ថ្ងៃអង្គារ៍ ទី១៩ ខែមករា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ក្រសួងសុខាភិបាល ព្រមានពីគ្រោះថ្នាក់នៃការបាញ់អាល់កុល ឬថ្នាំសម្លាប់មេរោគលើរាងកាយ
Wed,23 December 2020 (Time 09:15 AM)
ដោយ ៖ (ចំនួនអ្នកអាន: 67នាក់)

ភ្នំពេញ ៖ អ្នកជំនាញក្រសួងសុខាភិបាលបានព្រមានពីគ្រោះថ្នាក់ នៃការបាញ់ទឹក សម្លាប់មេរោគ ឬសារធាតុសម្លាប់ មេរោគ ឬ​អាល់កុល លើសរីរាង្គមនុស្ស ព្រោះថា ករណីនេះ មិនអាចជួយការពារ នឹងវីរុសកូវីដ-១៩បានទេ តែវាអាចមានគ្រោះថ្នាក់ ។

យោងតាមអត្ថបទបកប្រែក្រៅផ្លូវការ របស់អង្គការសុខភាពពិភពលោក ដោយលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេ​ខា​ធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ បានឱ្យដឹងថា ការបាញ់អាល់កុល ឬថ្នាំ​សម្លាប់មេរោគ ឬសារធាតុសម្លាប់មេរោគ ​លើសរីរាង្គមនុស្ស មិនបានជួយដល់ការការពារខ្លួនប្រឆាំងនឹងវីរុស​កូវីដ​-១៩ នោះឡើយ ហើយអាចធ្វើឱ្យមានគ្រោះថ្នាក់ដល់សុខភាពទៀតផង។

លើសពីនេះ អង្គការសុខភាពពិភពលោក ក៏បានបញ្ជាក់ដែរថា មិនត្រូវបាញ់ថ្នាំសម្លាប់មេរោគ ឬអាល់កុល ទៅលើខ្លួនមនុស្ស នៅក្នុងគ្រប់កាលៈទេសៈ។ សារធាតុទាំងនេះ អាចធ្វើឱ្យពុល ប្រសិនបើប៉ះមាត់ ហើយលេបចូល។ ទន្ទឹមនោះ អត្ថបទបកប្រែក្រៅផ្លូវការរបស់លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់ថា ថ្នាំសម្លាប់មេរោគ ឬសារធាតុ សម្លាប់មេរោគ ត្រូវប្រើប្រាស់ដោយប្រុងប្រយ័ត្ន សម្រាប់លាង សម្អាតផ្ទៃ ទីកន្លែងណាមួយតែប៉ុណ្ណោះ៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យទីតាំងឈូសឆាយបើកផ្លូវចូលទៅទីតាំងដីគ្រោងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកតាលោសែនជ័យ និងទីតាំងដីបម្រុងទុករបស់រដ្ឋ ដែលគ្រោងនឹងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកភ្នំក្រវាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ឯក ចាប ភក្តី និងឧត្តមសេនីយ៍ឯក កែវ ធី ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍ ៖ ភ្ញៀវទេសចរអាចដើរកម្សាន្តបានក្នុងឱកាសឆ្លងឆ្នាំសកល តែត្រូវអនុវត្តតាមវិធានសុវត្ថិភាពដាច់ខាត ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ អបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

វីដែអូ