ថ្ងៃច័ន្ទ ទី២៥ ខែមករា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
បណ្តាប្រទេសអឺរ៉ុបចាប់ផ្តើមផ្អាកជើងហោះហើរពីអង់គ្លេស ក្រោយប្រទេសនេះរកឃើញជំងឺកូវីដ-១៩ ទម្រង់ថ្មី
Mon,21 December 2020 (Time 08:08 AM)
ដោយ ៖ (ចំនួនអ្នកអាន: 47នាក់)

ប៊ែកឡាំង ៖ បណ្តាប្រទេសអ៊ឺរ៉ុបជាច្រើន កាលពីថ្ងៃអាទិត្យម្សិលមិញចាប់ផ្តើមផ្អាកជើងហោះហើរពីចក្រភពអង់គ្លេស បន្ទាប់ពីរកឃើញទម្រង់ថ្មីនៃជំងឺ COVID-19 នៅក្នុងប្រទេសនេះ ហើយមានសមត្ថភាពឆ្លងរាលដាលលឿនជាងវីរុស COVID-19 ធម្មតារហូតដល់៧០ភាគរយ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅយប់ថ្ងៃអាទិត្យ ទី២០ ខែធ្នូ ឆ្នាំ២០២០។

ប្រទេសហូឡង់ បានហាមឃាត់ការហោះហើរពីចក្រភពអង់គ្លេសយ៉ាងហោចណាស់ក្នុងរយៈពេលពេញមួយឆ្នាំនេះ ខណៈដែលប្រទេសបែលហ្ស៊ិក បានសម្រេចការហាមឃាត់ការហោះហើរ២៤ម៉ោង ដោយចាប់ផ្តើមនៅពាក់កណ្តាលអធ្រាត្រថ្ងៃអាទិត្យ ហើយក៏បានផ្អាកសេវាកម្មរថភ្លើងទៅកាន់អង់គ្លេសផងដែរ។ ដោយឡែកប្រទេសអាល្លឺម៉ង់ក៏បានពិចារណាលើជម្រើសដ៏តឹងរ៉ឹងទាក់ទងនឹងការហោះ ហើរពីចក្រភពអង់គ្លេសផងដែរ ប៉ុន្តែមិនទាន់មានវិធានការអ្វីនៅឡើយទេ។

ជាមួយគ្នានេះ អង្គការសុខភាពពិភពលោក WHO បានឲ្យដឹងថា ខ្លួនកំពុងធ្វើការទាក់ទងយ៉ាងជិតស្និទ្ធជាមួយក្រុមមន្រ្តីជំនាញចក្រភពអង់គ្លេស។ នៅលើបណ្តាញ Twitter នាថ្ងៃសៅរ៍ ទី១៩ ខែធ្នូ WHO បញ្ជាក់ យ៉ាងដូច្នេះថា «ពួកគេ (ក្រុមមន្រ្តីចក្រភពអង់គ្លេស) នឹងបន្តចែករំលែកព័ត៌មានក៏ដូចជាលទ្ធផលនៃការវិភាគនិងការសិក្សារបស់ពួកគេ។ រីឯពួកយើងនឹងធ្វើបច្ចុប្បន្នភាពស្ថានភាពប្រាប់ដល់បណ្តារដ្ឋជាសមាជិក និងសាធារណជនទាំងឡាយ នៅពេលដែលយើងបានស្វែងយល់កាន់តែច្រើនថែមទៀត អំពីបុគ្គលិកលក្ខណៈនៃវីរុស COVID-19 ថ្មីនេះ ហើយនិងផលប៉ះពាល់ផ្សេងៗរបស់វា»។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលចក្រភពអង់គ្លេស លោក Matt Hancock បានព្រមានកាលថ្ងៃអាទិត្យថា ប្រភេទថ្មីនៃជំងឺ COVID-19 ដែលរកឃើញនៅក្នុងប្រទេសរបស់ខ្លួន «លែងអាចគ្រប់គ្រងបានហើយ» ដោយបានលើកឡើងថា ផ្នែកខ្លះនៃចក្រអង់គ្លេស នឹងត្រូវស្ថិតក្នុងវិធានការរឹតត្បិត ដ៏តឹងរ៉ឹងបន្ថែមទៀត រហូតដល់មានវ៉ាក់សាំងចាក់។

លោក Hancock បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកមួយដូច្នេះថា«ទម្រង់ថ្មី នៃវីរុសកូរ៉ូណា ឥឡូវនេះមិនអាចគ្រប់គ្រងបានទេ។ យើងត្រូវតែគ្រប់គ្រងវាឲ្យបាន។ ប៉ុន្តែវាមានវិធីសាស្ត្រតែមួយគត់ នោះគឺការដាក់វិធានការសុវត្ថិភាពសង្គមឲ្យបានតឹងរ៉ឹងបំផុត តាមទៅអាចធ្វើទៅបាន»។

ជាមួយគ្នានេះ រដ្ឋមន្ត្រីសុខាភិបាលរូបនេះ ថែមទាំងបានសង្កត់ធ្ងន់ទៀតថា«ករណីឆ្លងបានផ្ទុះឡើងយ៉ាងឆាប់រហ័ស ដូច្នេះយើងត្រូវធ្វើដំណើរវែងឆ្ងាយទៀត។ ខ្ញុំគិតថាវាពិតជាលំបាកខ្លាំងណាស់ ដើម្បីគ្រប់គ្រងស្ថានការណ៍នេះ ទាល់តែដំណើរការ នៃការវ៉ាក់សាំង បានចាប់ផ្តើមប្រព្រឹត្តិទៅ»។

សូមជម្រាបថា បើតាមការប្រកាសរបស់នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស លោក បូរីស ចនសុន និងក្រុមអ្នកវិទ្យាសាស្រ្តអង់គ្លេស កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍ វីរុស COVID-19 ប្រភេទថ្មីមួយ ត្រូវបានរកឃើញថាមានវត្តមាននៅចក្រភពអង់គ្លេស ប៉ុន្តែមិនត្រូវបានសន្និដ្ឋានថា សាហាវជាងធម្មតានោះឡើយ ហើយវ៉ាក់សាំងគួរតែនៅមានប្រសិទ្ធិភាពប្រឆាំងទប់ទល់ជាមួយវានោះទេ៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យទីតាំងឈូសឆាយបើកផ្លូវចូលទៅទីតាំងដីគ្រោងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកតាលោសែនជ័យ និងទីតាំងដីបម្រុងទុករបស់រដ្ឋ ដែលគ្រោងនឹងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកភ្នំក្រវាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ឯក ចាប ភក្តី និងឧត្តមសេនីយ៍ឯក កែវ ធី ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍ ៖ ភ្ញៀវទេសចរអាចដើរកម្សាន្តបានក្នុងឱកាសឆ្លងឆ្នាំសកល តែត្រូវអនុវត្តតាមវិធានសុវត្ថិភាពដាច់ខាត ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ អបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

វីដែអូ