល្បឿនលឿនបានរួចរាល់ជាស្ថាពរតាមផែនការ សូមលោក លោកស្រី ធ្វើការរុះរើរបង ដំណាំ សម្ភារ ឬសំណង់ផ្សេងៗចេញពីទីតាំងដីដោយខ្លួនឯង ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ជាកំហិត។

ក្នុងករណីលោក លោកស្រី ដែលមានការប៉ះពាល់មិនអនុវត្តតាមសេចក្តីជូនដំណឹងនេះ រដ្ឋបាលស្រុកនឹងចាត់វិធានការរុះរើទីតាំងដែលមានផលប៉ះពាល់ទាំងនោះចេញ ដោយមិនទទួលខុសត្រូវលើការខូចខាត ឬបាត់បង់ទ្រព្យសម្បត្តិរបស់លោក លោកស្រីឡើយ។

រដ្ឋបាលស្រុកព្រៃនប់ សង្ឃឹមលើស្មារតីយោគយល់អធ្យាស្រ័យរបស់លោក លោកស្រី និងសូមចូលរួមសហការ ដើម្បីឱ្យគម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ទទួលបានជោគជ័យ៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យទីតាំងឈូសឆាយបើកផ្លូវចូលទៅទីតាំងដីគ្រោងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកតាលោសែនជ័យ និងទីតាំងដីបម្រុងទុករបស់រដ្ឋ ដែលគ្រោងនឹងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកភ្នំក្រវាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ឯក ចាប ភក្តី និងឧត្តមសេនីយ៍ឯក កែវ ធី ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍ ៖ ភ្ញៀវទេសចរអាចដើរកម្សាន្តបានក្នុងឱកាសឆ្លងឆ្នាំសកល តែត្រូវអនុវត្តតាមវិធានសុវត្ថិភាពដាច់ខាត ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ អបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

វីដែអូ