បាងកក ៖ ប្រទេសថៃបានបញ្ជាក់កាលពីម្សិលមិញថា មានករណីឆ្លងវីរុសកូវីដ១៩ថ្មីចំនួន៥៧៦ករណី ក្នុងនោះមានករណីឆ្លងដល់ពលករចំណាកស្រុកចំនួន៥១៦នាក់ ដែលជាប់ទាក់ទងនឹងការផ្ទុះឡើងនៅខេត្ត Samut Sakhon មុនពេលករណីបន្ថែមទៀតត្រូវបានគេរកឃើញនៅខេត្ត Nakhon Pathom។ករណីឆ្លងថ្មីនេះរួមមាន១៩ករណីនៅទីក្រុងបាងកក និងនៅខេត្ត Samut Sakhon ដែលនៅជាប់នោះប៉ុន្តែឥឡូវខេត្តនេះត្រូវបានបិទហើយ។ យោងតាមសេចក្តីថ្លែងការណ៍របស់មជ្ឈមណ្ឌលរដ្ឋបាលស្ថានការណ៍ជំងឺកូវីដ១៩ (CCSA) បានឲ្យដឹងថា ករណីទាំងអស់គឺទាប់ទងទៅនឹងទីផ្សារបង្គានៅខេត្ត Samut Sakhon។ការធ្វើតេស្តបានធ្វើឡើងនៅខេត្ត Samut Sakhon ចាប់តាំងពីថ្ងៃព្រហស្បតិ៍ ហើយត្រូវបានរកឃើញថា មានមនុស្សចំនួន៥១៦នាក់បានឆ្លងវីរុសកូវីដ១៩ ដែលភាគច្រើនជាពលករចំណាកស្រុកមកពីប្រទេសមីយ៉ាន់ម៉ា។ លទ្ធផលតេស្តលើមនុស្សចំនួន១,៤៥៣នាក់ទៀតនឹងដឹងក្នុងពេលឆាប់ៗនេះ។ករណីទី១ក្នុងខេត្ត Samut Sakhon ត្រូវបានគេរកឃើញលើអ្នកលក់ម្នាក់នៅផ្សារបង្គាកាលពីថ្ងៃទី១៣ខែធ្នូ។ ចាប់តាំងពីពេលនោះមក វីរុសបានរាលដាលទូទាំងខេត្តរួមទាំងចូលដល់ទីក្រុងបាងកកផងដែរ។អ្នកនាំពាក្យរបស់ CCSA លោក Taweesilp Visanuyothin បាននិយាយថាករណីទីដែលបានរកឃើញនៅទីក្រុងបាងកកគឺស្ត្រីអាយុ ៧៨ ឆ្នាំម្នាក់ដែលរស់នៅក្នុងតំបន់ Prachachuen នៃស្រុក Bang Sue។ អ្នកស្រីបើកឡានទៅផ្សារទិញបង្កងដើម្បីលក់នៅតូបរបស់អ្នកស្រីរាល់ថ្ងៃចាប់ពីថ្ងៃទី១-១១ធ្នូ។ នៅថ្ងៃទី១២ ខែធ្នូអ្នកស្រី បានធ្លាក់ខ្លួនឈឺហើយបានធ្វើតេស្តិ៍វិជ្ជមាននៅថ្ងៃសុក្រ។អ្នកនាំពាក្យ CCSA រូបនេះបានប្រាប់សន្និសីទសារព័ត៌មានមួយថា ត្រឹមថ្ងៃពុធ អាជ្ញាធរមានគោលបំណងធ្វើតេស្តលើមនុស្សឲ្យបាន១០,៣០០នាក់នៅខេត្ត Samut Sakhon, Nakhon Pathom និងខេត្ត Samut Songkhram ដែលនៅជាប់នោះ៕
ព័ត៌មានគួរចាប់អារម្មណ៍
អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យទីតាំងឈូសឆាយបើកផ្លូវចូលទៅទីតាំងដីគ្រោងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកតាលោសែនជ័យ និងទីតាំងដីបម្រុងទុករបស់រដ្ឋ ដែលគ្រោងនឹងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកភ្នំក្រវាញ ()
នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()
ឧត្តមសេនីយ៍ឯក ចាប ភក្តី និងឧត្តមសេនីយ៍ឯក កែវ ធី ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()
រដ្ឋមន្ត្រីទេសចរណ៍ ៖ ភ្ញៀវទេសចរអាចដើរកម្សាន្តបានក្នុងឱកាសឆ្លងឆ្នាំសកល តែត្រូវអនុវត្តតាមវិធានសុវត្ថិភាពដាច់ខាត ()
ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ អបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()
វីដែអូ