ថ្ងៃអង្គារ៍ ទី១៩ ខែមករា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុអំណោយជាម៉ាស៊ីន និងទឹកសម្លាប់មេរោគពីក្រុមហ៊ុន ឆាយ វ៉ាង គ្រុប
Thu,24 December 2020 (Time 03:57 PM)
ដោយ ៖ (ចំនួនអ្នកអាន: 42នាក់)

ខេត្តព្រះសីហនុ ៖ លោក ម៉ុល សុធា តំណាងលោកឧកញ៉ា តាំង គួង បាននាំយកអំណោយជាម៉ាស៊ីន និងទឹកសម្លាប់មេរោគ ម៉ាក SAKKIN ដែលជាផលិតផលរបស់ប្រទេសជប៉ុនជូនដល់ឯកឧត្តម ឧត្តមសេនីយ៍ទោ ជូន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុដើម្បីប្រើប្រាស់សម្រាប់ការពារមេរោគកូវីដ-១៩ នៅក្នុងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ខណៈដែលពិធីប្រគល់ និងទទួលអំណោយនេះធ្វើឡើងកាលពីរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០។

សូមបញ្ជាក់ថា នៅប៉ុន្មានថ្ងៃមុនផងដែរ លោកឧកញ៉ា តាំង គួង អគ្គនាយកក្រុមហ៊ុន ឆាយ វ៉ាង គ្រុប បានបរិច្ចាគថវិកាចំនួន៥០០០ដុល្លារ តាមរយៈឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមក្នុងការទិញវ៉ាក់សាំងកូវីដ-១៩ បន្ទាប់ពីសម្តេចតេជោបានប្រកាសការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ជូនដល់បងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងជំហានដំបូងគឺចំនួន ១លានដូស ដើម្បីចាក់ជូនដល់បងប្អូនប្រជាពលរដ្ឋប្រមាណ៥០ម៉ឺននាក់។

លោកឧកញ៉ា តាំង គួង អគ្គនាយកក្រុមហ៊ុន ឆាយ វ៉ាង គ្រុបក្នុងការបរិច្ចាគថវិកាផ្ទាល់ខ្លួនរបស់លោកឧកញ៉ា និងក្រុមគ្រួសារក្នុងស្មារតីសាមគ្គីភាពវប្បធម៌នៃការចែករំលែកក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ-១៩ ហើយក្នុងនាមលោកឧកញ៉ាតែងតែចូលរួមចំណែកជាថវិកាជួយដល់កិច្ចការងារសង្គម ក៏ដូចជាបងប្អូនប្រជាពលរដ្ឋរងគ្រោះផ្សេងៗផងដែរ ហើយនៅរាល់ពេលរាជរដ្ឋាភិបាលជួបការលំបាកលោកឧកញ៉ា និងក្រុមគ្រួសារតែងតែធ្វើការបរិច្ចាគទានជាដើម។

ជាមួយគ្នានោះលោកឧកញ៉ាសុំឱ្យក្រុមគ្រួសារបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ការចម្លងក្នុងសហគមន៍ លើកកម្ពស់ការផ្លាស់ប្តូរទម្លាប់អនាម័យពីអវិជ្ជមាន ទៅវិជ្ជមាន ត្រូវបន្តជានិច្ចយកចិត្តទុកដាក់ខ្ពស់ និងត្រូវមានអនាម័យជាប្រចាំ ដោយលាងសំអាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ ឬអាល់កុលហ្សែល ហើយប្រសិនបើចេញទៅទីសាធារណៈ ត្រូវពាក់ម៉ាស់ ឬក្រមាឲ្យបានជាប់ជានិច្ច និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យត្រឹមត្រូវផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យទីតាំងឈូសឆាយបើកផ្លូវចូលទៅទីតាំងដីគ្រោងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកតាលោសែនជ័យ និងទីតាំងដីបម្រុងទុករបស់រដ្ឋ ដែលគ្រោងនឹងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកភ្នំក្រវាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ឯក ចាប ភក្តី និងឧត្តមសេនីយ៍ឯក កែវ ធី ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍ ៖ ភ្ញៀវទេសចរអាចដើរកម្សាន្តបានក្នុងឱកាសឆ្លងឆ្នាំសកល តែត្រូវអនុវត្តតាមវិធានសុវត្ថិភាពដាច់ខាត ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ អបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

វីដែអូ