ថ្ងៃអង្គារ៍ ទី១៩ ខែមករា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តបាត់ដំបង ដឹកនាំមន្ត្រី ចុះពិនិត្យស្ថានភាពនៅតាមច្រកព្រំដែនកម្ពុជា-ថៃ និងកន្លែងគ្រប់គ្រងពលករចំណាកស្រុក ដែលកំពុងធ្វើចត្តាឡីស័ក
Wed,23 December 2020 (Time 01:22 PM)
ដោយ ៖ (ចំនួនអ្នកអាន: 41នាក់)

(បាត់ដំបង)៖ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ លោក ងួន រតន: អភិបាលខេត្តបាត់ដំបង បានដឹកនាំមន្ត្រី អង្គភាពកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ មួយចំនួនចុះពិនិត្យមើលស្ថានភាព ច្រកទ្វាអន្តរជាតិព្រំដែនដូង នៅឃុំបឹងរាំង ស្រុកកំរៀង និងពិនិត្យមើលមណ្ឌលចត្តាឡីស័ក វិទ្យាល័យកំរៀង ក្នុងឃុំអូរដា។

នៅក្នុងឱកាសនោះ លោកអភិបាលខេត្ត បានពិភាក្សាការងារស្តីពីការគ្រប់គ្រងពលករចំណាកស្រុកធ្វើចត្តាឡីស័ក ដែលបានចេញមកពីប្រទេសថៃ និងចុះពិនិត្យមើលស្ថានភាពច្រកទ្វារព្រំដែន សួនស៊ុ (អូរអន្លក់) ស្ថិតក្នុងឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។

សូមបញ្ជាក់ថា ដោយសារស្ថានភាពជំងឺកូវីដ១៩ បានផ្ទុះខ្លាំងចូលតាមសហគមន៍នៅខេត្តសាមុនសាខន នាំឲ្យអ្នកឆ្លងជាង១០០០នាក់នោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់បទបញ្ជាឲ្យអភិបាលខេត្ត នៅតាមព្រំដែន ត្រូវធ្វើការរឹតបន្តឹងឲ្យខ្លាំងចំពោះការឆ្លងដែន ហើយត្រូវនាំពលករទាំងនោះធ្វើតេស្ត និងធ្វើចត្តាឡីស័ក ខ្លាចបារម្ភថាមានការចម្លងកូវីដកើតឡើងនៅក្នុងប្រទេសកម្ពុជាពីសំណាក់ពលករទាំងនោះ។

ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ចេញកញ្ចប់ថវិកាក្នុងមួយខេត្ត ៥០លានរៀល ជូនខេត្តទាំងនោះសម្រាប់ការចំណាយលើការងារទាំងនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យទីតាំងឈូសឆាយបើកផ្លូវចូលទៅទីតាំងដីគ្រោងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកតាលោសែនជ័យ និងទីតាំងដីបម្រុងទុករបស់រដ្ឋ ដែលគ្រោងនឹងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកភ្នំក្រវាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ឯក ចាប ភក្តី និងឧត្តមសេនីយ៍ឯក កែវ ធី ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍ ៖ ភ្ញៀវទេសចរអាចដើរកម្សាន្តបានក្នុងឱកាសឆ្លងឆ្នាំសកល តែត្រូវអនុវត្តតាមវិធានសុវត្ថិភាពដាច់ខាត ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ អបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

វីដែអូ