ថ្ងៃអង្គារ៍ ទី១៩ ខែមករា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សមត្ថកិច្ចបង្រ្កាបមុខសញ្ញាគាស់ផ្ទះចូលលួច យកទ្រព្យសម្បត្តិម្នាក់នៅក្រុងបាត់ដំបង
Sat,19 December 2020 (Time 04:29 PM)
ដោយ ៖ (ចំនួនអ្នកអាន: 60នាក់)

អនុវត្តន៍តាមបទបញ្ជា​ផ្ទាល់​ពី​ លោក​ឧត្ដម សេនី យ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង​ កក៏ដូចជាយោបល់លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ ផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​ និងនិងដោយទទួល បានការសម្របសម្រួលលេី​នីតិវិធី​ពី​ឯក ឧត្ដម​ គឺ​ ប៊ុ ណ្ណារ៉ា​ ព្រះរាជអាជ្ញា​នៃអយ្យការអម សាលាដំបូងខេត្តបាត់ដំបងផងនោះ ពីថ្ងៃទី​ ១៧​ ខែ​ ធ្នូ​ ឆ្នាំ​ ២០២០​ វេលាម៉ោង​ ១១​និង៣០​នាទី​ នៅ​ចំណុច​ភូមិ​សូភី​១​ សង្កាត់​រតនៈ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ លោក​វរសេនីយ៍ឯក​ ឈឿង​ គឹម សុង​ នាយការិ យាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​​ក្រុមអន្តរាគមន៍​ បង្ការ​បង្ក្រាប​ ​រួមសហការណ៍ជាមួយកម្លាំងនគរបាលក្រុងបាត់ដំបង​ ដែលមានលោកវរ​សេនីយ៍ឯក​ឆាង​ វណ្ណឆៃ​ ជាអធិការ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ អំពេីលួច​មាន​ស្ថានទម្ងន់​ទោស​(​គាស់ទ្វារផ្ទះចូល​លួច​យក​ទូរស័ព្ទ​ដៃ​ )​មួយករណី​ ដោយ​បាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ចំនួន​ ០១​នាក់​ឈ្មោះ​ស៊ឹម​ ចំរេីន​ ហៅ​ កោប​ ភេទប្រុ ស​ អាយុ​ ២២​ ឆ្នាំ​ មានទីលំ នៅ​ ភូមិ​សូភី​១​ សង្កាត់​រតនៈ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។

សូមជម្រាបជូនថា កាលពីយប់​ថ្ងៃទី​ ៩​ ខែ​ ធ្នូ​ ឆ្នាំ​ ២០២០​វេលាម៉ោង​ ០០និង៥០​នាទី​ នៅ​ចំណុច​ភូមិ​សូភី២​ សង្កាត់​រតនៈ ក្រុង​បាត់ដំបង​ ខេត្តបាត់​ដំ​បង​ ជនសង្ស័យមិនស្គាល់មុខបានធ្វេីសកម្មភាព​ គាស់​ទ្វារ​ផ្ទះ​រួច​ចូលលួចយក​ទូរស័ព្ទ​ដៃ​នៅ​ក្នុង​ទូ​នៃលំនៅដ្ឋាន(ផ្ទះជួល) របស់​ជនរងគ្រោះ​ឈ្មោះ​ឡោះ​ ស៊ី​ណាត​ ភេទប្រុស​ អាយុ​ ៣៧​ ឆ្នាំដែល​ មានទីលំនៅអចិន្រ្តៃយ៍នៅភូមិ​នរា២​ ឃុំ​នរា​ ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង​​ ហើយគាត់មកជួលបើក លក់ទូរស័ព្ទនៅមូលដ្ឋានកើតហេតុខាងលើ រហូ តដ​ល់​ព្រឹកឡេីងទេីម ម្ចាស់ដឹងហេីយបានរាយ​ការ​ណ៍​ដល់សមត្ថកិច្ចនគរបាល​ ។

-វត្ថុតាង​ដកហូត​រួម​មាន​៖
-​ទូរស័ព្ទ​ដៃ​ ០១​ គ្រឿង​ម៉ាក​oppo​A12ពណ៌​ខៀវ
- អាវ​ពណ៌​ ស​ ដៃ​វែង​ ដែល​ជនសង្ស័យ​ពាក់​ធ្វេី​សកម្មភាព​ ចំនួន​ ​០១​

​បច្ចុប្បន្ន​កម្លាំង​ការិយាល័យ​ជំនាញ​បានរៀបចំ​កសាងសំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាមនីតិវិធីច្បាប់​៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យទីតាំងឈូសឆាយបើកផ្លូវចូលទៅទីតាំងដីគ្រោងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកតាលោសែនជ័យ និងទីតាំងដីបម្រុងទុករបស់រដ្ឋ ដែលគ្រោងនឹងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកភ្នំក្រវាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ឯក ចាប ភក្តី និងឧត្តមសេនីយ៍ឯក កែវ ធី ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍ ៖ ភ្ញៀវទេសចរអាចដើរកម្សាន្តបានក្នុងឱកាសឆ្លងឆ្នាំសកល តែត្រូវអនុវត្តតាមវិធានសុវត្ថិភាពដាច់ខាត ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ អបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

វីដែអូ